ភ្នំពេញ៖ នៅថ្ងៃម្សិលមិញនេះ តារាសម្តែង នាង ភិន សុដាលីស បានបង្ហោះឃ្លីបវីដេអូមួយ រៀបរាប់ពីទុក្ខសោកលាតត្រដាង ការពិតពីបញ្ហា ដែលកើតឡើងនៅក្នុងគ្រួសារ ប្រាប់ដល់មហាជន ឲ្យបានដឹងពីទំហំ នៃការឈឺចាប់របស់នាង។

បន្ទាប់ពីកញ្ញា ភិន សុដាលីស បានបង្ហាញវីដេអូនេះរៀបរាប់ពីការឈឺចាប់ភ្លាម ឪពុករបស់នាង លោក អ៊ិន សុភិន បានបង្ហោះឃ្លីបវីដេអូមួយ ដោយលោកបានទម្លាយឲ្យដឹងថា តាមរយៈឃ្លីបវីដេអូដែលកូនស្រីបង្ហោះនោះ នាងមិនបាននៅផ្ទះទេ ពោលកូនស្រីបណ្តូលចិត្ត របស់លោកបានបាត់ចេញពីផ្ទះ៤ថ្ងៃ ហើយដែលធ្វើឲ្យលោកជាឪពុក មានការព្រួយបារម្ភយ៉ាងខ្លាំង ហើយនៅក្នុងនោះ លោកក៏បានប្រកាសឲ្យដឹងផងដែរថា អ្នកដែលជាប់ពាក់ព័ន្ធ រឿងកូនស្រីបាត់ខ្លួននេះ និងត្រូវទទួលទោសតាមផ្លូវច្បាប់ ។

អង្គភាព Fresh News បានទាក់ទងទៅម្ចាស់ផលិតកម្មមហាហង្ស លោក អ៊ិន សុភិន ដើម្បីសាកសួរ ពីព័ត៌មានខាងលើនេះ ប៉ុន្តែលោក បានថ្លែងប្រាប់យ៉ាងខ្លីថា «ពេលនេះខ្ញុំមិនទាន់អាចផ្តល់ បទសម្ភាសន៍បានទេ ព្រោះជាប់រវល់នៅតុលាការរៀបចំឯកសារប្តឹង…»។ (ខាងជាវិដេអូរបស់លោក អ៉ិន សុភិន)

សូមជំរាបថា នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៥នេះ កញ្ញា ភិន សុដាលីស ចេញមុខបកស្រាយតាមរយៈវិដេអូឃ្លីបជិត១៥នាទី ដោយបានរៀបរាប់ទាំងលាយឡំអួលដើមករអំពីរឿងរ៉ាវគ្រប់យ៉ាង ពាក់ព័ន្ធរឿងជីវិតស្នេហា ដោយធ្វើតាមការសម្រេចចិត្តឪពុកគ្រប់យ៉ាងទាំងភ្ជាប់ពាក្យ ផ្តាច់ពាក្យ និងចង់ផ្សារភ្ជាប់ឡើងវិញ។ កញ្ញា ភិន សុដាលីស បាននិយាយថា នាងកំពុងរងសម្ពាធផ្លូវចិត្តយ៉ាងខ្លាំងពីឪពុកនាងចំពោះរឿងរ៉ាវស្នេហារវាងរូបនាង និងលោក ប៉ែន តុលា ដោយបានស្នើសុំតាមរយៈវិដេអូនេះថា សុំឲ្យឪពុកគោរពតាមការសម្រេចចិត្តរបស់កូនលើរឿងស្នេហា និងអនាគត បើទោះបីខុស សូមគោរពតាម ការសម្រេចចិត្តរបស់ខ្ញុំមួយដងចុះ, ជាមួយនឹងទឹកភ្នែករលីងរលោង ភិន សុដាលីស បានគំរាមចេញពីគ្រួសារផងដែរ ព្រោះនាងបានលើកឡើងថា ក្រុមគ្រួសារមិនបានចាត់ទុករូបនាងជាសមាជិកនោះទេ។ (ខាងក្រោមជាវិដេអូរបស់ ភិន សុដាលីស)

ឪពុក ភិន សុដាលីស ដាក់ពាក្យប្តឹងទៅតុលាការ ក្រោយកូនស្រីបាត់ពីផ្ទះ៤ថ្ងៃ(ភ្នំពេញ)៖ នៅថ្ងៃម្សិលមិញនេះ តារាសម្តែង នាង ភិន សុដាលីស បានបង្ហោះឃ្លីបវីដេអូមួយ រៀបរាប់ពីទុក្ខសោកលាតត្រដាងការពិតពីបញ្ហា ដែលកើតឡើងនៅក្នុងគ្រួសារ ប្រាប់ដល់មហាជនឲ្យបានដឹងពីទំហំនៃការឈឺចាប់របស់នាង។បន្ទាប់ពីកញ្ញា ភិន សុដាលីស បានបង្ហាញវីដេអូនេះរៀបរាប់ពីការឈឺចាប់ភ្លាម ឪពុករបស់នាង លោក អ៊ិន សុភិន បានបង្ហោះឃ្លីបវីដេអូមួយ ដោយលោកបានទម្លាយឲ្យដឹងថា តាមរយៈឃ្លីបវីដេអូដែលកូនស្រីបង្ហោះនោះ នាងមិនបាននៅផ្ទះទេ ពោលកូនស្រីបណ្តូលចិត្ត របស់លោកបានបាត់ចេញពីផ្ទះ៤ថ្ងៃ ហើយដែលធ្វើឲ្យលោកជាឪពុក មានការព្រួយបារម្ភយ៉ាងខ្លាំង ហើយនៅក្នុងនោះ លោកក៏បានប្រកាសឲ្យដឹងផងដែរថា អ្នកដែលជាប់ពាក់ព័ន្ធ រឿងកូនស្រីបាត់ខ្លួននេះ និងត្រូវទទួលទោសតាមផ្លូវច្បាប់ ។អង្គភាព Fresh News បានទាក់ទងទៅម្ចាស់ផលិតកម្មមហាហង្ស លោក អ៊ិន សុភិន ដើម្បីសាកសួរ ពីព័ត៌មានខាងលើនេះ ប៉ុន្តែលោក បានថ្លែងប្រាប់យ៉ាងខ្លីថា «ពេលនេះខ្ញុំមិនទាន់អាចផ្តល់ បទសម្ភាសន៍បានទេ ព្រោះជាប់រវល់នៅតុលាការរៀបចំឯកសារប្តឹង…»៕

Posted by Fresh News on Sunday, 30 August 2015

ខាងក្រោមនេះវិដេអូឃ្លីបរបស់ ភិន សុដាលីស រៀបរាប់ពីការឈឺចាប់

<object width="451" height="386" data="http://www.youtube.com/v/qc5VXgus6Po&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/qc5VXgus6Po&rel=1" /></object>

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល