CamNews

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ចេញលិខិតជាផ្លូវការ ដកបញ្ឈរជើងនគរបាលសក្តិ៣ ដែលកាងរឿងល្បែងជល់មាន់

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បាចេញលិខិតបង្គាប់ការ ផ្អាកការងារបណ្តោះអាសន្ន មន្ត្រីនគរបាលសក្តិ៣ ខេង សុខា ដែលពាក់ព័ន្ធការកាងល្បែងជល់មាន់ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ការដកបញ្ឈរជើងមន្ត្រីនគរបាលដែលប្រព្រឹត្តខុសឆ្គងនេះ ធ្វើឡើងបន្ទាប់ពីមានបញ្ជារបស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ​។

សូមជម្រាបថា ករណី​បង្ក្រាប​សង្វៀន​ជល់​មាន់ ​ក្នុង​ភូមិ​ក្រសាំង​ជី​មែ ឃុំ​វាល ស្រុក​គងពិសី​ នា​ពេល​កន្លងទៅ​ថ្មីៗ​នេះ ​ពី​សំណាក់​មន្ត្រី​នគរបាល ស្រុក​គងពិសី ​ឃាត់​បាន​ម៉ូតូ៩​គ្រឿង មាន់ជល់៤​ក្បាល និង​សម្ភារ​ជាច្រើន​ទៀត។

ក្នុង​ពេល​ដែល​បង្ក្រាបនោះ ​មាន​ការ​ប្រឈមមុខ​ដាក់​គ្នា ​រវាង​សមត្ថកិច្ច​ និង​ម្ចាស់​សង្វៀន​ ព្រោះ​អ្នក​បើក​កន្លែង​ខាងលើ​អះអាង​ថា​ ខ្លួន​ក៏​ជា​មន្ត្រី​នគរបាល ​ព្រហ្មទណ្ឌ​ក្រុងភ្នំពេញ​ ហើយ​ការ​បង្ក្រាប​ស្ទើរ​ផ្ទុះ​អាវុធ​ទៀត​ផង។

អ្នក​បើក​សង្វៀន​មាន់​នោះ ​ត្រូវ​បាន​គេ​ស្គាល់​​ថា ជា​ស្ត្រី​ម្នាក់ ឈ្មោះ ចាន់ ណា​រ៉ា ភេទស្រី រស់នៅ​ខណ្ឌ​ចំការមន ក្រុងភ្នំពេញ និង​បុរស​អ្នក​កាង​ជា​ប៉ូលិស​ក្រុងភ្នំពេញ ដែលអះអាងថា ឈ្មោះ ខេង សុខា៕

ផ្តល់សិទ្ធិដោយ ៖ ​ហ្រ្វេសញ៉ូវអាសុី