(ភ្នំពេញ)៖ នារីស្រស់ស្អាតពីរនាក់ បើករថយន្តមួយគ្រឿងម៉ាក RANGE ROVER ពណ៌ស យ៉ាងលឿនមកដល់ផ្លូវបំបែកជាបួន ក៏បានបុកជាមួយរថយន្ត Land Cruiser ពណ៌ខ្មៅ បណ្ដាលឲ្យរថយន្ត Land Cruiser ក្រឡាប់ផ្ងាជើងឡើងលើ ហើយស្រ្តីបើករថយន្ត RANGE ROVER នោះ បានបើកគេចខ្លួនរហូតមកដល់ផ្លូវ163 រថយន្តក៏ទៅមុខទៀតលែងរួច ធ្វើឲ្យស្រីស្អាតទាំងពីរនាក់នោះ ក៏ចុះពីលើរថយន្តប្រមូលរបស់របរ ចេញពីរថយន្តទៅបាត់ទៅ។

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានបង្កការភ្ងាក់ផ្អើល នៅវេលាម៉ោង៣ភ្លឺ ឈានចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ នៅចំណុចស្តុបវត្តមហាមន្រ្តី សង្កាត់វាលវង់ ខណ្ឌ៧មករា។

ប្រភពព័ត៌មានពីអ្នកបើករថយន្ត Land Cruiser ពណ៌ខ្មៅ ពាក់ស្លាកលេខ 2W-8458 បានប្រាប់ថា គាត់ចេញពីផ្ទះ ជិះរថយន្តទៅហាត់ប្រាណ ដោយបើកតាមបណ្ដាយផ្លូវព្រះសីហនុ ពីលិចទៅកើត លុះមកដល់ស្តុបវត្តមហាមន្រ្តី ស្រាប់តែមានរថយន្តមួយគ្រឿង បើកយ៉ាងលឿនបានមកបុករថយន្តគាត់ បណ្ដាលឲ្យក្រឡាប់ផ្ងាជើងឡើងលើ ហើយរថយន្តដែលបុកនោះ មិនព្រមឈប់ទេ បានបើករត់មកដល់ចំណុចផ្លូវ163 សង្កាត់ទួលទំពូង1 ខណ្ឌចំការមន ទើបរថយន្តទៅមុខទៀតលែងរួចតែម្ដង។

ចំណែកស្រីស្រស់ទាំងពីរ ដែលជិះរថយន្តម៉ាក ម៉ាក RANGE ROVER ពណ៌សពាក់ស្លាកភ្នំពេញ 2AM-9992 បើកតាមបណ្ដាយផ្លូវ161 ពីជើងទៅត្បូងលុះមកដល់ស្តុបវត្តមហាមន្រ្តី ក៍មានរថយន្ត Land Cruiser ពណ៌ខ្មៅមួយគ្រឿង ឆ្លងមកបុកគាត់ពេញទំហឹង ហើយបានបើករត់រថយន្តចេញ។

ចុងក្រោយរថយន្តទាំងពីរគ្រឿង ត្រូវបានសម្ថតកិច្ច វាស់វែងយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំដោះស្រាយគ្នាពេលក្រោយ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង