ព័ត៌មានអន្តរជាតិ ៖ រដ្ឋាភិបាល ទីក្រុង ម៉ូស្កូ ប្រទេស រុស្ស៊ី បាន សម្រេច ដាក់ពង្រាយ សព្វាវុធ ដ៏ មានឥទ្ធិពលបំផុតរបស់ខ្លួន នោះគឺ ប្រព័ន្ធម៉ីស៊ីល ការពារដែន អាកាស S-400 ទៅកាន់មូលដ្ឋាន ទ័ពអាកាស Khmeimim នៅក្នុងប្រទេសស៊ីរី ជាផ្នែកមួយនៃ កិច្ច គាំពារ ដែនអាការ បន្ទាប់ពីយន្ត ហោះចម្បាំងរុស្ស៊ីមួយគ្រឿង ត្រូវបានទួរគី បាញ់ទម្លាក់ កើនពីដើមសប្តាហ៍នេះ ។

ជាការឆ្លើយតប ទៅនឹងការសម្រេចចិត្តខាងលើ ប្រធានាធិបតី រុស្ស៊ី លោក Vladimir Putin អោយ ដឹងថា ដើមឡើយ ចំណាត់ការនៃការដាក់ពង្រាយ S400 ពិតជាមិនចាំបាច់នោះទេពីព្រោះរុស្ស៊ីមិន ធ្លាប់គិតនិងស្រមៃថា យន្តហោះចម្បាំងរបស់ខ្លួន ស្ថិតក្រោមលក្ខខ័ណ្ឌ គ្រោះថ្នាក់នោះទេ ។ រុស្ស៊ី គួរតែនាំមកនូវសព្វាវុធ ទំនើប S400 យូរណាាស់មកហើយ ដើម្បី ការពារ យន្តហោះចម្បាំងរបស់ ខ្លួន ក្នុងលក្ខខ័ណ្ឌមួយ ដែលមានបញ្ហាប្រឈមពីក្រោយខ្នង ។

លោក ពូទីន បានក្រើនរំលឹកបន្ថែមថា ទោះជាយ៉ាងណាក៏ដោយចុះ ប្រព័ន្ធម៉ីស៊ីល ការពារដែនអា កាស S400 នឹងមិនវាយប្រហារ ទៅលើបណ្តាគោលដៅ ដែលជាដៃគូប្រទេសរុស្ស៊ីនោះទេ ពោល ដែលជាដៃគូរួមគ្នា ប្រឆាំងក្រុមភារវករ នៅក្នុងប្រទេសស៊ីរី ។ ប៉ុន្តែ ការបាញ់ទម្លាក់យន្តហោះរុស្ស៊ី កាលពីពេលកន្លងទៅនេះ ពីសំណាក់រដ្ឋាភិបាល ប្រទេសទួរគី ស្តែងឡើងអោយរុស្សី ជាចាំបាច់ ត្រូវតែធានាអោយបាននូវសុវត្ថិភាពដែនអាកាស យន្តហោះចម្បាំង របស់ ខ្លួននៅថ្ងៃខាងមុខ ក្នុង បេសកម្មប្រឆាំងក្រុមរដ្ឋអ៊ីស្លាម ISIS ។

គួររំឮកថា ប្រព័ន្ធម៉ីស៊ីល ការពារដែនអាកាស S400 គឺជាប្រព័ន្ធម៉ីស៊ីល ដ៏ទំនើបបំផុត ពីប្រទេស រុស្ស៊ី ក្នុងនោះ ជាសព្វាវុធដ៏គ្មានគូប្រៀបនៅលើសកលលោក នេះបើយោង តាមការលើកឡើង ពី សំណាក់សារព័ត៌មាន រុស្ស៊ី អ័រតេ ។ S400 មានសមត្ថភាពខ្ពស់ ក្នុងការ ការពារ ដែនអាកាស តួ យ៉ាង អាចបាញ់ម៉ីស៊ីលរយៈចម្ងាយជិត និងឆ្ងាយ កម្ទេចរាល់គូសត្រូវ លើដែនអាកាសរបស់ខ្លួន បានចម្ងាយឆ្ងាយខ្លាំងបំផុតដល់ទៅ ៤០០គ.ម ៕

- អាន ៖ ផ្ទុះសង្គ្រាម ពាក្យសម្តី រវាងរុស្ស៊ី-ទួរគី ក្រោយម៉ីស៊ីលទួរគី បាញ់ទម្លាក់ យន្តហោះចម្បាំងរុស្ស៊ី

<object width="478" height="410" data="http://www.youtube.com/v/rSTPahY7XjQ&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/rSTPahY7XjQ&rel=1" /></object>

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ