CamNews

រក​ស៊ី​លក់​ Like និង Comment ​ក្លែង​ក្លាយ ជនជាតិ​ចិន​ 3 នាក់ ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ

យោង​តាម​សារព័ត៌មាន​ Bangkok Post បាន​ឲ្យ​ដឹង​ថា  ប៉ូលីស​ថៃ បាន​ឆ្មក់​ចូល​ផ្ទះ​ជួល​មួយ​កន្លែង ​ដែល​នៅ​ជិត​ព្រំប្រទល់​នៃ​ប្រទេសកម្ពុជា ដោយ​មាន​ការ​សង្ស័យ​ទាក់ទង​នឹង​ការ​ទូរស័ព្ទ​ជំរិត​ទារ​ប្រាក់ ប៉ុន្តែប៉ូលីស​​បាន​រក​ឃើញ​​ clickfarm កាន់​កាប់​ដោយ​ជនជាតិ​ចិន​ 3 រូបទៅវិញ។

Wang Dong, Niu Bang និង Ni Wenjin បាន​ប្រាប់​ឲ្យ​ដឹង​ថា​​ពួក​គេ​បាន​រៀប​ចំ​ផ្ទះ​នេះ ជាមួយ​នឹង​ទូរស័ពុ្ទ iPhones​ 5S, 5C និង 4S រាប់​រយ​គ្រឿង ហើយ​តភ្ជាប់​ជាមួយ​នឹង​កុំព្យូទ័រ។ បុរសទាំង​បី​រូបខាង​លើ​នេះ បាន​និយាយ​ថា មាន​ក្រុមហ៊ុន​ចិន​មួយបាន​ឲ្យ​ទូរស័ព្ទ​ពួក​គេជាច្រើន និង 150,000 baht ក្នុង​មួយ​ខែ (ប្រមាណ US$ 4,403)  ដើម្បីធ្វើ​ការ​បង្កើត​ boost engagement ក្លែង​ក្លាយ​នៅ​លើ WeChat សម្រាប់​ការ​លក់​ផលិតផលអនឡាញនៅ​ក្នុង​ប្រទេសចិន។

ក្រោយមក​ប៉ូលីស​បាន​រឹបអូស​បាន​នូវ ទូរស័ពុ្ទ iPhones 474 គ្រឿង ស៊ីមកាតមិន​ទាន់​ប្រើ​ប្រាស់​ចំនួន  347,200 កុំព្យូទ័រ 10 គ្រឿង និង​សម្ភារៈអេឡិចត្រូនិច​ផ្សេងទៀត។

ជនជាតិ​ចិន​ទាំងបីនេះ ត្រូវ​បាន​ឃាត់​ខ្លួន​ក្នុង​ករណី​ជា​ច្រើន​ដូច​ជា ការ​ស្នាក់នៅ​ខុស​ច្បាប់ ការ​ធ្វើ​ការ​ដោយ​គ្មាន​លិខិត​អនុញ្ញាត ប្រើ​ស៊ីម​កាត​ដែល​មិន​បាន​ចុះ​ឈ្មោះ និង​ការ​រត់​ពន្ធ​ខុស​ច្បាប់។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ធ្វើ​ការ​ដោយ​គ្មាន​លិខិត​អនុញ្ញាតនៅ​ក្នុង​ប្រទេស​ថៃ នឹង​ត្រូវ​ផ្តន្ទាទោស​ជាប់​ពន្ធធនាគារ​ ៥​ឆ្នាំ ឬ​ពិន័យ​ជា​ទឹក​ប្រាក់ពី 2,000 ទៅ 100,000 baht ឬទោសទាំងពីរ។

ស្រប​ពេល​នេះ​ដែល ប៉ូលីស​ថៃ​កំពុង​ស្វែង​រក ​ថា​តើ​អ្នក​ណា​អា​ច​គេចពន្ធ​នាំ​ចូល​ទូរស័ព្ទ​ជា​ច្រើន​ចូល​ក្នុង​ប្រទេសថៃ ហើយ​អាច​ប្រើ​ប្រាស់​ស៊ីម​កាត​ដែល​មិន​បាន​ចុះ​ឈ្មោះ​ជា​ច្រើន៕

ប្រែសម្រួល ៖ High

ប្រភព៖ Bangkok Post