CamNews

ឈើប្រណិត៣០ដុំធំៗ របស់មេបញ្ជាការកង​អនុសេនាធំទី៣ ស្រុកកោះញែក ត្រូវសមត្ថកិច្ចបង្ក្រាប និងរឹបអូស

(មណ្ឌលគិរី)៖ ឈើប្រណិតចំនួន៣០ដើម ដែលដឹកជញ្ជូនតាមគ្រឿងចក្រចំនួន៥ ជាឈើ របស់លោក ហ៊ឹម សុផាត ជាមេបញ្ជាការ កងអនុសេនាធំទី៣ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ត្រូវកម្លាំងរដ្ឋបាល ព្រៃការពារមណ្ឌលគិរី ចុះទៅបង្ក្រាប និងដកហូត យកទៅរក្សាទុកក្នុងទីស្នាក់ការ នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥នេះ។

ប្រតិប្តិការចុះទៅបង្ក្រាប និងទប់ស្កាត់ការដឹកជញ្ជូន ឈើប្រណិតរបស់លោក ហ៊ឹម សុផាត ខាងលើនេះ បានធ្វើឡើងតាំងពីល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅប៉ុស្តិ៍ម៉ូរ៉ូ និងប៉ុស្តិ៍ម៉ារើក ព្រំដែនកម្ពុជា-វៀតណាម ស្រុកកោះញែក ខណៈដែលមេយោធារូបនេះ កំពុងឲ្យដឹកជញ្ជូន ទៅលក់ទៅ ប្រទេសវៀតណាម។ លោក កែវ សុភ័គ នាយរងផ្នែករដ្ឋបាល ព្រៃឈើស្រុកកោះញែក និងជាអនុប្រធានព្រៃការងារមណ្ឌលគិរី បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥នេះថា កម្លាំងរបស់លោក បានចុះទៅបង្ក្រាប និងរឹបអូសឈើប្រណិតទាំងនេះ បានចំនួន៣០ដុំ មានប្រភេទ សុក្រម ស្រឡៅ និងផ្ចឹកជាដើម ដែលមានមន្រ្តីយោធានៅពីក្រោយខ្នង និងត្រូវគេដឹងថាជា លោក ហ៊ឹម សុផាត។

លោក កែវ សុភ័គ បានបញ្ជាក់ថា នៅពេលនេះកម្លាំងរបស់លោក បាននិងកំពុងដឹកជញ្ជូនយកមករក្សាទុក ដើម្បីរង់ចាំការចាត់វិធានការបន្តទៀត។ យ៉ាងណាក៏ដោយ អង្គភាព Fresh News បានព្យយាមទូរស័ព្ទទៅលោក ហ៊ឹម សុផាន ដើម្បីបញ្ជាក់អំពីករណីនេះ ប៉ុន្តែលោក មិនទទួល៕

ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី