(កូរ៉េ)៖ Han Sunhwa តារាចម្រៀងស្រី ក្នុងក្រុម SECRET បានធ្វើឲ្យអ្នកគាំទ្រ ស្រងាកចិត្ត បន្ទាប់ពីឮដំណឹងថា នាងកំពុងតែចាកចេញ ពីក្រុមនេះទៅហើយ ខណៈដែលថ្មីៗនេះ តារាស្រី Jessica ក៏បានចាកចេញ ពីក្នុងក្រុម Girls’ Generation ហើយ Minzy ក៏ចាកចេញពីក្រុម 2NE1 ដែរ កាលពីដើមឆ្នាំ២០១៦ នេះ។

សារព័ត៌មាន Yonhap របស់កូរ៉េបានផ្សាយថា Sunhwa កំពុងចាកចេញពី SECRET បន្ទាប់ពីនាងក្លាយ ជាតារាចម្រៀងក្នុងក្រុមនេះ អស់រយៈពេល៧ឆ្នាំមកហើយ និងនៅថ្ងៃទី១៣ ខែតុលា ខាងមុខនេះ នាងក៏នឹងចប់កុងត្រា ជាមួយ TS Entertainment ដែរ។

Sunhwa ចង់ចាប់យកអាជីពជាតារាសម្តែងវិញ រីឯខាងផលិតកម្ម ក៏បានចេញសេចក្តីប្រកាស ពីរឿងនេះដែរថា តារាចម្រៀង Sunhwa កំពុងតែនឹងបញ្ចប់កុងត្រា ជាមួយផលិតកម្ម TS Entertainment ហើយតែយ៉ាងណា ក៏នៅមានតារាចម្រៀងស្រី ក្នុងក្រុមបីរូបទៀតបន្តកុងត្រាដដែល។ «I’m In Love» គឺជាបទចម្រៀងចុងក្រោយ របស់ Sunhwa សម្តែងជាមួយសមាជិកក្រុម SECRET ដែលបានថតចប់ នៅកំឡុងខែសីហា កន្លងទៅនេះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង