យល់ដឹង ៖ តើមិត្ដនារីមានក្ដីបារម្ភអំពីស្បែកជ្រីវជ្រួញ ស្នាមមុន ស្នាមជាំ អាលែក្ស៊ីស្បែក ឬស្នាមអុជខ្មៅ នៅលើស្បែកមុខរបស់អ្នកមែនទេ? មិនអីនោះទេ មិត្ដនារីមិនចាំបាច់ទទួលការព្យាបាលដោយប្រើសមាសធាតុគីមីណាមួយដើម្បីកម្ចាត់បញ្ហាទាំងអស់នេះនោះទេ។ វិធីព្យាបាលបែបធម្មជាតិដ៏ងាយស្រួលបំផុត ក្នុងការដោះស្រាយបញ្ហាទាំងអស់នោះ គឺប្រើរូបមន្ដស្លឹកត្របែក។ ខាងក្រោមនេះ Camnews សូមធ្វើការណែនាំមិត្ដនារីនូវវិធីធម្មជាតិ ដោយប្រើស្លឹកត្របែក ៤ យ៉ាងដែលអាចជួយដោះស្រាយបញ្ហាស្បែកទាំងអស់នេះបាន។

ជួយកម្ចាត់ស្នាមជ្រីវជ្រួញនៅលើស្បែក៖ ស្លឹកត្របែកមានផ្ទុកនូវគុណសម្បត្ដិសារធាតុប្រឆាំងនឹងអុកស៊ីដកម្មដ៏មានអំណាច ហើយការសិក្សាស្រាវជ្រាវមួយបានរកឃើញថា ស្លឹកត្របែកមាននូវគុណសម្បត្ដិប្រឆាំងនឹងរ៉ាឌីកាល់សេរីខ្លាំងជាងផ្លែរបស់វា ដែលញ៉ាំងឱ្យវាក្លាយជាឱសថធម្មជាតិដ៏អស្ចារ្យក្នុងការកម្ចាត់ស្នាមជ្រីវជ្រួញនៅលើស្បែក។ ក្រៅពីនោះ ស្លឹករបស់វាក៏មានផ្ទុកនូវសមាសធាតុ ដែលជួយឱ្យស្បែកទន់រលោង និងស្រស់ថ្លា ហេតុដូច្នេះហើយទើបវាមានប្រសិទ្ធភាពជួយកាត់បន្ថយការលេចចេញនូវភាពជ្រីវជ្រួញផងដែរ។

ជួយកម្ចាត់នូវស្នាមមុនលើផ្ទៃមុខ៖ ការសិក្សាស្រាវជ្រាវមួយចុះផ្សាយនៅក្នុងទស្សនាវដ្ដីឱសថបុរាណចិនបានឱ្យដឹងថា ស្លឹកត្របែកមានផ្ទុកនូវគុណសម្បត្ដិប្រឆាំងនឹងបាក់តេរីដ៏អស្ចារ្យ ដែលមានប្រសិទ្ធភាពខ្លាំងប្រឆាំងនឹងបាក់តេរី ដែលបណ្ដាលឱ្យកើតមុន។ ក្រៅពីនេះ ការសិក្សាស្រាវជ្រាវមួយបានរកឃើញថា ស្លឹកត្របែកក៏មាននូវគុណសម្បត្ដិប្រឆាំងនឹងការរលាក ដែលជួយថ្នមស្បែក និងកាត់បន្ថយការលេចចេញនូវស្នាមមុនផងដែរ។

ជួយព្យាបាលជំងឺត្រអក៖ ស្លឹកត្របែកក៏មាននូវគុណសម្បត្ដិប្រឆាំងនឹងអាលែក្ស៊ីស្បែកផងដែរ ដែលជួយទប់ស្កាត់ការផលិតចេញនូវសារធាតុ Histamines(សមាសធាតុម្យ៉ាងដែលផលិតចេញដោយរាងកាយដើម្បីកម្ចាត់សារធាតុពុលពីវត្ថុប្រើប្រាស់ផ្សេងៗ(Foreign Material)។ សារធាតុពីវត្ថុប្រើប្រាស់នេះបង្កឱ្យមានការរលាក និងអាការៈអាលែក្ស៊ី ដូច្នេះស្លឹកត្របែកនេះមានប្រសិទ្ធភាពប្រសើរក្នុងការព្យាបាលអ្នកជំងឺ ដែលរងវិបត្ដិពីជំងឺត្រអក។ ក្រៅពីនេះស្លឹកត្របែកក៏មានគុណសម្បត្ដិប្រឆាំងនឹងការរលាក ដែលកាត់បន្ថយស្នាមក្រហម និងការអាការៈរមាស់ដែលបណ្ដាលមកពីជំងឺត្រអក។

ជួយកម្ចាត់ស្នាមខ្មៅ និងក្រហមលើផ្ទៃមុខ៖ ស្លឹកត្របែកក៏មានប្រសិទ្ធភាពជួយកម្ចាត់ស្នាមជាំ ស្នាមក្រហម និងខ្មៅពីផ្ទៃមុខផងដែរ។ ស្លឹកត្របែកមានផ្ទុកនូវសមាសធាតុ ដែលមិនត្រឹមតែជួយកាត់បន្ថយការរលាកប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងមានប្រសិទ្ធភាពសម្លាប់បាក់តេរី និងកម្ចាត់ស្នាមជាំលើផ្ទៃមុខទៀតផង។

វិធីប្រើប្រាស់

សូមបេះស្លឹកត្របែក ៤ ទៅ ៥សន្លឹក ប៉ុន្ដែប្រសិនបើអ្នកប្រើដើម្បីព្យាបាលជំងឺត្រអកសូមបេះយកស្លឹកក្រៀម ឬបេះស្លឹកស្រស់យកទៅហាលឱ្យក្រៀម។ យកស្លឹកត្របែកនេះទៅបុកឱ្យម៉ដ្ឋ រួចយកវាទៅដាក់ក្នុងទឹក ដែលកំពុងពុះ។ ទុកស្លឹកត្របែកឱ្យពុះនៅក្នុងទឹកនោះ រហូតដល់ទឹកប្រែជាពណ៌ត្នោត។ លើកទឹកនោះចេញពីចង្រ្កាន ហើយទុកវាឱ្យត្រជាក់ បន្ទាប់មកប្រើដុំសំឡីជ្រលក់លាបទៅលើផ្ទៃមុខរបស់អ្នក ឬកន្លែដទៃទៀត ដែលអ្នកចង់ព្យាបាល។ លាបឱ្យសព្វផ្ទៃមុខរបស់អ្នក ហើយទុកវាឱ្យបាន ១៥នាទី បន្ទាប់មកលាងជម្រះមុខរបស់អ្នកដោយទឹកធម្មតា ហើយត្រូវអនុវត្ដបែបនេះឱ្យបានពីរដងក្នុងមួយសប្ដាហ៍ដើម្បីទទួលបានប្រសិទ្ធភាពកាន់តែប្រសើរ។ ក្នុងករណីអ្នកព្យាបាលជំងឺត្រអក សូមបុកស្លឹកត្របែកក្រៀមបុកឱ្យម៉ដ្ឋ រួចដាក់វាទៅក្នុងទឹកក្ដៅមួយកាធុន។ ការត្រាំដៃជើងនៅក្នុងទឹកនេះជួយឱ្យធូរស្រាលអាការៈរមាស់ និងស្នាមក្រហម ជាពិសេសជួយឱ្យធូរស្រាលនូវអារម្មណ៍មិនស្រួលដែលបណ្ដាលមកពីជំងឺត្រអកនេះទៀតផង៕

ប្រែសម្រួល៖ សារ៉ាត

Source: steptohealth