(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូន បាននិងកំពុងសិក្សាក្នុងការដាក់ឲ្យប្រើប្រាស់ប្រ ព័ន្ធស្វ័យប្រវត្តកម្មក្នុងការប្តូរ ពន្យារ ចុះបញ្ជីប័ណ្ណបើកបរ ចុះបញ្ជីយានយន្ត និងពិនិត្យបច្ចេកទេសយានយន្ត (ឆៀក) ដើម្បីជួយការផ្តល់សេវា ទាំងនេះកាន់តែងាយស្រួល និងបានឆាប់រហ័ស។

ដើម្បីឈានទៅដល់ការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តកម្មនេះ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានទទួលស្តាប់នូវការណែនាំ និងពន្យល់ពីអ្នកជំនាញមកពីបណ្តាក្រុមហ៊ុននានា ដែលដឹកនាំដោយលោក Jonas Lind នាយកប្រតិបត្តិ និងលោក Ahmad Faudzil Hashim ប្រធានក្រុមហ៊ុន Hei Tech Global Services លោក Ong Chin Wei នាយកហិរញ្ញវត្ថុរបស់ ក្រុមហ៊ុនប្រឹក្សាយោបល់ Vantagepoint Consulting លោក Bernt Ola Bernsten, នាយកគ្រប់គ្រងនៃក្រុមហ៊ុន Silverlake Group និងលោក Tan Khee Kheng ប្រធានគ្រប់គ្រងដៃគូ នៃក្រុមហ៊ុន Baker Tilly MH Audit Ltd។

ក្នុងជំនួបនេះ ក្រុមការងារ បានធ្វើបទបង្ហាញអំពីប្រព័ន្ធស្វ័យប្រវត្តកម្ម ប្តូរ ពន្យារ និង ចុះបញ្ជីប័ណ្ណបើកបរ ចុះបញ្ជីយានយន្ត និង ត្រួតពិនិត្យបច្ចេកទេសយានយន្ត(ឆៀក) ដែលត្រូវបានដាក់ឲ្យដំណើរការដោយជោគជ័យ នៅប្រទេសម៉ាឡេស៊ី និងប្រទេសដទៃទៀត នៅទូទាំងពិភពលោក។

ក្រុមការងារជំនាញទាំងនេះ ក៏បានពិភាក្សាជាមួយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អំពីបញ្ហាប្រឈមក្នុងការធ្វើសមាហរណកម្មប្រព័ន្ធ និងបញ្ហាផ្សេងទៀតទាក់ទងទៅនឹងប្រព័ន្ធថ្នាក់ជាតិ ដែលអាចផ្តល់សេវាជូនសាធារណជនទាន់ពេលវេលា និងមានប្រសិទ្ធភាព នៅគ្រប់រាជធានីខេត្តទូទាំងប្រទេស៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី