(ឥណ្ឌា):៖ បុរសវ័យក្មេងអាយុ១៨ឆ្នាំម្នាក់ ឈ្មោះ Narendra Kumar រស់នៅទីក្រុង Uttar Pradesh ប្រទេសឥណ្ឌា មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលគ្រូពេទ្យពិនិត្យឃើញថា ខ្លួនមានកូនភ្លោះ នៅក្នុងផ្ទៃអស់រយៈពេល១៨ឆ្នាំមកហើយ បន្ទាប់ពីរងការឈឺចាប់ ក្នុងពោះជាច្រើនខែមកនេះ។

Kumar ត្រូវបានក្រុមគ្រួសារបញ្ជូន ទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីគាត់មានអាការៈក្អួតចង្អោរធ្ងន់ធ្ងរ ហើយកំឡុងពេលពិនិត្យនោះ គ្រូពេទ្យរកឃើញមានសរីរាង្គមនុស្ស ចាប់កំណើតដែលមានគ្រប់អវយវៈទម្ងន់៥ផោន។ គ្រូពេទ្យនៅមន្ទីរពេទ្យ Swaroop Narayan ឲ្យដឹងថានេះជាអាការៈដ៏កម្រ ដែលធ្វើឲ្យបុរសជាអ្នកជំងឺ មានការវិវត្តន៍ដូចជាស្ត្រីមានគភ៌ ព្រោះក្នុងពោះរបស់គេ មានទារកភ្លោះ ដែលមិនកកើតឡើយ ហើយគ្រូពេទ្យបានធ្វើការវះកាត់យកវាចេញ ដោយចំណាយពេលដល់ទៅ៣ម៉ោង ទើបបានជោគជ័យ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី