CamNews

ជនល្មើសដែលបាញ់ប្រហារនគរបាល ត្រូវបានសម្លាប់ដោយរ៉ូបូត

នេះគឺជាលើកដំបូងហើយដែល​ជនល្មើស​ម្នាក់ត្រូវបានសម្លាប់​ដោយ​រ៉ូបូត នៅក្នុង​ “សមរភូមិ”។

ខ្មាន់កាំភ្លើង​ដែលបានបាញ់ប្រហារ​ទៅលើកង​កម្លាំង​នគរបាល​នៅ Dallas អាមេរិក កាលពីម្សិល
មិញ ត្រូវបាន​សម្លាប់ដោយ​ការ​បំផ្ទុះគ្រាប់បែក​ដោយ​រ៉ូបូត​។ ក្នុង​សន្និសីទកាសែត​ផ្លូវការ​អំពីករណី
​បាញ់ប្រហារ​ខាងលើ លោក David Brown មេបញ្ជាការនគរបាលនៅ Dallas ថ្លែងថា រ៉ូបូត​ត្រូវ
បាន​បញ្ជូនទៅកន្លែងកើត​ហេតុ បន្ទាប់ពី​ការ​ចរចា​ជាមួយ​ជនល្មើស មិនបានសម្រេច។

រ៉ូបូត​ដែល​តែង​តែ​ត្រូវបានទាហាន​អាមេរិក​ប្រើក្នុងសមរភូមិ

លោក David Brown បន្ត​ថា “យើងខ្ញុំ មិនមាន​ជម្រើស​អ្វីផ្សេង​ ក្រៅតែពី​ប្រើប្រាស់រ៉ូបូត​ដើម្បី​បំផ្ទុះ
គ្រាប់បែក​នៅកន្លែងដែលជនល្មើស​កំពុង​លាក់ខ្លួន”។ ជនល្មើស​ត្រូវបានសម្លាប់ បន្ទាប់ពីការបំផ្ទុះ
​គ្រាប់បែករបស់រ៉ូបូត​។

នៅក្នុងសេចក្ដីប្រកាស​មុននេះ ចៅហ្វាយក្រុង​ Dallas បានឱ្យដឹង​ថា មានតែជនល្មើស​ម្នាក់គត់
ដែលត្រូវបានសម្លាប់ដោយ​រ៉ូបូត។

រ៉ូបូត​ដែលត្រូវបានប្រើប្រាស់​ក្នុងការ​សម្លាប់​ជនល្មើស​នេះ ក៏​ត្រូវបាន​នគរបាល​ និង​ទាហាន
​អាមេរិក​ ប្រើសម្រាប់គោលដៅ​ផ្សេង​ៗគ្នា អាស្រ័យទៅលើមុខសញ្ញា​ និង​ភាពចាំបាច់​នៃបញ្ហា។
ឧទាហរណ៍ដូចជា ករណីនគរបាល San Jose បានប្រើរ៉ូបូត បញ្ជូននំភីហ្ស៊ា និង​ទូរស័ព្ទ​ទៅឱ្យ​
បុរស​ម្នាក់ ដើម្បីបញ្ចុះបញ្ចូលគាត់​កុំឱ្យធ្វើអត្តឃាត​ជាដើម។ ប៉ុន្តែ ក្រៅពីនេះ រ៉ូបូត​នេះ ត្រូវបាន
គេ​ប្រើ​ដូច​ជា​អាវុធ​ទំនើប​។

រូបភាពរ៉ូបូត​ដែលត្រូវប្រើប្រាស់ដើម្បីបញ្ជូន​នំភីហ្ស៊ា និង​ទូរស័ព្ទ​ទៅឱ្យបុរស​
ដែលកំពុងមានបំណង​សម្លាប់ខ្លួន

មិនដូច​រ៉ូបូត​ដែលត្រូវបានបំពាក់​បច្ចេកវិទ្យា​ឆ្លាតវៃនោះទេ រ៉ូបូត​ដែលនគរបាល​ប្រើប្រាស់ក្នុង
ករណី​បំផ្ទុះគ្រាប់បែក​ខាងលើ គឺជា​រ៉ូបូត​ដែល​មនុស្សអាចបញ្ជា​បានទាំងស្រុង។ ក្រៅពី​ការ​​ទម្លាក់
គ្រាប់បែក​ដោយ​យន្ត​ហោះគ្មានមនុស្សបើកនៅក្នុងសង្គ្រាម នេះ​គឺជា​ករណី​ទីមួយហើយ​ដែល
រ៉ូបូត​ត្រូវបានប្រើប្រាស់​ដើម្បី​សម្លាប់​ជនល្មើស​នៅក្នុងសមរភូមិ។

ប្រែសម្រួល ៖ បុត្រា