CamNews

វត្ថុអាថ៍កំបាំង សង្ស័យ Drone បុក យន្តហោះ Airbus A320 ផ្ទុះការស៊ើបអង្កេត

អង់គ្លេស ៖ Metropolitan Police គូសបញ្ជាក់ឲ្យដឹងថា យន្តហោះមួយ គ្រឿង ដែលបានបើកសំដៅចុះ ចតនៅឯអាកាសយានដ្ឋានអន្តរជាតិ​ Heathrow នោះ ត្រូវបានគេមាន ជំនឿជាក់ឲ្យដឹងថា បានបុកគ្នា ជាមួយនឹង Drone (យន្តហោះគ្មានមនុស្សបើក) មុននឹងចុះចតដោយសុវត្ថិភាព ។

សេចក្តីរាយការណ៍ ពីទំព័រសារព័ត៌មាន ប៊ីប៊ីស៊ី ឲ្យដឹងថា យន្តហោះ ក្រុមហ៊ុនអាកាសចរណ៍អង់គ្លេស
The British Airways ហោះពីទីក្រុង Geneva នោះ សំដៅហោះចុះចត​ នៅឯអាកាសយានដ្ឋានទីក្រុង ឡុងដ៍ នាវេលាម៉ោង ១២ និង ៥០ នាទី ខណៈផ្ទុកអ្នកដំណើរ សរុប  ១៣២នាក់ ព្រមទាំងក្រុមការងារ សហសេវិក ៥នាក់ផ្សេងទៀត​។ បន្ទាប់ពីធ្វើការចុះចត ពីលុត  បើក យន្តហោះ ធ្វើសេចក្តីរាយការណ៍ ឲ្យដឹងថា មានរបស់អ្វីម្យ៉ាង ទំនងជា Drone បុកទៅនឹងកញ្ចក់យន្តហោះ Airbus A320 ផ្នែកខាងមុខ។

ប៉ូលីសអាកាសចរណ៍ ប្រចាំអាកាសយានដ្ឋាន Heathrow បានចេញ យុទ្ធនាការស៊ើបអង្កេត ហើយ ។ ដោយឡែក មកទល់បច្ចុប្បន្នភាព  ពុំទាន់មានករណី ចាប់ឃាត់ខ្លួន បុគ្គលណាមួយនៅឡើយទេ ពាក់ ព័ន្ធនឹងឧបទ្វេវហេតុទាំងព្រលឹងចុងសក់មួយនេះ។   ករណីបើរកឃើញថា វត្ថុអាថ៍កំបាំងដែលបានបុក យន្តហោះនោះគឺជា Drone ពិតប្រាកដមែន វាគឺជាគ្រោះថ្នាក់ លើកដំបូងបង្អស់ហើយ នៅចក្រភពអង់ គ្លេសដែល Drone បុកនឹងយន្តហោះដឹកអ្នកដំណើរ ។  អ្នកនាំពាក្យតំណាងឲ្យអាកាសចរណ៍អង់គ្លេស ឲ្យដឹងថា យន្តហោះរបស់ពួកយើងបានចុះចត ដោយសុវត្ថិភាព ខណៈកំពុងតែស្ថិតនៅក្រោមការត្រួត ពិនិត្យយ៉ាងយកចិត្តទុកដាក់ មុននឹងហោះហើរសាជាថ្មី ។  ក្រុមហ៊ុនអាកាសចរណ៍ នឹងផ្តល់ការគាំទ្រ យ៉ាងពេញទំហឹងដល់មន្រ្តីពាក់ព័ន្ធក្នុងការស៊ើបអង្កេតរបស់ពួកគេ។

អ្នកនាំពាក្យ អាជ្ញាធរអាកាសចរស៊ីវិល ឬ Civil Aviation Authority (CAA) ឲ្យដឹងថា ពុំអាចទទួលយក បាននោះទេ  ករណី មានការបង្ហោះ Drone ជិត នឹង អាកាសយានដ្ឋានអន្តរជាតិ យ៉ាងដូច្នេះ​ ហើយ បុគ្គលណាមួយដែលធ្វើដូចនេះ  អាច នឹង ប្រឈម មុខចំពោះមុខច្បាប់ រួមមានដូចជា ការពិន័យ និង ជាប់ពន្ធនាគារជាដើម ៕

ប្រែសម្រួលដោយ ៖ តារា

ប្រភព ៖ ប៊ីប៊ីស៊ី