ស្បែកជើងដែលធ្វើពីកង់ឡានត្រូវបានគេទទួលស្គាល់ថាជាស្បែកជើងកើតចេញពីគំនិតថ្មីមួយ ដែលលើកកម្ពស់ការកែច្នៃកាកសំណល់ឡើងវិញ។ ក៏ប៉ុន្តែនៅប្រទេសកម្ពុជា ដែលត្រូវបានគ្របដណ្តប់ដោយស្រមោលអន្តកាលនៃរបបប្រល័យពូជសាសន៍ប៉ុល ពត ដែលកាន់លទ្ធិម៉ៅជ្រុលនិយម ស្បែកជើងនេះតំណាងឲ្យតថភាពមួយដែលខុសដាច់ពីគំនិតថ្មៃ ពោលគឺជានិម្មិតសញ្ញានៃអំណាចដ៏មានឥទ្ធិពលរបស់កម្មាភិបាលខ្មែរក្រហម និងការចងចាំដ៏ខ្លោចផ្សារបស់ប្រជាជនខ្មែរ។

នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ កងកម្លាំងទ័ពខ្មែរក្រហមបានចូលមកកាន់កាប់ទីក្រុងភ្នំពេញ ហើយជម្លាសប្រជាជនទៅកាន់ទីជនបទ។ នេះគឺជាការចាប់ផ្តើមនៃរបបដ៏ឃោរឃៅមួយដែលបានឆក់យកជីវិតប្រជាជនស្លូតត្រង់រាប់មិនអស់។ ពួកគេបានស្លាប់ដោយសារតែបានបាញសម្លាប់ដោយគ្រាប់កាំភ្លើង វាយត្បូងចប ឬក៏ត្រូវបានស្លាប់ដោយសារតែការបង្ខំឲ្យធ្វើពលកម្មហួសប្រមាណ និងភាពអត់ឃ្លាន។

យុវជន កា ស៊ុនបូណាត ដែលនៅពេលនោះជានិស្សិតពេទ្យវ័យ ២១ ឆ្នាំ ត្រូវបានបង្ខំឲ្យចាកចេញពីក្រុងភ្នំពេញជាមួយនឹងគ្រួសារទៅកាន់ខេត្តកំពង់ចាម។

ក្នុងនាមជាយុវជនពេញកម្លាំង ស៊ុនបូណាត ត្រូវបានគេបង្ខំឲ្យធ្វើការជាទម្ងន់នៅវាលស្រែរបស់ «សហករណ៍»។ ជើងរបស់គេពោរពេញទៅដោយស្នាមមុតជាំ និងដំបៅ ដោយសារតែមិនមានស្បែកជើងពាក់។ ស្បែកជើងដែលគេពាក់យកមកពីភ្នំពេញ ត្រូវបានប្តូរជាម្ហូបអាហារ នៅពេលដែលស្បៀងរបស់គ្រួសារគេបានថយចុះ។

គ្មានថ្ងៃណាមួយដែលស៊ុនបូណាត មិនបន់ស្រន់ចង់បាននូវស្បែកជើងសង្រែក ធ្វើឡើងពីកង់ឡានដូចរបស់កម្មភិបាលខ្មែរក្រហម ដែលតែងតែដាក់បញ្ជាឲ្យគេធ្វើការនោះឡើយ។ នៅពេលនោះ ស្បែកជើងកងឡាន គឺជានិម្មិតរូបនៃអំណាចរបស់កម្មភិបាលកម្ពុជាប្រជាធិបតេយ្យ ជាមួយខោអាវខ្មៅក្រិប កន្សែងក្រមាបង់ក និងស្លាបប៉ាកការនៅក្នុងហោប៉ៅ។

លោក កា ស៊ុនបូណាត ដែលសព្វថ្ងៃជាវេជ្ជបណ្ឌិតចិត្តសាស្រ្តចូលនិវត្តន៍ និងអ្នកសិក្សាស្រាវជ្រាវពីរបបខ្មែរក្រហមមួយរូបបានថ្លែងថា៖«ស្បែកជើងកង់ឡានពិតជាមានតម្លៃដ៏មិនគួរឲ្យជឿនៅពេលនោះ។ ជាការពិតណាស់ ស្បែកជើងការពារជើងយើងពីបន្លា និងថ្មគ្រួស តែនៅសម័យនោះ ស្បែកជើងនេះក៏ផ្តល់អំណាចមកឲ្យអ្នកពាក់ផងដែរ»។

លោកបន្ថែមថា៖«នៅកន្លែងដែលខ្ញុំរស់នៅ មានតែកម្មាភិបាល និងប្រជាជនចាស់មួយចំនួនតែប៉ុណ្ណោះដែលមានស្បែកជើងកង់ឡានពាក់»។
នៅពេលដែល លោក ស៊ុនបូណាត បានលឺពីបុរសកម្ពុជាវ័យក្មេងម្នាក់ដែលប្រកបរបរលក់ស្បែកជើងកង់ឡាននៅភ្នំពេញ លោកមានសេចក្តីកម្រើកចិត្តចង់ទៅទិញវាជាខ្លាំង។ លោកមិនអាចមានវាពាក់បានកាលសម័យនៅក្មេង ដូច្នេះហើយលោកចង់បានវានៅពេលនេះ។

កាលពីឆ្នាំទៅ លោក រឿម ភារី វ័យ ២៨ ឆ្នាំ បានលាឈប់ពីអាជីពជាអ្នកសារព័ត៌មានឲ្យស្ថាប័នសារព័ត៌មានក្នុងស្រុកមួយ ដើម្បីចាប់ផ្តើមជំនួញលក់ស្បែកជើង។ លោកបានរកឃើញសិប្បករម្នាក់នៅខេត្តតាកែវ ដែលមានជំនាញធ្វើស្បែកជើងនេះដូចបេះបិទទៅនឹងស្បែកជើងសម័យខ្មែរក្រហម។ ក៏ប៉ុន្តែ ដោយសារតែជាក្មេងជំនាន់ក្រោយដែលកើតនៅអំលុងឆ្នាំ ៩០ លោកភារីមិនបានដឹងពីតម្លៃប្រវត្តិសាស្រ្តរបស់ស្បែកជើងទាំងនេះឡើយនៅពេលលក់ដំបូង។

លោកនិយាយថា៖ «ខ្ញុំបានគិតថា វាគឺជាគំនិតរកស៊ីមួយដ៏ល្អ ព្រោះស្បែកជើងនេះធ្វើឡើងដោយប្រជាជនកម្ពុជា និងល្អសម្រាប់បរិស្ថាន។ ប៉ុន្តែ ដល់ពេលមានគេមកទិញ គឺដោយសារតែពួកគេនឹងស្រណោះទៅដល់របបខ្មែរក្រហមទៅវិញ។ អ្នកទិញដែលជាជនរស់រានពីរបបខ្មែរក្រហមប្រាប់ខ្ញុំថា ស្បែកជើងកង់ឡាននេះធ្វើឲ្យពួកគាត់នឹកដល់អនុស្សារីយ៍សម័យខ្មែរក្រហម ហើយខ្ញុំក៏ចាប់យកវាជាគោលគំនិតនៃការធ្វើជំនួញតែម្តងទៅ»។

ក៏ប៉ុន្តែ មិនមែនសុទ្ធតែគ្រប់គ្នាពេញចិត្តនឹងស្បែកជើងនេះនោះទេ។ នៅពេលដែលលោក ភារីបានចាប់ផ្តើមលក់វាតាមអនឡាញ មនុស្សជាច្រើនបានបញ្ចេញកំហឹងមកលើការលក់ស្បែកជើងនេះ ដោយសារតែវាបានរំលឹកពួកគាត់ពីសាច់ញាតិបងប្អូន និងមិត្តភក្តិរបស់ពួកគាត់ដែលបានបាត់បង់ជីវិតដោយសារតែការបង្ខំឲ្យធ្វើការហួសកម្លាំង ភាពអត់ឃ្លាន ជម្ងឺ និងការសម្លាប់រង្គាល។

លោក សំបូរ ម៉ាណារ៉ា ជាប្រវត្ថិវិទូដ៏លេចធ្លោរមួយរូបនៅកម្ពុជា បានឲ្យដឹងថា ស្បែកជើងកង់ឡាននៅកម្ពុជាគឺជាឥទ្ធិពលចេញពីស្បែកជើងដិបលូប របស់ពួកទាហានវៀតកុង ដែលយោធាអាមេរិកនិយមហៅថា «ស្បែកជើងហូជីមិញ»។

«ស្បែកជើងធ្វើពីកង់រថយន្តគឺជានិម្មិតរូបនៃរបបកុម្មុយនីស្ត ចេញមកពីគោលគំនិតថា អ្វីទាំងអស់គួរតែមានភាពសាមញ្ញ និងមិនបង្ហាញពីវណ្ណៈ»។

ក្រោមរបបខ្មែរក្រហម វាមិនមែនជារឿងចម្លែកនោះទេចំពោះការឃើញរថយន្តដែលគេបោះបង់ចោល បាត់អស់កង់កៅស៊ូ និងម៉ាស៊ីន។ កង់រថយន្តត្រូវបានគេកែច្នៃឲ្យទៅជាស្បែកជើងសង្រែក ខណៈម៉ាស៊ីនត្រូវបានគេរំលាយ និងចាក់ធ្វើជាវត្ថុប្រើប្រាស់ផ្សេងៗ មានស្លាបព្រាឬចានជាដើម។ លោកម៉ាណារ៉ាហៅការធ្វើបែបនេះថាជា «ការប្រឆាំងនឹងមូលធននិយម និងវិវាទវណ្ណៈ»។

លោកបន្តថា៖ «វាគឺជារឿងមួយចម្លែកដែរ ដែលស្បែកជើងនេះបានក្លាយទៅជានិន្នាការមួយដែលបែងចែកវណ្ណៈនៅក្នុងសម័យខ្មែរក្រហម»។
កាលនៅជាយុវជនដែលបានឆ្លងកាត់របបខ្មែរក្រហម លោក សំបូរ ម៉ាណារ៉ាខ្លួនឯងក៏ធ្លាប់បានទទួលស្បែកជើងកង់ឡានមួយគូនៅពេលដែលលោកកំពុងតែរស់នៅនិងធ្វើការនៅក្នុងកងចល័តមួយនៅខេត្តបាត់ដំបង។ លោកនិយាយថា កាលនោះ លោកបានពាក់ថាដោយមោទនភាព។

លោកថ្លែងថា៖ «មនុស្សវ័យក្មេងបានស្បែកជើងទាំងនេះមានន័យថា យើងបានចូលរួមចំណែកជាមួយនឹងអង្គការ និងការធ្វើបដិវត្តន៍។ ខ្ញុំពាក់ស្បែកជើងតែនៅក្នុងពិធីធំៗ ដូចជាខួបនៃជ័យជម្នះលើរបបលន នល់ តែប៉ុណ្ណោះ»។
លោកបន្តថា៖ «ទោះជាយ៉ាងណា មនុស្សជាច្រើនសុខចិត្តដូរស្បែកជើងជាមួយនឹងអាហារឬថ្នាំពេទ្យ។ និយាយរួមទៅ ស្បែកជើងដែលធ្វើពីសំបកកង់ឡាននេះ វាថ្លៃជាងឡានទាំងមូលទៅទៀតនៅសម័យនោះ»។

លោកភារី ដែលជាអ្នកលក់ស្បែកជើងកង់ឡានបាននិយាយថា លោកចង់ដាក់តាំងនិងលក់ស្បែកជើងរបស់លោកនៅសារមន្ទីរប្រល័យពូជសាសន៍មាន ទូលស្លែង និងជើងឯកជាដើម។ ឯចំណែកលោក ស៊ុនបូណាតវិញ លោកថ្លែងថា លោកចង់ធ្វើស្បែកជើងនេះឲ្យបានច្រើនដើម្បីឲ្យក្មេងជំនាន់ក្រោយពាក់។

លោកនិយាយថា៖ «ខ្ញុំចង់ឲ្យក្មេងសម័យនេះស្គាល់ពីរសជាតិពីជីវិតឪពុកម្តាយ ឬជីដូនជីតារបស់ពួកគេនៅសម័យខ្មែរក្រហម។ ពិតណាស់ វាគ្រាន់តែជាស្បែកជើង តែវាជាស្បែកជើងដែលមានប្រវត្ថិសាស្រ្ត» ៕

ប្រភព ៖ khmertimes