CamNews

សាច់ញាតិពិធីករ លោក អ៊ឹង រដ្ឋា ហៅទុយ បើករថយន្តបុក រនាំងចែកទ្រូងផ្លូវបាក់ ១១ផ្ទាំង

ភ្នំពេញ៖ សេចក្តីរាយការណ៍ពីភ្នាក់ងារ សារព័ត៌មាន បានឲ្យដឹងថា នៅម៉ោង៤៖៤០នាទី​ទៀបភ្លឺ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥ មានបុរសស្រវឹងម្នាក់ ដែលស្គាល់ថា ជាសាច់ញាតិ របស់ពិធីករ និងតារាសម្តែង អ៉ឹង រដ្ឋា ហៅទុយ បានបើករថយន្ត Camry បាឡែនពណ៌កាប់ស្ទាំង បិតស្កុតខ្មៅមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2E-1318 តាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង លុះ​បើកមកដល់មុខផ្ទះ សំណាក់ម៉ាន់អ៊ី ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា អ្នកបើករថយន្តនោះ បាន​បើករថយន្តទៅបុករនាំងដែក ដាក់ពុះចែកទ្រូងផ្លូវបណ្តាលឲ្យ បាក់រាបដល់ដីចំនួន១១ផ្ទាំង។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងទៀតថា បន្ទាប់ពីបុករនាំដែកហើយ រថយន្តមិនទាន់ អស់់ល្បឿន​បានជ្រុល ទៅខាងឆ្វេងដៃទៅបុក និងរថយន្តចំនួន២គ្រឿងទៀត ដែលចតចោលនៅមុខកន្លែង លក់គ្រឿងសំណង់ នៅជាប់និងផ្ទះសំណាក់ម៉ាន់អ៉ីនោះ បណ្តាលឲ្យរថយន្តនោះ បានបោលចូលទៅក្រោម រថយន្តកូរេ បណ្តាលឲ្យរថយន្តបង្ក ខូចខាតផ្នែកខាងមុខធ្ងន់ធ្ងរ រីឯរថយន្តទាំង២គ្រឿងនោះ ក៏រងការខូចខាតផងដែរ។

សេចក្តីរាយការណ៍ ដដែលបញ្ជាក់ទៀតថា ក្រោយពីបុករួច អ្នកបើករថយន្តបង្ក មិនបានរត់ទៅណាទេ គឺនៅកន្លែងបុកនោះ តែមួយសន្ទុះក្រោយមកគេ បានឃើពិធីករ លោក អ៉ឹង រដ្ឋា ហៅទុយ មកយក ចេញពីកន្លែងកើតហេតុ ទៅបាត់ដោយបន្សល់ទុក តែរថយន្តនៅកន្លែងបុកតែប៉ុណ្ណោះ។ ចំណែករថយន្តបង្ក និងរថយន្តខូចខាត ត្រូវបានស្ទួចយកទៅទុក នៅការរិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយគ្នា នៅពេលក្រោយ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល