(ភ្នំពេញ)៖ ជាលើកទី១ហើយ ក្នុងសង្គមសិល្បៈ ខណៈដែលតារាចម្រៀងចាស់វស្សា សំឡេងពីរោះរណ្តំចិត្ត អ្នកនាង យ៉ុង ច័ន្ទកណ្ណិកា បានផ្ទុះកំហឹងបញ្ចេញអារម្មណ៍ខឹងខ្លាំងៗ ទៅលើមនុស្សម្នាក់ ដែលគេដឹងថា ជាអ្នកសិល្បៈរួមអាជីពដូចគ្នា ព្រោះតែគេបានយករឿងរ៉ាវឯកជនផ្ទាល់ខ្លួន របស់នាង ដើរនិយាយហែកហួរ ប្រាប់ដល់អ្នកផ្សេងក្នុងបំណងបង្ខួចកិត្តិយស និងកេរ្តិ៍ឈ្មោះឲ្យស្អុយរលួយ កាន់តែខ្លាំងឡើង។

តារាចម្រៀង យ៉ុង ច័ន្ទកណ្ណិកា បើតាមការកត់សម្គាល់ កន្លងមកនាងពុំធ្លាប់មានកើតជម្លោះ ជាមួយនឹងអ្នកផ្សេងៗ ឬអ្នកសិល្បៈដូចគ្នាទេ ក្រៅតែពីរឿងអាស្រូវទាក់ទងជីវិត ស្នេហាឯកជនរបស់ខ្លួននោះ។ ប៉ុន្តែថ្មីៗនេះ ស្រាប់តែតារាស្រីរូបនេះ បានបញ្ចេញប្រតិកម្មបង្ហាញពីអារម្មណ៍ជាសារធាណៈ នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ប្រាប់និងផ្តាំផ្ញើទៅភាគីនោះវិញថា «សុំកាន់បាតឲ្យអាត្មាសិន សុំខោកក្បាលឆ្កែឲ្យឮសូរសំឡេងឆ្កែព្រួសមួយសិន បានអស់ចិត្ត!»។

តាមរយៈអត្ថន័យខ្លឹមសារ ដែលត្រូវបានអ្នកនាង យ៉ុង ច័ន្ទកណ្ណិកា បានសរសេរបង្ហោះនៅលើហ្វេសប៊ុកនោះ បាននិយាយថា «យប់នេះជាយប់ដែលសប្បាយចិត្តបំផុត ព្រោះបានធ្វើអ្វីដែលគំយូរមកហើយ សប្បាយចិត្តដូចបានធ្វើបុណ្យ៧វត្តអ៉ីចឹង ដឹងបុណ្យនិងបាបចែកចេញជាពីរ ទោះបីខ្ញុំមិនដែលស្តាប់ធម៌ក៏ដោយ តែកាន់បាតឲ្យអាត្មាសិន សុំខោកក្បាលឆ្កែឲ្យឮសូរ សំឡេងឆ្កែព្រួសមួយសិន បានអស់ចិត្ត!»។

ជាមួយគ្នានេះ អ្នកនាង យ៉ុង ច័ន្ទកណ្ណិកា បានបន្ថែមថា «បញ្ជាក់ ឆ្កែនេះមិនមែនឆ្កែធម្មតាទេ ទម្រាំបានឲ្យវាព្រួសឮប៉ុណ្ណេះ ព្រោះវាមិនចេះព្រួសទេ វានៅងឹមៗ តែក្រោមគ្រែទេ ប៉ុន្តែចាំតែខាំយកពីក្រោយខ្នងហ្មង បើមិនប្រយ័ត្នចាញ់បោកវាហើយ វាស្លូត តែនិងមុខយើងទេ គេហៅថាឆ្កែមានពិសពុលកំរិត ISO ដល់ពេលគេចាប់ខោកឲ្យធ្លុះខួរអ៉ីចឹងទៅ បានព្រួសថោកហួសថ្លែង បើមានពីរលើលោកវៃចោលមួយ មិនមែនថោកហួស ព្រោះស្នេហ៍ ប៉ុន្តែថោកហួស ព្រោះប៉ិនខាងធ្វើពុត និងរកតែល្បិចបោកគេ!»។

ទោះបីជាយ៉ាងណាក៏ដោយ គេពុំបានស្គាល់អត្តសញ្ញាណ និង ដឹងច្បាស់ពីគោលបំណង របស់ភាគីជម្លោះ តែងនិយាយដើមហែកហួរតារាចម្រៀងនាង យ៉ុង ច័ន្ទកណ្ណិកា នៅឡើយទេថា តើជាបុគ្គលរូបណាមានឈ្មោះ អ្វីនោះទេ។ ម្យ៉ាងទៀត គេក៏មិនទាន់ដឹងដែរថា រវាងអ្នកនាង យ៉ុង ច័ន្ទកណ្ណិកា ជាមួយនឹងមនុស្សម្នាក់នេះ ធ្លាប់មានជម្លោះ ឬបញ្ហាអ្វីនឹងគ្នា កាលពីមុននោះឡើយ ទើបឈានដល់មានការផ្ទុះជម្លោះបែបផ្សែង បែបនេះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង