(សេអ៊ូល)៖ តុលាការធម្មនុញ្ញកូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះ បានចេញសាលក្រមសម្រេចទម្លាក់លោកស្រី ផាក គឺនហេ ចេញពីតំណែងប្រធានាធិបតី ហើយ បន្ទាប់ពីលោកស្រីផុងខ្លួននៅក្នុងរឿងអាស្រូវពុករលួយនយោបាយ ឆយ ស៊ូនស៊ីល ហើយតាមរយៈការសម្រេចចិត្តនេះ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនឹង ត្រូវធ្វើឡើងនៅ៦០ថ្ងៃបន្ទាប់។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់នៅព្រឹកថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០១៧។

ចៅក្រមតុលាការកំពូលទំាង០៨នាក់ បានសម្រេចចិត្តជាឯកច្ឆន្ទ ក្នុងសំឡេងគំាទ្រ ៨ទល់នឹង០ ទម្លាក់លោកស្រី ផាក គឺនហេ ចេញពីតំណែងជាប្រធានាធិបតី នៅវេលាមព្រឹកម៉ោង១១៖០០នាទីថ្ងៃសុក្រនេះ (ម៉ោងនៅក្នុងទីក្រុងសេអ៊ូល)។ ជាងនេះទៅទៀតតាមរយៈការសម្រេចចិត្តនេះ លោកស្រី ផាក បានក្លាយជាប្រមុខរដ្ឋដំបូងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រកូរ៉េ ដែលត្រូវបានទម្លាក់ចេញពីតំណែងក្នុងពេលកំពុងកាន់តួនាទី។

សភាកូរ៉េខាងត្បូងបានបោះឆ្នោតទម្លាក់លោកស្រី ផាក គឺនហេ ចេញពីតំណែងកាលពីខែធ្នូកន្លងទៅ ដោយសារតែរឿងអាស្រូវពុករលួយនយោបាយ ឆយ ស៊ូនស៊ីល ។ មិនតែប៉ុណ្ណោះលោកស្រីក៏ត្រូវគេចោទប្រកាន់ផងដែរថា មិនបានបំពេញកាតព្វកិច្ចគ្រប់គ្រាន់ ក្នុងការការពារអាយុជីវិតជនរងគ្រោះ ដែលបានស្លាប់បាត់ជីវិតជាង ៣០០នាក់ នៅក្នុងសោកនាដកម្មលិចសាឡង់ដឹកអ្នកដំណើរ Sewol កាលពីឆ្នាំ២០១៤។ ជាងនេះទៅទៀត បើទោះបីជាលោកស្រីផាក ធ្លាប់សម្ដែងការសោកស្ដាយ និងសូមទោសជាច្រើនលើកក៏ដោយ ក៏ប្រជាជនកូរ៉េខាងត្បូងភាគច្រើន នៅតែចង់ឱ្យលោកស្រីចុះចេញពីតំណែងដដែល។

គួរបញ្ជាក់ថា បានកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូងចាប់តំាងពីឆ្នាំ២០១២មក លោកស្រី ផាក គឺនហេ ត្រូវបានចោទប្រកាន់ថារំលោភលើអំណាចរដ្ឋ ដោយលោកស្រីអនុញ្ញាតឱ្យមិត្តភក្តិរាប់អានគ្នាជាង៤០ឆ្នាំឈ្មោះ ឆយ ស៊ូនស៊ីល លូកដៃចូលក្នុងកិច្ចការរដ្ឋ និងប្រើអំណាចប្រធានាធិបតីដើររៃអង្គាសប្រាក់ពីបណ្ដាក្រុមហ៊ុនធំៗនៅកូរ៉េខាងត្បូង៕

ប្រភព ៖ RT/Yonhap