ភ្នំពេញ ៖ ក្រោយពី ម៉ៅ ហាជី ដែលមិនបានលើកពាន Cambodia idol នារដូវកាលទី១ រួចមកនោះ នាយករដ្ឋ មន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ បានថ្លែងឲ្យដឹងថា បេក្ខជនរូបនេះ គឺជា idol របស់សម្តេចផ្ទាល់តែម្តង ។

ការថ្លែងបញ្ជាក់ របស់សម្តេចនាពេលនេះ ធ្វើឡើង នៅក្នុងឱកាស សម្តេចធ្វើជាអធិបតីភាព ទទួលកីឡាការិនី កែ ឡេង ម្ចាស់មេដាយប៉េតង់ពិភពលោក នាវិមានសន្តិភាព ដែលមានការផ្សាយបន្តផ្ទាល់ តាមបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកសម្តេច ។

សម្តេចបានបញ្ជាក់ថា “ខ្ញុំគាំទ្រ ម៉ៅ ហាជី បេក្ខជនមកពីខេត្តបាត់ដំបង ប៉ុន្តែជាលទ្ធផលគឺមិនត្រូវចិត្តទៅវិញ”។

សូមបញ្ជាក់ថា ការប្រឡងចម្រៀង Cambodia idol ជាលក្ខណៈពិភពលោកនៅកម្ពុជានារដូវកាលទី១ បានធ្វើ ឡើងរយៈពេល៦ខែ ហើយបានបញ្ចប់កាលពីប៉ុន្មានសប្តាហ៍មុន ហើយថ្ងៃចម្រុះនៅសល់បេក្ខជន៣រូប គឺមាន ម៉ៅ ហាជី , សៅ ឧត្តម និងនី រតនា ប៉ុន្តែជាលទ្ធផលបេក្ខជន នី រតនា មកពីខេត្តកំពង់ធំ បានលើកពាន ក្នុងចំណោម ពួកគេទាំង៣រូប ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល