CamNews

បុរសវ័យចំណាស់ តូចចិត្តមាន​ជំងឺប្រចាំកាយ​មើលមិនជា គិតខ្លីបញ្ចប់​ជីវិត​ ក្នុងស្រុក​កណ្ដៀង

(ពោធិ៍សាត់)៖ បុរសវ័យចំណាស់ម្នាក់ បានសម្រេចចិត្តចងក ធ្វើអត្តឃាត ដោយយកខ្សែគោ​មកចងជាប់នឹងធ្នឹម បន្ទប់ទឹកកម្ពស់២ម៉ែត្រ ដោយសារតែខ្លួនមានជំងឺប្រចាំកាយមើលមិនជា។ ហេតុ​ការណ៍ដ៏ភ្ញាក់ផ្អើល​នេះ កើតឡើងនៅ​នាទីព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិស្តុកជុំ ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ មន្ត្រីនគរបាលមូលដ្ឋាន ដែលបានចុះទៅ​ដល់ទីតាំង​កើតហេតុផ្ទាល់ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អោ លឿម ហៅគាំង​ អាយុ៧៤ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិឃុំកើតហេតុខាងលើ ពិតជាបានចង់ក ធ្វើអត្តឃាតខ្លួនឯងប្រាកដមែន។

​មន្ត្រីដដែល បានបន្តថាមូលហេតុដែលនាំឲ្យបុរសវ័យចំណាស់ សម្រេចចិត្តចងក ដោយសារតែរូបគាត់មានជំងឺប្រចាំកាយ ហើយមើលមិនជា។ ក្រោយពីបានពិនិត្យសាកសពរួច សមត្ថកិច្ចបានប្រគល់​សព​ជូនដល់ក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី