ប្រទេសឥណ្ឌា៖ រលកទី២ នៃវីរុសកូរ៉ូណា កំពុងបង្កើតសោកនាដកម្ម នៅតំបន់ជាច្រើននៃប្រទេសឥណ្ឌា ខណៈដែលអ្នកជំងឺ មានចំនួនច្រើនលើសលប់ នៅតាមមន្ទីរពេទ្យ កន្លែងតម្កល់សព និងឈាបនដ្ឋាន ។

ចំនួនអ្នកឆ្លងសរុប ឈានដល់ ១៨ លាននាក់ កាលពីថ្ងៃព្រហស្បតិ៍ ដោយមានចំនួនអ្នកឆ្លងថ្មីបន្ថែមទៀត 386,452 នាក់ ត្រូវបានកត់ត្រា ដែលជាចំនួនកើនឡើងខ្ពស់បំផុតជាប់កំណត់ត្រា ។ នាពេលថ្មីៗនេះ មានអ្នកស្លាប់ ៣,៥០០ នាក់បន្ថែមទៀត ដោយទីក្រុងញូវដេល្លី មានចំនួនអ្នកស្លាប់ខ្ពស់បំផុត រហូតដល់ ៤០០ នាក់ក្នុងមួយថ្ងៃ ។ អ៊ីកស៊ីហ្សែន និងគ្រែពេទ្យ នៅមានកង្វះខាត ហើយមនុស្សម្នាបន្ដអង្វរសុំជំនួយ នៅលើបណ្ដាញសង្គម ។

មន្រ្ដីនគរបាលជាន់ខ្ពស់ប្រចាំក្រុងញូវដេល្លីម្នាក់ បាននិយាយប្រាប់សារព័ត៌មាន NDTV ថា ប្រជាជនទាំងឡាយ បាននិងកំពុង បូជាសពសមាជិកគ្រួសាររបស់គេ នៅឈាបនដ្ឋាន ដែលមិនមែនសាងសង់សម្រាប់បូជា អ្នកជំងឺកូវីដ ដូច្នេះ យើងស្នើឱ្យមានការកសាង ឈាបនដ្ឋានបន្ថែមទៀត ។

រដ្ឋាភិបាលកណ្ដាលឥណ្ឌា កំពុងប្រឈមនឹងការរិះគន់ដ៏ស្មុគស្មាញ ពីដំណោះស្រាយរបស់ខ្លួនចំពោះការរីករាលដាលជំងឺកូវីដ-១៩ និងការអនុញ្ញាតឱ្យមានការជួបជុំបោះឆ្នោត និងពិធីបុណ្យសាសនាទាំងឡាយ ។

ប៉ុន្ដែរដ្ឋមន្រ្ដីសុខាភិបាល បានថ្លែងការពាររដ្ឋាភិបាល ដោយនិយាយថា អត្រាមរណភាពរបស់ប្រទេសនេះ គឺមានចំនួនទាបបំផុត នៅទូទាំងពិភពលោក និងថា ការផ្គត់ផ្គង់ អុកស៊ីហ្សែន ក៏គ្រប់គ្រាន់ផងដែរ ។

លោក Harsh Vardhan បានប្រាប់ទីភ្នាក់ងារព័ត៌មាន ANI ថា បច្ចុប្បន្ន អុកស៊ីហ្សែន ត្រូវបានផលិតពីប្រភពជាច្រើន រួមទាំងពីបរទេសផងដែរ និងថា កន្លែងផ្ទុក និងធុងផ្ទុកអុកស៊ីហ្សែន ក៏ត្រូវបានត្រៀមរួចជាស្រេច ផងដែរ។

អ្នកជំនាញនិយាយថា ការបិទខ្ទប់ និងការចាក់វ៉ាក់សាំង គឺជាវិធីតែមួយគត់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺនេះ ។ កាលពីថ្ងៃសៅរ៍ មនុស្សពេញវ័យអាយុជាង ១៨ ឆ្នាំ នឹងទទួលបានសិទ្ធិសម្រាប់ការចាក់វ៉ាក់សាំង ។ ប៉ុន្ដែបើទោះបីជាឥណ្ឌា ជាប្រទេសផលិតវ៉ាក់សាំងដ៏ធំបំផុតក្ដី ក៏ប្រទេសនេះ ពុំមានស្តុកវ៉ាក់សាំងគ្រប់គ្រាន់ សម្រាប់ពលរដ្ឋរបស់ខ្លួនប្រមាណ ៨០០ លាននាក់ ដែលទទួលបានសិទ្ធិចាក់វ៉ាក់សាំងនោះដែរ ខណៈដែលរដ្ឋមួយចំនួន កំពុងរាយការណ៍ថា ជួបកង្វះខាតវ៉ាក់សាំង ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ BBC