(ក្រុងរីយ៉ូ)៖ គណៈកម្មាធិការសហរដ្ឋអាមេរិក (USOC) បានចេញមកសុំទោសចំពោះអាកប្បកិរិយាដែលមិនអាច ទទួលយកបាន ពីសំណាក់អត្តពលិករបស់ខ្លួន ៤រូបដែលបានប្រឌិតរឿងថា ពួកគេត្រូវបានចោរប្លន់នៅទីក្រុង Rio de Janeiro កាលពីចុងសប្តាហ៍មុន ដែលតាមពិត ពួកគេមានរឿងនៅស្ថានីយ៍ប្រេងសោះ ដោយបានធ្វើឲ្យខូចខាតរបស់ របរបន្តិចបន្ទួច ត្រូវបានគេទាមទារឲ្យសងប៉ុណ្ណោះ។

សារព័ត៌មាន BBC បានធ្វើការដកស្រង់របាយការណ៍សុំទោសរបស់ USOC ឲ្យដឹងថា «អាកប្បកិរិយារបស់ពួកគេទាំង ៤នាក់នោះ ពិតជាពុំអាចទទួលយកបានមែន ហើយគណៈកម្មាធិការ អូឡាំពិកអាមេរិក ក៏សូមធ្វើការអភ័យទោសដល់ ពលរដ្ឋប្រេស៊ីលផងដែរ ចំពោះការប្រឌិតរឿង ថាមានចោរប្រដាប់ដោយអាវុធប្លន់ពួកគេនោះ»។

ក្នុងសេចក្តីថ្លែងការណ៍ដដែលបានបន្តថា «USOC សង្ឃឹមថា អាជ្ញាធរប្រេស៊ីល នឹងប្រគល់លិខិតឆ្លងដែនឲ្យគេវិញ នាពេលឆាប់ៗ តាមដែលអាចធ្វើទៅបាន ដើម្បីឲ្យពួកគេបានមាតុភូមិនិវត្តន៍វិញ»។

សូមបញ្ជាក់ផងដែរថា អត្តពលិកអាមេរិកទាំង៤នាក់ដែលបង្កបញ្ហានោះ សុទ្ធតែឈ្នះមេដាយមាសដូចគ្នាមានដូចជា កីឡាករ Ryan Lochte, James Feigen, Gunnar Bentz និងមិត្តរួមជាតិ Jack Conger។

ភ្លាមៗនោះដែរកីឡាករ Gunnar Bentz និង Jack Conger ត្រូវបានអាជ្ញាធរប្រេស៊ីលប្រគល់លិខិតឆ្លងដែន និងបាន អនុញ្ញាតឲ្យចាកចេញពីទីក្រុង Rio de Janeiro នៃប្រទេសប្រេស៊ីលហើយ ក្រោយពីសួរនាំរួចរាល់ ជាមួយនឹង Ryan Lochte បានមកដល់អាមេរិកតាំងពីថ្ងៃចន្ទដើមសប្តាហ៍នេះ នៅសល់តែ James Feigen ស្ថិតនៅប្រេស៊ីលដដែល និងកំពុងសួរនាំបន្តទៀត៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី