CamNews

ភ្នំពេញក្រោន ទទួល​បាន​សមាជិក​ថ្មី ២​រូប សុទ្ធ​តែ​ជន​ជាតិ​ថៃ

(ភ្នំពេញ)៖ អតីតក្រុមជើងឯកលីគកំពូលកម្ពុជា ៦សម័យកាលភ្នំពេញក្រោន នៅថ្ងៃទី២៦ ខែវិច្ឆិកានេះ បានបង្ហាញសមាសភាព​សមា​ជិក​ថ្មី ២​រូប ដែល​សុទ្ធ​តែ​ជា​ជន​ជាតិ​ថៃ គឺ​មាន​លោក Somchart Yimsiri អតីតគ្រូបង្វឹកក្រុមយុវជន U-17ថៃ និងអតីតកីឡាករជន​ជាតិ​នៃ​ក្លឹប Leicester City គឺ​កីឡាករ  Somkiat Kunmee។

យោងតាមការជូនដំណឹងរបស់ក្លឹបភ្នំពេញក្រោន បានបញ្ជាក់ថា លោក Somchart Yimsiri ដែលធ្លាប់មានបទពិសោធន៍ដឹកនាំក្លឹប Sisaket និង​ក្រុម​យុវជន​អាយុ​ក្រោម ១៧​ឆ្នាំ​ថៃ កាល​ពី​ឆ្នាំ​១៩៩៨ មុនបន្ដដឹកនាំក្លឹប Roi Et សមាជិកលីគលំដាប់ទី២ កាលពីរដូវកាលមុននោះ នឹងត្រូវផ្លាស់មកដឹកនាំក្រុមយុវជនភ្នំពេញក្រោន។

ប៉ុន្ដែការបង្ហាញវត្តមានរបស់បុរសជនជាតិរូបនេះ ក្លឹបភ្នំពេញក្រោន មិនបានបញ្ជាក់ថា លោក Somchart Yimsiri ត្រូវទទួលតំណែងជាគ្រូបង្វឹកយុវជនក្រោមអាយយុ ១៤ឆ្នាំជំនួសគ្រូថ្នាលយុវជនជនជាតិអង់គ្លេសលោក Christopher Grant ដែលបានចាកចេញកាលពីចុងខែតុលាកន្លងទៅ ឬក៏យ៉ាងនោះទេ ដោយគ្រាន់តែបញ្ជាក់ថា លោកត្រូវធ្វើជាគ្រូបង្វឹកក្រុមយុវជនប៉ុណ្ណោះ។

រីឯកីឡាករវ័យ ១៨ឆ្នាំ Somkiat Kunmee បានក្លាយជាសមាជិកវ័យក្មេងម្នាក់ទៀត ដើម្បីត្រៀមជួយក្លឹបភ្នំពេញក្រោន ប្រជែង​តំ​ណែង​ជើង​ឯក​លីគ​កំពូល​កម្ពុជា រដូវ​កាល​ថ្មី។ អតីតកីឡាករ U-16 និង U-19 ថៃរួបនេះ ធ្លាប់​ហាត់​ជា​មួយ​ក្រុម​យុវជន​ក្លឹប Muangthong United ហើយ​​ក៏​ធ្លាប់​ចំណាយ​ពេល ១​ឆ្នាំ​ជា​មួយ​ក្រុម​យុវ​ជន Leicester City ផងដែរ មុននឹងគេផ្លាស់មកលេងឲ្យក្លឹប Roi Et៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង