ព័ត៌មានអន្តរជាតិ ៖ សេចក្តីរាយការណ៍ ពីទំព័រសារព័ត៌មាន បរទេស អ័រតេ អោយដឹងថា រោងការ មួយកន្លែង បានក្លាយទៅជារោងបុណ្យ ខណៈមានករណីស្លាប់មនុស្សដល់ទៅ ១៣៥ នាក់ ក្រោយ មានការវាយប្រហារ តាមអាកាសដឹកមុខ ដោយកងកម្លាំង អារ៉ាប់ ប៊ីសាអ៊ូឌីដ ។ ទោះជាយ៉ាងណា ក៏ដោយចុះ កងកម្លាំងទ័ពអាកាស អារ៉ាប់ ប៊ីសាអ៊ូឌីដ ដែលមានបេសកម្ម នៅលើ ដែនអាកាស ប្រ ទេសយេម៉ែននោះ បានបដិសេធទទួលខុសត្រូវ ទៅលើសោកនាដកម្មមួយនេះ ។

ម៉ីស៊ីល ២ គ្រាប់ វាយប្រហារទៅលើ ពិធីមង្គលការមួយកន្លែង នៅ ក្នុងភូមិ Al-Wahijah ភាគខាង ត្បូងឆៀងខាង លិច ប្រទេស យេម៉ែន ។ សេចក្តីរាយការណ៍ ពី សំ ណាក់ សារព័ត៌មានក្នុងស្រុក យេម៉ែន អោយដឹងថា ពិធីរៀបមង្គលការខាងលើនេះ គឺត្រូវបានប្រារព្ធឡើង ដោយបុរសក្នុងស្រុក ម្នាក់ ជាបេក្ខភាពកូនកំលោះ លោកជាបុគ្គលម្នាក់ មានទំនាក់ទំនងជាមួយនឹង ក្រុមឧទ្ទាម Houthi ដែលជាក្រុម អទិភាព ជាគោលដៅវាយប្រហារ ដោយទ័ពអាកាស អារ៉ាប់ ប៊ីសាអ៊ូឌីដ ។ អង្គការ សហប្រជាជាតិ ប៉ាន់ប្រមាណអោយដឹងថា ជនរងគ្រោះ ប្រមាណ ១៣៥ នាក់ បានស្លាប់ក្នុងហេតុ ការណ៍វាយប្រហារលើកនេះ ក្នុងនោះ ភាគច្រើននៃជនរងគ្រោះ គឺជា ស្រ្តី និង កុមារ ។ អគ្គរដ្ឋលេ ខាធិការអង្គការ សហប្រជាជាតិ លោក បាន គីមូន បានធ្វើការថ្កោលទោស ការ វាយប្រហារ តាម អាកាសលើកនេះ ដោយបានគូសបញ្ជាក់ក្តែងៗអោយដឹងថា ៖ មិនត្រូវមានដំណោះស្រាយ យោធា ទៅលើបញ្ហាប៉ះទង្គិចក្នុងតំបន់នោះទេ។ យ៉ាងណាមិញ លោក Rupert Colville អ្នកនាំពាក្យអោយ ឧត្តមស្នងការអង្គការសហប្រជាតិអោយដឹងថា ៖ នេះគឺជាការវាយប្រហារអាក្រក់បំផុត ចាប់តាំងពី មានការប៉ះទង្គិចគ្នានៅក្នុងតំបន់ ។

មន្រ្តីជាន់ខ្ពស់ នៃរដ្ឋាភិបាល ប្រទេស យេម៉ែន ផ្តល់ជា កិច្ច សម្ភាសន៍ ដល់សារព័ត៌មាន AP អោយ ដឹងថា ការវាយប្រហារ តាមអាកាសខាងលើនេះ គឺជាការ វាយប្រហារ ពីសំណាក់ទ័ពអាកាស អា រ៉ាប់ប៊ីសាអ៊ូឌីដ ទៅលើ ពិធីមង្គលការមួយកន្លែង ទាំងកំហុសឆ្គង ។ ទោះជាយ៉ាងណាក៏ដោយចុះ កងកម្លាំងចម្រុះនៃការវាយប្រហារ តាមអាកាស បានប្រឆាំងទៅ នឹងការចោទប្រកាន់មួយនេះ ថា ខ្លួនពិតជាមិនបានបើកការវាយប្រហារ តាមអាកាស នៅក្នុងតំបន់ នោះ ទេ ។ អ្នកនាំពាក្យអោយ កងកម្លាំងចម្រុះ អារ៉ាប់ ប៊ីសាអ៊ូឌីដ ទទួលបន្ទុកវាយប្រហារ តាមអាកាស លោក Ahmed al-Asseri អោយដឹងថា ៖ រយៈពេល ៣ ថ្ងៃចុងក្រោយនេះ គ្មានការវាយប្រហារ តាម អាកាស ពីក្រុមយើងខ្ញុំ នៅក្នុងតំបន់នោះទេ ៕

<object width="476" height="408" data="http://www.youtube.com/v/kTEwQQllHEQ&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/kTEwQQllHEQ&rel=1" /></object>

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ