(ភ្នំពេញ)៖ កញ្ញា ប៉ែន ស្រីពេជ្រ ជាពិធីការិនី និង តារាសម្តែងរាងខ្ពស់ស្រឡះ កំពុងឆក់បានទីផ្សារសម្តែងភាពយន្តច្រើន ខណៈដែលកេរ្តិ៍ឈ្មោះ និង ប្រជាប្រិយភាព កំពុងតែមានការលេចធ្លោ តាមរយៈនៃការសម្តែងភាពយន្តភាគ ភាពយន្តខ្នាតធំ និងគ្រងតំណែងជាពិធីការិនី នៅស្ថានីយទូរទស្សន៍ ហង្សមាស។ អ្វីដែល ប៉ែន ស្រីពេជ្រ កំពុងតែកាក់កបនឹងអាជីពសម្ដែងនោះ គឺទម្រង់មុខមាត់របស់នាង ត្រូវបានអ្នកដឹកនាំរឿង ឲ្យនាងគ្រងតំណែងជាតួកាចឆ្នាស់ ឈ្នានីស ស្ទើរតែគ្រប់រឿងទាំងអស់។

តារាសម្តែងស្រីដែលកំពុងរះពន្លឺ នៅលើវិថីសិល្បៈ កញ្ញា ប៉ែន ស្រីពេជ្រ បន្ទាប់ពីឈានជើងចូលប្រឡូក នៅក្នុងសិល្បៈ អស់រយៈពេលជាង២ឆ្នាំកន្លងមកនេះ បានកំពុងតែវិវឌ្ឍខ្លួន ឲ្យក្លាយទៅជាតាសម្តែង ចម្រៀង និងពិធីការិនី មានឈ្មោះបោះសំឡេង ដូចតារាប្រុស-ស្រីផ្សេងទៀត ផងដែរ។

ថ្លែងប្រាប់គេហទំព័រ Khmertalking កាលពីថ្មីៗនេះ តារាសម្តែងកញ្ញា ប៉ែន ស្រីពេជ្រ បានឲ្យដឹងថា គិតរហូតមកដល់ពេលបច្ចុប្បន្ននេះ នាងមានឱកាសចេញមុខច្រើនក្នុងការដើរតួសម្តែង ខ្សែភាពយន្តភាគ ឲ្យតាមបណ្តាស្ថានីយ ទូរសទស្សន៍នានាក្នុងស្រុក ។ ទន្ទឹមជាមួយគ្នានេះ សព្វថ្ងៃ ស្រីពេជ្រ ក៏មានឱកាសត្រៀមថត ខ្សែភាពយន្តចំនួន២ផ្សេងទៀត ក្នុងពេលឆាប់ៗនេះ។

តារាសម្តែងរូបស្រស់ ដែលទើបតែវិញមកពីសម្ដែង នៅប្រទេសកូរ៉េ កាលពីពេលថ្មីនេះ កញ្ញា ប៉ែន ស្រីពេជ្រ បាននិយាយទៀតថា ការងារសិល្បៈឥឡូវនេះ គឺមានការមមាញឹកខ្លាំងគួរសម ព្រោះក្រៅពីការសម្តែងរឿង នាងជាពិធីការិនីប្រចាំស្ថានីយទូរទ្សប៉ុស្តិ៍ ហង្សមាស ។ ពិសេសជាងនេះ កញ្ញា ប៉ែន ស្រីពេជ្រ ក៏មានអាជីពសិល្បៈថ្មីបន្ថែមមួយទៀត គឺនាងអាចចេញច្រៀងតាមឆាប្រគំតន្រ្តីមួយចំនួន បានទៀតផង។

ស្រីពេជ្រ និយាយថា « ចា៎បង.. ខ្ញុំទើបមកពីសម្ដែងនៅកូរ៉េ ហើយគ្រាន់តែមកបាន១ថ្ងៃភ្លាម គាត់(ចាងហ្វាងផលិតកម្មស្ទឹងសែន) ហៅខ្ញុំឲ្យមកថតរឿង និងក្រុងពាលីថ្ងៃនេះតែម្ដង ។ ក្នុងរឿងនេះ (វាសនាកូនភ្លោះ) ខ្ញុំត្រូវសម្ដែងជាតួឈ្នានីស ជាតួតាមដណ្ដើមតួឯកប្រុស ធ្វើយ៉ាងណាមិនឲ្យមានក្ដីសុខជាមួយតួស្រី។ និយាយទៅខ្ញុំច្រើនតែគេឲ្យដើរតួបែបនេះ ..!»។

កញ្ញា ប៉ែន ស្រីពេជ្រ បានបន្ថែមថា បើគិតចាប់តាំងពីចូលសិល្បៈ រយៈពេលជាង២ឆ្នាំនេះ ភាពយន្តដែលនាងបានថត គឺមានចំនួន៥រឿងរួចមកហើយ។ ក្នុងនោះធ្លាប់គ្រងតំណែង ធ្វើជាតួឯកបាន២រឿង ដូចជារឿង «អ្នកមេម៉ាយមានលាភ, ពិសឬស្យា» ជាដើម។ ម្យ៉ាងទៀត បច្ចុប្បន្នក៏កំពុងថតពីររឿងផ្សេងទៀត គឺរឿង «គំនុំខ្មោចក្រមុំទាំង៣,ខ្សែកពេជ្រ» របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍CTN និងរឿង «វាសនាកូនភ្លោះ»៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង