CamNews

តារាស្រី ល្បីឈ្មោះ ត្រូវតៃកុងឡាន ចាប់រំលោភបូក លើរថយន្ត ពេលចេញទៅថតសម្លេង

(ញូដេលី)៖ កងកម្លាំង​ប៉ូលិសឥណ្ឌា​បានធ្វើការចាប់ខ្លួន​មនុស្សចំនួន​បីនាក់ ជុំវិញ​ករណី​ចាប់ជំរិតព្រម​ទាំងរំលោភ​ទៅលើតារាភាពយន្ត​ស្រី​ដ៏​មាន​ប្រជាប្រិយភាព​ម្នាក់ នៅក្នុងរដ្ឋ Kerala ភាគខាងត្បូង​ប្រទេស​កាលពី​សប្តាហ៍មុន។ នេះបើ​តាមការចេញ​ផ្សាយដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិនហួរ នៅមុននេះ​បន្តិច​នាល្ងាច​ថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។

មន្រ្តីប៉ូលិស​ជាន់ខ្ពស់​ឥណ្ឌាមួយរូប​បានឲ្យដឹង​នៅថ្ងៃអង្គារ​នេះថា «មកទល់​ពេលនេះ​យើងបាន​ចាប់ខ្លួន​មនុស្សបីនាក់​ហើយ​ រួមមានតៃកុង​ឡាន​របស់តារាភាពយន្ត​ស្រី​រងគ្រោះ និងបុគ្គលពីរ​រូបផ្សេងទៀត​ដែលសង្ស័យថា​មានជាប់ពាក់ព័ន្ធ​នឹងសំណុំរឿងនេះ ក៏ប៉ុន្តែ​ជនជាប់​ចោទ​ដែល​សំខាន់​​ជាងគេ​កំពុងស្ថិត​នៅក្រៅសំណាញ់​ច្បាប់​នៅឡើយ​​»។ មន្រ្តីប៉ូលិសរូបនេះ​បានបញ្ជាក់បន្ថែមថា​ ជនជាប់ចោទចម្បងនោះ គឺជាអតីតអ្នកបើក​បរ​​រថយន្ត​របស់តារាភាពយន្ត​ស្រីម្នាក់​នោះ ហើយប៉ូលិស​ក៏កំពុង​បន្តសម្រុក​ចុះឆែកឆេរ​នៅតាមទីតាំង​នានាដែល​ជាអាចជាកន្លែងលាក់​ខ្លួនរបស់​ជនដៃដល់​រូបនេះផងដែរ។

គួរបញ្ជាក់ថាហេតុការណ៍ចាប់ជំរិត និងរំលោភផ្លូវភេទខាងលើនេះ​បានកើតឡើង​នៅវេលាយប់ថ្ងៃសុក្រ​សប្តាហ៍មុននេះ ដោយជន​រងគ្រោះ​ដែលជា​តារាភាពយន្តស្រី​រូបនោះ​ត្រូវបានមនុស្ស​បីនាក់ដាក់​វេនគ្នាធ្វើការរំលោភ​បំពានម្តងម្នាក់ នៅក្នុងរថយន្ត​ផ្ទាល់ខ្លួន​របស់នាងតែ​ម្តង បន្ទាប់ពីពួក​គេបាន​ចាំស្ទាក់​ផ្លូវខណៈពេល​ដែលតារាស្រីម្នាក់នោះ​ កំពុងធ្វើ​ដំណើរ​ដើម្បីទៅ​បញ្ចូលសំឡេង​ភាពយន្ត៕

ប្រភព ៖ ស៊ិនហួរ