បន្ទាប់ពីបានបញ្ចាំងនូវខ្សែភាពយន្តនៃចក្រវាល The Conjuring ជាច្រើនក្នុងកំឡុងប៉ុន្មានឆ្នាំចង់ក្រោយនេះ The Conjuring នៅតែបន្តកំដរអារម្មណ៍ទស្សនិកជនដែលនិយមចូលចិត្តខ្សែភាពយន្តបែបរន្ធត់ និងព្រឺសម្បុរ។ ថ្មីៗនេះផលិតកម្ម Warner Bros. បានប្រកាសថានឹងបញ្ចេញខ្សែភាពយន្តថ្មីរបស់តុក្កតាកំណាច Annabelle ដែលនាងនឹងត្រលប់មកវិញក្រោមចំណងជើងថា “Annabelle Comes Home” ។

ខ្សែភាពយន្ត Annabelle Comes Home នឹងបង្ហាញពីគ្រួសាររបស់ប្ដីប្រពន្ធ Warrens ដែលពួកគេព្យាយាមឃុំទុក តុកក្កតា Annabelle កុំអោយនាងព្យាបាទអ្នកដ៏ទៃតទៅទៀត។ តែវាមិនងាយស្រួលដូចការគិតនោះទេនៅពេលដែលដែលពួកគេចង់ឃុំទុកនូវវិញ្ញាណដ៏កំណាច Annabelle នៅក្នុងបន្ទប់មួយដែលពោរពេញទៅដោយវិញ្ញាណ និងវត្ថុដែលធ្លាប់ត្រូវបានខ្មោចសន្ធិត។ ពួកគេត្រូវតែប្រាកដថាតុក្កតា Annabelle គឺត្រូវតែស្ថិតនៅក្នុងទូកញ្ចក់ដោយមិនអោយអ្នកណាមកប៉ះពាល់ឬបើទូរកញ្ចក់នោះឡើយ។

តែរឿងដ៏រន្ធត់នៅតែកើតមានឡើងលើគ្រួសាររបស់អ្នកចាប់ព្រលឹងខ្មោច Warrens នៅពេលដែលតុក្កតា Annabelle បានភ្ញាក់ឡើងហើយសន្ធឹតនូវរាល់វត្ថុ និងព្រលឹងទាំងអស់ដែលបានឃុំជាប់ក្នុងបន្ទប់ក្រោមដីរបស់ Warrens។ វានឹងក្លាយជាយប់ដ៏គួរអោយខ្លាចដែលកូនស្រីរបស់ Warrens និងមិត្តភក្តិរបស់នាងត្រូវប្រឈមមុខនឹងព្រលឹងខ្មោចជាច្រើនក្នុងយប់តែមួយនេះ។

ខ្សែភាពយន្ត Annabelle Comes Home ជាខ្សែភាពយន្តដែលខ្លាច និងរន្ធត់បំផុតក្នុងចំណោមខ្សែភាពយន្តសេរ៊ី The Conjuring ដែលមានការដឹកនាំសម្ដែងដោយអ្នកដឹកនាំរឿងលោក Gary Dauberman ដែលមានភាពល្បីល្បាញក្នុងការសរសេរនូវចក្រវាឡ The Conjuring។ ទស្សនិកជននឹងបាននែនាំអោយស្គាល់នូវព្រលឹងខ្មោចសាហាវៗជាច្រើនដែលមានខ្លះលោកអ្នកអាចស្គាល់ពីមុនតាមរយៈខ្សែភាពយន្ត The Conjuring និងព្រលឹងខ្មោចថ្មីៗជាច្រើនទៀត។

ចង់ដឹងថានឹងមានអ្វីកើតឡើងនូវពេលដែលតុក្កតា Annabelle បានសន្ធឹតនូវព្រលឹងសាហាវទាំងអស់ដែលប្ដីប្រពន្ធ Warrens បានឃុំទុក? តើរាត្រីមួយនេះគួរអោយខ្លាចយ៉ាងណានោះ កុំភ្លេចទៅទស្សនាខ្សែភាពយន្ត Annabelle Comes Home ដែលនឹងមានចាក់បញ្ចាំងនូវរោងភាពយន្តនាថ្ងៃទី ២៨ ខែ មិថុនា ខាងមុខនេះ។

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។