(ភ្នំពេញ)៖ វិដេអូឃ្លីបដែលមានរយៈពេលប្រមាណ១នាទី៣៦វិនាទី បានបង្ហាញពីឧត្តមសេនីយ៍មួយ បានទូរស័ព្ទអន្តរាគមន៍ទៅស្នងការរងក្រុងមួយរូប ក្រោយពីនគរបាលចរាចរណ៍ ចាប់ផាកពិន័យនៅតាមដងផ្លូវសាធារណៈ។ (សូមមើលវិដេអូឃ្លីបនៅខាងក្រោម)៖

សម្តេចតេជោ ហ៊ុន សែន បានព្រមានដកឋានៈ និងឋានន្តរសក្តិ ឧត្តមសេនីយ៍ផ្កាយ៣មួយរូប ពាក់ព័ន្ធនឹងរឿងដកបញ្ឈរជើង មន្រ្តីនគរបាលចរាចរណ៍ ដែលផាកពិន័យចំឡានរបស់ខ្លួន។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញការព្រមាននៅលើ Facebook យ៉ាងដូច្នេះថា៖

«ប្រសិននេះជារឿងពិត ខ្ញុំនឹងប្រើប្រាស់អំណាចខ្ញុំជានាយករដ្ឋមន្ត្រី ដើម្បីដកឋានះ និងស្នើរសុំព្រះមហាក្សត្រដកឋានន្តរសក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌ នគរបាលជាតិតែម្តង។ ពេលនេះស្ថិតក្នុងដំណាក់ការស្រាវជ្រាវនៅឡើយ»។

ការចេញសារព្រមានដកឧត្តមសេនីយ៍ផ្កាយ៣មួយរូបនោះ ធ្វើឡើងបន្ទាប់មន្ដ្រីនគរបាលចរាចរណ៍ម្នាក់ បានសុំកិច្ចអន្ដរាគមន៍ពីសម្ដេចក្រឡាហោ ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដោយសារតែអង្គភាពរបស់ខ្លួនដកបញ្ឈជើង ក្រោយពីមន្ដ្រីនគរបាលចរាចរណ៍រូបនេះ បានផាកពិន័យរថយន្ដ ដែលបើកបរមិន គោរពភ្លើងសញ្ញា ប៉ះចំរថយន្ដលោឧត្តមសេនីយ៍ពាក់ផ្កាយ៣ម្នាក់ ដែលត្រូវគេទម្លាយថា គឺលោក ម៉ម ស្រ៊ីវណ្ណា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ។ នេះបើយោងតាមគណនីយ Facebook មួយឈ្មោះ សុវណ្ណ រីហ្គេន ដែលបានបង្ហោះនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦នេះ។

សូមមើលវិដេអូខាងក្រោម៖

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី