CamNews

ផ្ទុះការតវ៉ា កក្រើកនៅ Seoul ទាមទាមទម្លាក់ ប្រធានាធិបតីស្រី ក្រោយធ្លាយរឿងអាស្រូវ

ព័ត៌មានអន្តរជាតិ ៖ ស្រ្តីម្នាក់ដែលរងនូវការចោទប្រកាន់ ពីការកេងប្រវ័ញ្ចទំនាក់ទំនងជិតស្និទ្ធជាមួយ នឹងប្រធានាធិបតីកូរ៉េខាងត្បូង Park Geun-hye សម្រាប់ផលចំណេញហិរញ្ញវត្ថុនោះ បានវិលត្រលប់ មកប្រទេសកូរ៉េខាងត្បូងវិញហើយ ដើម្បីប្រឈមមុខទៅនឹងការចោទប្រកាន់ដែលនាំមកនូវការផ្ទុះនូវ រឿងអាស្រូវ លោកស្រី Park Geun-hye ។

គួរបញ្ជាក់ថា លោកស្រី Choi Soon-sil ដែលត្រូវបានគេស្គាល់ថា ជាមិត្តភក្កិជិតស្និទ្ធនឹងបេក្ខភាពប្រ ធានាធិបតីកូរ៉េខាងជើង លោកស្រី Park Geun-hye បានរងនូវការចោទប្រកាន់ ក៏ដូចព្យុះភ្លៀងរិះគន់ ក្រោយពីលោកស្រី Park Geun-hye អនុញ្ញាតឲ្យមិត្តភក្កិជិតស្និទ្ធម្នាក់នេះ លូកដៃចូលក្នុងកិច្ចការផ្ទៃ ក្នុងរដ្ឋ ។ ច្រើនជាងនេះទៅទៀត របាយការណ៍បញ្ជាក់ឲ្យដឹងថា លោកស្រី Choi ច្រើនជាងលូកដៃ ចូលទៅក្នុងកិច្ចការផ្ទៃក្នុងរដ្ឋ កូរ៉េខាងត្បូង លោកស្រីក៏ជាប់ពាក់ព័ន្ធជាមួយនឹងអាជីវកម្មរបស់រដ្ឋដូច គ្នាដែរ ។ ព្យុះភ្លៀងនៃរឿងអាស្រូវដ៏ក្តៅគគុក របស់លោកស្រី ប្រធានាធិបតី កូរ៉េខាងត្បូង Park Geun-hye បានធ្វើឲ្យផ្ទុះការតវ៉ា បាតុកម្ម នៅចំកណ្តាលទីក្រុង សេអ៊ូល ដោយក្រុមបាតុករបានទាម ទារឲ្យប្រធានាធិបតីរបស់ខ្លួនចុះចេញពីតំណែង ។

បើយោងតាមសម្តីមន្រ្តីប៉ូលីសក្នុងស្រុកឲ្យដឹងថា ក្រុមបាតុករដែលមានគ្នាដល់ទៅ ៨០០០នាក់នោះ បានប្រមូលផ្តុំគ្នា ធ្វើបាតុកម្មនៅតាមដងផ្លូវកាលពីចុងសប្តាហ៍ទៅនេះ ដោយទាមទារឲ្យលោកស្រី Park ចុះចេញពីតំណែង ។​ លោកស្រី Park បានឲ្យដឹងថា លោកស្រី បានបញ្ជាឲ្យមន្រ្តីប្រឹក្សាជាន់ខ្ពស់ ១០រូប របស់ខ្លួនចុះចេញពីតំណែង ខណៈលោកស្រី បានសារភាពឲ្យដឹងថា លោកស្រី ពិតជា បានអនុញ្ញាតឲ្យមិត្តភក្កិជិតស្និទ្ធរបស់ខ្លួនម្នាក់ ធ្វើការកែសម្រួលនូវសុន្ទរកថានយោបាយសាធារណ ។

មេដឹកនាំក្រុមបាតុករឲ្យដឹងថា ចំនួនបាតុករចូលរួមធ្វើបាតុកម្ម នៅភាគកណ្តាលទីក្រុង សេអ៊ូល មាន គ្នាដល់ទៅ ២០,០០០នាក់ ពួកគេបានប្រមូលផ្តុំគ្នា ធ្វើបាតុកម្មទាមទារលោកស្រី Park ឲ្យចុះចេញពី តំណែង ។ គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍កន្លងទៅនេះ ក្រុមព្រះរាជអាជ្ញា បានធ្វើការ ឆ្មក់ ចូលភូមិគ្រឹះមនុស្សជំនិតនឹងប្រធានាធិបតិកូរ៉េខាងត្បូង ដោយបានធ្វើការរឹបអូស កុំព្យូទ័រនិងឯកសារ ពាក់ព័ន្ធទាំងឡាយណាដែលអាចជាប់ពាក់ព័ន្ធទៅនឹងករណីចោទប្រកាន់ លោកស្រី Choi ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA/BBC