បរទេស៖ អំពើពុករលួយរបស់ប៉ូលីស ជាទម្រង់នៃកំហុស វិជ្ជាជីវៈរបស់ ប៉ូលីស ដែលបានអនុវត្តច្បាប់ ដើម្បីស្វែងរកប្រាក់ ចំណេញផ្ទាល់ខ្លួន ដោយការទទួល យកសំណូកជាថ្នូរ ឬការគំរាមកំហែង យកប្រាក់ពីប្រជាពលរដ្ឋ និងការចូលរួមក្នុងសកម្មភាព បទល្មើសព្រហ្មទណ្ឌជាដើម ។

គេសង្កេតឃើញថា ភាគច្រើននៃប៉ូលីស ដែលបានប្រព្រឹត្តអំពើពុករលួយ គឺដោយសារតែពួកគេ មានជីវភាពខ្វះខាត ទើបសម្រេចចិត្តធ្វើបែបនេះ ដើម្បីអាចរកប្រាក់ចំណូលបន្ថែម សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ពួកគេ។ ខាងក្រោមនេះ ជាប្រទេសទាំង១០ ដែលមានកងកម្លាំងប៉ូលីសពុករលួយបំផុតក្នុងពិភពលោក៖

១. ប្រទេសហៃទី

ដោយសារការទទួលឥទ្ធិពល អវិជ្ជមានពីសង្គម និងវប្បធម៌របស់ប្រទេស ទើបបណ្ដាលឲ្យ ប៉ូលីសគ្មានសីលធម៌ និងត្រូវបានគេចាត់ទុកថា ស្ថិតនៅលេខរៀងទី១ ក្នុងចំណោមប្រទេស មានប៉ូលីសពុករលួយ បំផុតក្នុងពិភពលោក ។ លើសពីនេះទៅទៀត ប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា នគរបាលជាតិ នៃប្រទេសហៃទី បានរំលោភសិទិ្ធមនុស្ស និងច្បាប់នានាជាច្រើន ដូចជាការចាប់ជំរិត ការជួញដូរគ្រឿងញៀន និងការប្រើអំពើ ព្រៃផ្សៃជាដើម ។

២. ប្រទេសម៉ិកស៊ិក

ជាប្រទេសទី២ មានប៉ូលីសពុករលួយបំផុត ក្នុងពិភពលោក ដែលមានបទល្មើស កើតទ្បើងគ្រប់ពេលវេលា និងស្ថិតក្នុងកម្រិតខ្ពស់បំផុត ជាពិសេសនៅទីក្រុងម៉ិកស៊ិក។ ដោយសារតែ ប្រាក់ឈ្នួលទាប ទើបធ្វើឲ្យប៉ូលីសស៊ីសំណូក ការពារការជួញដូរ គ្រឿងញៀន និងករណីចាប់ជំរិត ។

៣. ប្រទេសកេនយ៉ា

បើយោងតាមការធ្វើជំរឿនថ្មី របស់អង្គការ តម្លាភាពអន្តរជាតិ បានឲ្យដឹងថា ៩២ ភាគរយទៅហើយនៃជនស៊ីវិលប្រទេសកេនយ៉ា បានបង់ប្រាក់ សូកប៉ាន់ដល់ប៉ូលីស ក្នុងអំឡុងពេល ១២ ខែចុងក្រោយនេះ ដែលរួមមាន សេវាកម្មថែទាំសុខភាព និងការអប់រំ គឺប៉ូលីសជាអ្នកចុះបញ្ជី និងផ្តល់ការអនុញ្ញាត។

៤. ប្រទេសមីយ៉ាន់ម៉ា

ជាប្រទេសទី៤ មានប៉ូលីសពុករលួយ បំផុតក្នុងពិភពលោក ដោយសារជនរងគ្រោះ នៅក្នុងប្រទេសនេះ ត្រូវបង់ប្រាក់យ៉ាងច្រើន សម្រាប់ការស៊ើបអង្កេត ហើយជាពិសេស ជនស៊ីវិល តែងតែត្រូវបានប៉ូលីស ចាប់ជំរិតយកប្រាក់ ។

៥. ប្រទេសអ៊ីរ៉ាក់

សម្រាប់អំពើពុករលួយរបស់ប្រទេសនេះ គឺបានកើតមានជា យូរណាស់មកហើយ ហេតុដូចនេះ ការប្រើអំពើហិង្សា ចាប់ជំរិត ការបង់ប្រាក់លោះខ្លួន និងការស៊ីសំណូក នៅតែត្រូវបានប៉ូលីស បន្តការអនុវត្តដូច មុនដដែល ។

៦. ប្រទេស Somalia

ដោយសារតែប្រទេសនេះ កើតមានសង្គ្រាមហូរហែ បានបណ្ដាលឲ្យ មានហានិភ័យ និងផលលំបាកយ៉ាងច្រើន ចំពោះប្រជាជន។ ម៉្យាងវិញទៀត ប៉ូលីសមានប្រាក់ខែទាប ទើបធ្វើឲ្យការជំរិតទារប្រាក់ និងការសូកប៉ាន់ បានកើតមានទ្បើង នៅក្នុងប្រទេស Somalia ។

៧. ប្រទេសអាហ្គានីស្ថាន

ប៉ូលីសអាហ្គានីស្ថាន ត្រូវបានគេទទួលស្គាល់ថា បានចាប់ជំរិតទារប្រាក់ និងប្រើអំពើហិង្សា លើជនស៊ីវិល នៅប៉ុស្តិ៍ត្រួតពិនិត្យ នៅទូទាំងប្រទេស ។ លើសពីនេះទៅទៀត ពួកគេថែមទាំង ទទួលយកប្រាក់សូកប៉ាន់ ពីជនស៊ីវិល សម្រាប់ការដោះលែងខ្លួន និងជៀសផុតពីការតាម ចាប់ខ្លួនទៀតផង ។

៨. ប្រទេសស៊ូដង់

មិនត្រឹមតែអតីតប្រធានាធិបតីគឺលោក Oman Al-Bashir របស់ប្រទេសនេះ ដែលត្រូវបានគេ ចោទប្រកាន់ពី បទឧក្រិដ្ឋកម្មសង្គ្រាម និងការប្រល័យ ពូជសាសន៍នោះទេ សូម្បីតែប៉ូលីស ក៏ត្រូវបានគេទទួលស្គាល់ថា បានប្រព្រឹត្តអំពើពុក រលួយយ៉ាងខ្លាំងផងដែរ ។

៩. ប្រទេសរុស្ស៊ី

នៅរយៈពេលប៉ុន្មានឆ្នាំនេះ អំពើពុករលួយ និងឧក្រិដ្ឋកម្មជាច្រើន ត្រូវបានកើតឡើង ដោយមន្ត្រីប៉ូលីសរុស្ស៊ី ដែលក្នុងនោះ រួមមានទាំងការ ស៊ីសំណូក ការចាប់ខ្លួនពលរដ្ឋ គ្មានទោស និងការប្រើអំពើ ព្រៃផ្សៃទៀតផង ។

១០. ប្រទេសប៉ាគីស្ថាន

ស្ថិតនៅលេខរៀងទី១០ ក្នុងចំណោមប្រទេស មានប៉ូលីសពុករលួយបំផុតនោះ គឺប្រទេសប៉ាគីស្ថាន ព្រោះបើតាមការ ឃ្លាំមើលរបស់អង្គការ ប្រឆាំងអំពើពុករលួយ អន្តរជាតិ បានបង្ហាញឲ្យដឹងថា ប៉ូលីសនៅក្នុងប្រទេសនេះ បានកេងប្រវ័ញ្ចប្រាក់ពី ពលរដ្ឋស្លូតត្រង់ និងប្រព្រឹត្តឧក្រិដ្ឋកម្ម ព្រមទាំងស៊ីសំណូក ទៀតផង ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល