CamNews

សមាស​ភាព​កីឡាករ Man Utd ត្រៀម​ប៉ះ​ម្ចាស់​ផ្ទះ West Ham ម៉ោង ១៖៤៥​នាទី​យប់​នេះ

(ក្រុងឡុងដ៍)៖ ក្រុមបិសាចក្រហម Manchester United បានកំពុងតែរៀបជើងព្រួល ដើម្បីប្រយុទ្ធមក៣ពិន្ទុនៅក្នុង ទឹកដីរបស់​ក្រុម​ញញួរ​ធំ​យប់​នេះ​ក្នុង Premier League បញ្ចប់សប្តាហ៍ទី៣៧ ដោយបានដាក់សុទ្ធតែកីឡាករខ្លាំងៗ ក្នុងជម្រើស ១១នាក់ដំបូង ។

តាមរយៈសារព័ត៌មាន Marca បានឲ្យដឹងថា កីឡាករវ័យទើបតែ ១៨ឆ្នាំ Marcus Rashford ត្រូវចាប់ដៃគូជាមួយ ប្រធានក្រុម Wayne Rooney ក្នុង​តំណែង​ជា​កីឡាករ​ប្រយុទ្ធ​ជួរមុខ ដើម្បីបំបែកហ្វូងការពារ និងបំប៉ោងសំណាញ់ទី West Ham ខណៈ​ដែល​តំបន់​បម្រើ​មាន​មិត្ត​រួម​ក្រុម Michael Carrick, Juan Mata, Ander Herrera, Memphis Depay និង Jese Lingard ។

ទន្ទឹមនឹងនោះដែរគ្រូបង្វឹក Louis van Gaal ក៏បានដាក់ខ្សែការពាររឹងមាំ៤នាក់ផងដែរ ដើម្បីជួបការពារអ្នកចាំទីអេស្ប៉ាញ David de Gea រួម​មាន Valencia, Marcos Rojo, Chris Smalling និង Cameron ក្នុងការរាំងពីការស៊ុត បញ្ចូលទីពីសំណាក់កីឡាករដ៏មានឥទ្ធិពលរបស់ West Ham គឹ Andy Carroll, Dimitri Payet និង Victor Moses នៅកីឡដ្ឋាន Upton Park នាម៉ោង ១៖៤៥នាទីរំលងអាធ្រាត្រនេះ (ម៉ោងនៅកម្ពុជា) ។

ប្រវត្តិជួបគ្នា៤ប្រកួតចុងក្រោយនេះ Man Utd លេងឈ្នះ West Ham តែម្តងគត់ តែមិនដែលចាញ់ទេ និងស្មើ៣ដង ហើយកាលពី​ជួប​គ្នា​ក្នុង​ជើង​ទី​១ នៅ​កីឡដ្ឋាន Old Trafford បិសាចក្រហម លេងបានត្រឹមស្មើ ០-០ ប៉ុណ្ណោះ ។ កាលពីសប្តាហ៍មុន គ្រូបង្វឹកជនជាតិហូឡង់លោក Van Gaal ដឹកនាំ Man Utd ឈ្នះ​ម្ចាស់​ផ្ទះ Norwich City ត្រឹមតែ ១-០ ប៉ុណ្ណោះ គ្រាដែល West Ham បានបរាជ័យ ៤-១ ក្នុងផ្ទះខ្លួនឯងក្រោមថ្ចីជើងរបស់ Swansea City ។

៣ពិន្ទុរាត្រីនេះ សំខាន់ណាស់សម្រាប់ Man Utd ដើម្បីឡើងទៅកាន់តំណែងលេខ៤ ក្នុងតារាងរុញច្រាន Manchester City ធ្លាក់​មក​លេខ​៤​វិញ តែ​លទ្ធផល​ចេញមកស្មើ ឬក៏ចាញ់នៅបន្តឈរលេខ៥ដដែល ដែលបានក្លាយជាក្រុមកំពុង ដណ្តើម​កៅអី​លេង​ពាន​ធំ UEFA Champions League រដូវ​កាល​ក្រោយ​ដូចៗ​គ្នា ក្នុងចំណោមក្រុម Man City និង Arsenal ខណៈដែលនៅសល់១ប្រកួតដូចគ្នា ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង