CamNews

ពេជ្រ សោភា មិន​​ខ្លាច​​នឹង​​ទទួល​​ស្គាល់​​ការ​​ពិត​​ថា លែង​​លះ​​ប្ដី ទោះ​មាន​ពាក្យ​រិះ​គន់ ជេរ​ដៀល

(ភ្នំពេញ)៖ តារាចម្រៀង​​ដ៏ល្បីល្បាញ ប្រចាំផលិតកម្ម ហង្សមាស អ្នកនាង ពេជ្រ សោភា បន្ទាប់ពីប្រកាសលែងប្ដី ដែលជាព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើល ក្នុងសង្គមសិល្បៈ មានទាំងអ្នកគាំទ្រ និងអ្នកមិនពេញចិត្តចំពោះរូបនាង ស្រាប់តែនៅពេលនេះ ពេជ្រ សោភា កំពុងតែផ្ទុះបទចម្រៀង ថ្មីមួយទៀត មានចំណងជើងថា «ហុយ ហុយ» ​ដែលជាស្នាដៃនាងជាអ្នកនិពន្ធផ្ទាល់ តែម្ដង ជាមួយ​ការដឹកនាំសម្ដែងប្លែកៗ ដោយមានការចូលចរួម ពីតារាកំប្លែង​ជើងចាស់ នាយក្រឹម ​កាន់តែធ្វើឲ្យបទនេះ ​ទាក់ទាញ​​ខ្លាំង។ ស្របពេលជាមួយ នឹងការផ្ទុះឡើងនូវ​បទចម្រៀងថ្មីនេះ ពេជ្រ សោភា ក៏មិនខ្លាចនឹងទទួលស្គាល់ការពិតថា នាងជាស្រ្តីមេម៉ាយ ទើបលែងប្ដី​នោះដែរ ទោះបីមានការរិះគន់ មិនពេញចិត្តចំពោះនាង លើទង្វើនេះក៏ដោយ។

ជាការពិត អ្នកនាង ពេជ្រ សោភា ទើបតែធ្លាយដំណឹងលែងប្ដីក្ដៅៗនេះ ព្រោះនាង​បានទម្លាយការពិត ប្រាប់មហាជនថា ​ក្រោមលក្ខខណ្ឌមិនចុះសម្រុងគ្នា ដោយម្នាក់មិន​ព្រម​ទៅរស់នៅអាមេរិក និងម្នាក់ទៀតមិនព្រមមករស់នៅស្រុកខ្មែរ។ ប៉ុន្តែកាលពីមង្គលការរួចថ្មីៗ ​នាងធ្លាប់និយាយថា នាងនឹងតាមស្វាមី ទៅរស់នៅក្រៅប្រទេស រង់ចាំរត់ឯកសារត្រឹមត្រូវសិន ទើបនាងចាកចេញ ហើយក៏បានត្រៀមអាល់ប៊ុមមួយចំនួន​ផងដែរ មុន​ចាកចេញពីទឹកដីកំណើត។

អ្នកនាង ពេជ្រ សោភា ជាតារាស្រី ដែលមិនព្រមចុះចាញ់ នឹងព័ត៌មាន ឬពាក្យចចាមអារ៉ាមណាមួយឡើយ ពោលតាំងពីនាងចូលសិល្បៈដំបូង ព័ត៌មានថា នាងមានកូនស្រីមួយ តែ​បានប្រកែក និងនៅតែល្បីល្បាញខ្លាំង។ ក្នុងឆ្នាំ២០០៧ នាងបានភ្ជាប់ពាក្យ​ជាមួយ លោក ប៊ុន ចន ដែលជាបុរសសង្ហា ចិត្តទូលាយ ​ក៏បែកបាក់គ្នាទៅវិញ ហើយនាងបាននិយាយថា មិនចុះសម្រុងគ្នា ហើយសុំគ្នាជាមិត្ត​។ ​ក្រោយមក ពេជ្រ សោភា ក៏ធ្លាយរូបភ្ជាប់ពាក្យជាមួយ អនិកជន​អាមេរិក ដែលជានាយទាហានជើងទឹក លោក ឡៅ ឆលី រួចហើយនាង បាននិយាយថា មិនមែន​លាក់ទេ មកពីគ្មានអ្នកសួរទើបនាង មិនមានហេតុផលអ្វីត្រូវ និយាយឡើយ​។

ក្រោយមក​ ពេជ្រ សោភា ក៏បានក្រាបក្បាលដល់កន្ទេល លាភាពនៅលីវ​ ជាមួយលោក ឡៅ ឆលី ដែលមង្គលការ​ មានអ្នកសិល្បៈជាច្រើន បានចូលរួម ហើយសប្បាយយ៉ាងខ្លាំង ព្រោះនាងជាមនុស្សចូលចិត្ត​​ភាពសប្បាយ។ ថ្វីត្បិតតែរៀបការរួច ​ពេជ្រ សោភា មិនបានធ្លាក់ចុះប្រជាប្រិយភាពឡើយ អ្នកនាង កាន់តែល្បីល្បាញទ្វេដង ក្នុងបទចម្រៀងថ្មីៗ ​ពោលទាំងបទស៊្លូ និង បទញាក់ គឺវ៉ាស្ទើរតែដាច់ ឱក សុគន្ធកញ្ញា និង មាស សុខ​សោភា ហើយនាងក៏បាន ឈោងចាប់តំណែងកំពូលតារាជួរមុខ​ឡើងវិញ ​។

ផ្ទុយពីតារាសិល្បៈដទៃ ពេលមានព័ត៌មាន លែងលះបែកបាក់គ្នា តែងតែរងការវាយប្រហារពីមហាជន ប៉ុន្តែ ពេជ្រ សោភា ​មិនបានព្រឺរោមនឹង ព័ត៌មានទាំងនោះឡើយ ព្រោះនាងជាអ្នកនិយាយផ្ទាល់មាត់ ​ក៏មិនខ្លាចនឹងពាក្យរិះគន់ដែរ ពោល​ព្រមទទួលយកការពិត ទើបមហាជនកាន់តែអាណិតនាង ដែលជាមនុស្សស្រីខ្លួនមួយ តែប្រឹងប្រែង ធ្វើការដើម្បីចិញ្ចឹមគ្រួសារ ​ ពិសេសប្រជាប្រិយភាព នៅតែបន្តលោតឡើង មិនឈប់ស្របពេលដែលនាង តែងតែមានអ្វី​ថ្មីៗ មកបម្រើទស្សនិកជន​ជានិច្ច៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង