តាកែវ៖ គ្រោះថ្នាក់ចរាចរ ដ៏រន្ធត់ និងព្រឺព្រួចបង្កឡើងដោយរថយន្តដឹកអ្នកដំណើរ របស់ក្រុមហ៊ុនសូរិយា បុក រថយន្ត CRV លាន់ដូចរន្ទះខែចេត្រ បណ្តាលឲ្យអ្នកដំណើរលើរថយន្ត CRV ៣នាក់ស្លាប់ និង ៧នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល នៅម៉ោង ១២ និង២០នាទីរសៀលថ្ងៃអាទិត្យ ទី១១ ខែតុលា ឆ្នាំ២០១៥នេះ នៅភូមិគ្រញូង ឃុំញ៉ែញ៉ង ស្រុកត្រាំកក់ តាមបណ្តោយលេខ៣១ ចន្លោះគីឡូំម៉ែត្រ៣១-៣២។

ស្នងការនគរបាលខេត្តតាកែវ ឧត្តមសេនីយ៍ អ៊ុក សំណាង បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរដ៏រន្ធត់នេះ បានកើតនៅ គ្រាដែលរថយន្តរបស់ក្រុមហ៊ុនសូរិយា ដែលដឹកដំណើរ ៣០នាក់ ក្នុងទិសដៅពីរាជធានីភ្នំពេញ ទៅកាន់ខេត្តកែប បានបើកជែងម៉ូតូមួយគ្រឿង ហើយក៏ជ្រុលទៅបុករថយន្ត CRV ពាក់ស្លាកលេខ ភ្នំពេញ 2W-4867 ដែលបើកបរ ក្នុងទិសដៅបញ្ច្រាសទិសគ្នា។

គ្រោះថ្នាក់នេះ បានធ្វើរថយន្ត CRV រួចចូលគ្នា បណ្តាលមនុស្ស ៣នាក់ (ប្រុសពីរនាក់ ស្រី១នាក់) លើរថយន្ត ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ហើយ ៧នាក់ផ្សេងទៀត (ស្រី៤នាក់ ប្រុស៣នាក់) រងរបួសធ្ងន់ស្រាល។ ដោយឡែករថយន្តក្រុងវិញ បានធ្លាក់ពី លើផ្លូវទៅក្នុងទឹកត្រពាំង តែមិនបណ្តាលឲ្យអ្នកដំណើរក្នុងរថយន្តក្រុងណាម្នាក់រងរបួសនោះឡើយ។

ក្រោយកើតហេតុ អ្នកបើកបររថយន្តក្រុងបានរត់គេចខ្លួន។ សពរបស់ជនរងគ្រោះត្រូវបានក្រុមគ្រួសារទទួលយក ទៅធ្វើបុណ្យតាមប្រពៃណី អ្នករងរបួសយកទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តតាកែវ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល