ទឹកផ្លែឈើអស្ចារ្យនេះ សម្បូរទៅដោយវីតាមីន A និងវីតាមីន C ដែលបានមកពីក្រូចពោធិ៍សាត់ ដែលមានប្រសិទ្ធភាពបង្កើនថាមពលប្រព័ន្ធស៊ាំរាងកាយ និងកាត់បន្ថយជាតិកូឡេស្ដេរ៉ូលអាក្រក់ ខណៈជាតិបេតាការ៉ូទីន និងវីតាមីនក្នុងការ៉ុត បង្កើនសុខភាពរាងកាយ និងបណ្ដេញជាតិពុល។ ទឹកផ្លែឈើនេះ ជំនួយដល់ការរំលាយអាហារ បង្កើនសមត្ថភាពអុកស៊ីហ្សែន និងល្អប្រសើរសម្រាប់សក់ និងក្រចក។

គ្រឿងផ្សំ

ក្រូចពោធិ៍សាត់បកសំបករួច ២ ផ្លែ

ខ្ញីចិតសំបករួច ២ ដុំ

មើមការ៉ុត ៦ មើមធំៗ

វិធីធ្វើ

ចិតសំបកក្រូចពោធិ៍សាត់ និងខ្ញីឱ្យស្អាត និងកាត់ចុងការ៉ុតចេញ។ គៀប គ្រឿងផ្សំទាំងនេះ នៅក្នុងម៉ាស៊ីនគៀបទឹកផ្លែឈើដើម្បីយកទឹកវាមកពិសា។ អាចដាក់ទឹក បានតាមការចូលចិត្ដ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Marina