ព័ត៌មានអន្តរជាតិ ៖ អាជ្ញាធរប្រទេសថៃ អំឡុងថ្ងៃអាទិត្យកន្លងផុតទៅថ្មីៗនេះ បានទទូចអោយមាន ភាពអត់ធ្មត់បន្ថែមទៀត ពាក់ព័ន្ធនឹងការតាមចាប់ ជនសង្ស័យអទិភាព បំផ្ទុះគ្រាប់បែកនៅទីសក្ការៈបូជាកណ្តាលក្រុងបាងកក ខណៈស្នងការប៉ូលីសក្រុង លើកឡើង អមជាមួយនឹងការសារភាពជាក់ ស្តែងអោយដឹងថា ប្រទេសថៃ ពិតជាខ្វះខាតឧបករណ៍ទំនើបមួយចំនួន ក្នុងបេសកម្មតាមប្រមាញ់ ជនសង្ស័យបំផ្ទុះគ្រាប់បែកលើកនេះ ។

ភាពអន្ទះសា ចង់ចាប់បានជនសង្ស័យ គឺជាអារម្មណ៍ពិតរបស់ពលរដ្ឋថៃ ក្រោយ ហេតុការណ៍វាយ ប្រហារ បំផ្ទុះគ្រាប់បែកអត្តឃាត ១សប្តាហ៍កន្លងមកនេះ ដែល បាន សម្លាប់ មនុស្ស ហោចណាស់ ២០ នាក់ រាប់សិបនាក់ផ្សេងទៀត រងរបួស ខណៈជនសង្ស័យអទិភាព បន្តការត់គេចខ្លួននៅឡើយ បេសកម្មតាមចាប់ឃាត់ខ្លួនជនសង្ស័យអទិភាពអាជ្ញាធរថៃកំពុងតែចេញប្រតិបត្តិការយ៉ាងសស្រាក់ សស្រាំ ពោល តាមចាប់ជនសង្ស័យ ស្ថិតក្នុងឈុតសម្លៀកបំពាក់អាវលឿងដែលបានផ្តិតឃ្លីបវីដេអូ ថាបាន ទុកកាបូបស្ពាយពណ៌ខ្មៅចោល នៅកន្លែង កើតហេតុមួយនាទីមុននឹងមានការបំផ្ទុះឡើង។ រូបគំនូរព្រាងនៃ ជនសង្ស័យខាងលើ ត្រូវបានក្រុមការងារ គូសវាសចេញ និងចាកចាយនូវទូទាំងប្រ ទេស ក៏ដូចជា តាមប្រព័ន្ធអ៊ីនធើណេត ។ បច្ចុប្បន្នភាព អាជ្ញាធរ ប្រទេសថៃ បាន ចេញសេចក្តីសំ រេចដឺកាចាប់ឃាត់ខ្លួន ខណៈប្រកាសផ្តល់ប្រាក់រង្វាន់ ៣លានបាតដល់បុគ្គលណាមួយផ្តល់ព័ត៌មាន លម្អិតឈានដល់ការចាប់ឃាត់ខ្លួន ជនសង្ស័យអទិភាពរូបនេះ ។

ស្នងការប៉ូលីស លោក Somyot Poompanmoungyot ផ្តល់ជាកិច្ចសម្ភាសន៍ដល់សារព័ត៌មានអោយ ដឹងថា ភាពយឺតយាវនៃការតាមដាននិងស៊ើបអង្កេត គឺមិនបណ្តាលមកពីកង្វះខាតសមត្ថភាពនោះ ទេ ប៉ុន្តែជាក់ស្តែង កង្វះខាត ឧបករណ៍ទំនើបៗផ្ទាល់តែម្តង ក្នុងការជួយគាំទ្រ ក៏ដូចជា ជួយសំរួល ដល់ការងារស៊ើបអង្កេត ។ លោកពុំបានគូសបញ្ជាក់ព័ត៌មានលម្អិត ស្តីពីតំរូវការនៃឧបករណ៍ជាចាំ បាច់ទាំងនោះនៅឡើយទេ ប៉ុន្តែទំនងជាឧបករណ៍ទំនើបបែបបច្ចេកវិទ្យាជាដើម ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA