CamNews

សពនាយឧត្តមសេនីយ៍ ប៉េង ប៉ាត់ នឹងត្រូវបូជាព្រឹកថ្ងៃទី៥ ខែមីនា នៅឈាបនដ្ឋានមុខវត្តបុទុមវត្តី

(ភ្នំពេញ)៖ សពរបស់នាយឧត្តមសេនីយ៍ ប៉េង ប៉ាត់ សមាជិកគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាស្វាមីរបស់ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច នឹងត្រូវរៀបចំពិធីបូជានៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦ នៅឈាបនដ្ឋានមុខវត្តបុទុមវត្តី រាជធានីភ្នំពេញ នេះបើយោងតាមលទ្ធផល នៃកិច្ចប្រជុំរបស់ព្រឹទ្ធសភា។

កិច្ចប្រជុំក្រុមការងារសម្រាប់ពិធីបូជាសព នាយឧត្តមសេនីយ៍ ប៉េង ប៉ាត់ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦ម្សិលមិញ នាសាលប្រជុំពិសេសព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្រោមអធិបតីភាព លោក ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា។

សូមជម្រាបថា លោក ប៉េង ប៉ាត់ សមាជិកព្រឹទ្ធសភា និងជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ ត្រូវជាឧត្ដមស្វាមីរបស់លោកស្រី ម៉ែន សំអន បានទទួលមរណភាព ដោយរោគាពាធ នៅម៉ោង ១៖៣៥នាទីរំលងអាធ្រាត ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី