(ភ្នំពេញ)៖ យុវជនម្នាក់ផឹកស្រាស្រវឹងជោគជាំ ស្រែកឃ្លានតណ្ហា បានចាប់រំលោភលើក្មេងស្រីជាអនីតិជន លុះបានសម្រេចបង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន មកអន្តរាគមន៍ ឃាត់ខ្លួននៅវេម៉ោង០៥និង៣០នាទី រសៀលថ្ងៃទី២៧ ខែ មករា ឆ្នាំ២០១៦ នៅចំណុចផ្លូវលំ ក្រុម៦ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ។

ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះ ស សម្បត្តិ អាយុ១៧ឆ្នាំ ស្នាក់នៅក្បែរ ភូមិសង្កាត់កើតហេតុ។ រីឯក្មេងរងគ្រោះជាអនីតិជនឈ្នោះសល់ ឌឿន អាយុ៧ឆ្នាំ ស្នាក់នៅចំណុចកើតហេតុខាងលើ។ នាយប៉ុស្ដិ៍ព្រែកតាសេកលោក ម៉េង សារ៉ាត់ បានបញ្ជាក់ថា បើយោងតាមពាក្យបណ្ដឹង របស់ជនរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យមុនកើតហេតុ ក្មេងស្រីរងគ្រោះបានដើរទៅបត់ជើងតូច នៅខាងក្រោយផ្ទះរបស់ខ្លួន ត្រូវជនសង្ស័យដែលស្រវឹងស្រាជោគជាំដើរ តាមពីរក្រោយទៅបង្ខំឲ្យក្មេងស្រីរងគ្រោះស្រាតខោ និងរំលោភបានសម្រេចភ្លាមៗ ដោយជនត្រូវជាប់សង្ស័យក្រោយពីររំលោភរួចបានដើរសំដៅផ្ទះរបស់ខ្លួន ក៏ត្រូវសមត្ថកិច្ចប៉ុស្ដិ៍ព្រែកតាសេកឃាត់ខ្លួន យកមកសាកសួរតែម្ដង។ដោយឡែក ក្មេងស្រីរងគ្រោះត្រូវបានក្រុមគ្រួសារយកមកសង្គ្រោះពិនិត្យនៅឯមន្ទីរពេទ្យ នាទឹកដីខណ្ឌឫស្សីកែវ។ បច្ចុប្បន្នជនត្រូវសង្ស័យកំពុងសួរនាំនិងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

ផ្ដល់សិទ្ធដោយ៖ ហ្រ្វេសញ៉ូវអាស៊ី