ក្រសួងរតនាគារ និងក្រសួងការបរទេសអាមេរិក បានប្រកាសកាលពីថ្ងៃពុធថា រដ្ឋការរបស់លោកត្រាំ បានដាក់ទណ្ឌកម្មថ្មី ទៅលើបុគ្គល និងអង្គភាព ដែលគាំទ្ររបបរបស់លោកអាសាត នៅក្នុងប្រទេសស៊ីរី ។

សកម្មភាពដាក់ទណ្ឌកម្មទាំងនេះ គឺអនុលោមទៅតាមក្រម Caesar និងបទបញ្ជានៃអង្គនីតិប្រតិបត្ដិត្រង់មាត្រា 13894, 13582 និងមាត្រា 13573 ។ យោងតាមសន្និសីតសារព័ត៌មានមួយបានឱ្យដឹងថា ការដាក់ទណ្ឌកម្មទាំងនេះ មានចេតនាបង្ខំឱ្យរបបដ៏ប្រល័យរបស់លោកអាសាត ទទួលខុសត្រូវចំពោះទង្វើដែលខ្លួនបានប្រព្រឹត្ដ និងផ្ដល់ជាសារមួយថា គ្មាននរណាម្នាក់អាចធ្វើអាជីវកម្ម ជាមួយរបបនេះបានទេ។

សន្និសីតកាសែតនោះ បានថ្លែងថា ទណ្ឌកម្មទាំងនេះ ពុំបានដាក់ដោយផ្ទាល់ទៅលើពលរដ្ឋស៊ីរីនោះទេ ។ ការដាក់ទណ្ឌទណ្ឌកម្មទាំងនេះ មានគោលដៅតែទៅលើ ក្រុមបុគ្គលស្មោះស្ម័គ្រចំពោះរបបលោកអាសាតប៉ុណ្ណោះដូចជា អ្នកជំនាញហិរញ្ញវត្ដុស៊ីរី និងបុគ្គលទាំងឡាយ ដែលជាប់ពាក់ព័ន្ធយ៉ាងសកម្មចំពោះការបង្អាក់នូវបទឈប់បាញ់។

លេខាធិការព័ត៌មាន បានថ្លែងថា៖ ចាប់តាំងពីជម្លោះស៊ីរីចាប់ផ្ដើមកើតឡើង នៅក្នុងឆ្នាំ ២០១១ របបលោកអាសាត បានប្រព្រឹត្ដអំពើឃោរឃៅរាប់មិនអស់ប្រឆាំងនឹងពលរដ្ឋស៊ីរី រួមមានដូចជា ការឃុំខ្លួនមនុស្សតាមអំពើចិត្ដ ការធ្វើទារុណកម្ម ការរំលោភផ្លូវភេទ និងសម្លាប់មនុស្ស ។ ទង្វើដ៏គួរឱ្យស្អប់ទាំងនេះ បានធ្វើឱ្យមហន្តរាយដល់ពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ច ដោយធ្វើឱ្យពលរដ្ឋស៊ីរីជាងពាក់កណ្ដាល ត្រូវនិរទេសខ្លួនចេញពីលំនៅឋាន ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist