CamNews

ពេជ្រ សេរីរ័ត្ន លើក​ទឹក​ចិត្ត​នារី​ម្នាក់ ប៉ង​លេប​ថ្នាំ​សម្លាប់​ខ្លួន

ភ្នំពេញៈ ថ្មីៗនេះ នៅលើបណ្តាញទំនាក់ទំនង សង្គម Facebook បាននាំគ្នាផុសផុល បង្ហោះរូបនារីម្នាក់ ដែល ខូចចិត្តសម្រក់ទឹកភ្នែក ដោយសារតែស្វាមី ធ្វើឲ្យនាងអស់ក្តីសង្ឃឹម ប៉ងបញ្ចប់ជីវិតពីលើលោកនេះ ព្រោះតែទ្រាំនឹងទំហំឈឺចាប់លែងបាន។

ស្របពេលដែលបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក កំពុងតែមាន ការចាប់អារម្មណ៍ទៅលើរឿងនេះ គេសង្កេត ឃើញថា សូម្បីតែពិធីការិនីរូបស្អាត នាង ពេជ្រ សេរីរ័ត្ន ក៏បានចេញមុខលើកទឹកចិត្តនារីម្នាក់នោះ ឲ្យចេះស្រលាញ់ និងគិតពីខ្លួនឯងប្រសើរ ជាងយកជីវិតខ្លួនឯងទៅបញ្ចប់ ដោយសារតែមនុស្សប្រុសម្នាក់ ដែលមិនស្រលាញ់ មិនខ្វល់ពីយើង ។

បើតាមសារ របស់ពិធីការិនីក្នុងកម្មវិធី «តុបំភ្លឺ» របស់ស្ថានីយទូរទស្សន៍ MyTV កញ្ញា ពេជ្រ សេរីរ័ត្ន បានសសរសេរថា« ស្រ្តីគ្រប់រូបគួរមាន ភាពរឹងមាំ មនុស្សលើលោក នរណា ក៏ចេះមានស្នេហា តែគ្រប់រូបភាពជីវិត រមែងជួបរឿង រ៉ាវដែល យើងនឹកស្មានមិនដល់ ស្នេហារឹងមាំ គឺចិត្តស្រលាញ់ មិនមែនដោយសារងារជាប្តីប្រពន្ធស្របច្បាប់ ហើយគិតថា អាច ឃាំងទុក អស់មួយជីវិតនោះទេ ឬគ្មានថ្ងៃបាត់បង់នោះទេ»។

តារាស្រីសាច់សរម៉ដ្ឋរលោងរូបនេះ បានបន្ថែមសារលើកទឹកចិត្ត នារីម្នាក់នោះទៀតថា «បើគេអស់ចិត្តហើយ ឲ្យគេទៅៗ ចាត់ទុកថា អស់និស្ស័យ តែត្រូវរឹងមាំ ថែទាំខ្លួនសម្រស់រក្សាការងារ មនុស្សប្រុសគ្រាន់តែអ្នកដទៃ បើមិនបានការ let it go….» ។

ជាការពិត សម្រាប់សង្គមគ្រួសារនីមួយៗ រមែងតែងតែ មានរឿងល្អឬអាក្រក់ ជួប ព្រាត់ អ្វីដែលសំខាន់ គឺគូស្វាមីភរិយា ត្រូវចេះយកចិត្តទុកដាក់ ទៅលើគ្នាស្រលាញ់គ្នា ស្មោះត្រង់ជាមួយគ្នា និងមានចំណុចជាច្រើនទៀត ដែលត្រូវរួមគ្នាស្វែងរកសុភង្គល។

ប៉ុន្តែប្រសិនបើក្នុងករណី ស្វាមីបណ្តូលចិត្តអស់ចិត្ត អស់ថ្លើម ឈប់ស្រលាញ់ភរិយា ហើយនៅបន្ត មានតែការឈឺចាប់នោះ នារីជាភរិយា មិនគួរណាធ្វើបាបទឹកចិត្ត បំផ្លាញខ្លួនឯងឡើយ គួរណាស់តែយកការឈឺចាប់នោះ មកធ្វើជាមេរៀន សម្រាប់ជីវិតរៀន ដើរសារជាថ្មីម្តងទៀត ធ្វើឲ្យខ្លួនរឹងមាំ កុំជ្រើសរើសផ្លូវគិតចង់បញ្ចប់ ជីវិតខ្លួនឯងបែបនេះឲ្យសោះ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល