ចំណាក់ថ្នាក់ថ្មីៗជាច្រើនក្នុងឆ្នាំ 2017 រួមមានការទទួលស្គាល់ជាពិសេសលើការអភិវឌ្ឍប្រកបដោយនិរន្ដភាព និងចំណាក់ថ្នាក់កាអភិវឌ្ឍសណ្ឋាគារល្អបំផុតដែលកំពុងពង្រីចក្នុងទីក្រុងភ្នំពេញ ក្រុងព្រះសីហនុ និងខេត្តសៀមរាប

កិច្ចប្រជុំបង្ហាញរបាយការណ៍អចលនទ្រព្យចាប់ផ្ដើមក្នុងប្រទេសកម្ពុជា ដែលនឹងមានការតាំពិពណ៌អចលនទ្រព្យចំនួនពីរ

ភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី 6 ខែ កក្កដា ឆ្នាំ 2016

បន្ទាប់ពីបំបែកកំណត់ត្រាមួយឆ្នាំក្នុងវិស័យអចលនទ្រព្យ និងសំណង់ ពានរង្វាន់អចលនទ្រព្យកម្ពុជាត្រលប់មកវិញក្នុងឆ្នាំទីពីរដើម្បីផ្ដល់ពាន់ដល់ អ្នកអភិវឌ្ឃ គំរោង និងការរចនាប្លង់ល្អបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា។

យោងទៅលើការស្រាវជ្រាវចុងក្រោយបំអស់ធ្វើឡើងដោយ ក្រុមហ៊ុនប្រឹក្សាយោបល់ CBRE បានឱ្យដឹងថា ការផ្គត់ផ្គង់អាគារខន់ដូររបស់រាធានីភ្នំពេញ ត្រូវបានគេរំពឹងថានឹងកើនឡើងដោយគួរឱ្យកត់សំគាល់ក្នុងកម្រិត 794 ភាគរយ ឬ 19,018 បន្ទប់ក្នុងរយៈពេលពីរឆ្នាំខាងមុខ ដែលគាំទ្រតាមរយះកំណើនផលិតផលក្នុងស្រុកសរុប ចំណូលជាច្រើននិងនគរូបនីយកម្មដែលមានស្ថេរភាព។

ក្នុងផ្នែកដែលកំពុងរីកចំរើនមួយផ្សេងទៀត ទីផ្សាលក់រាយរបស់ប្រទេសកម្ពុជាគឺត្រូវបានគេកំណត់ថានឹងទទួលបានកំណើនដែលមានស្ថេរភាពជាមួយនឹងការផ្គត់ផ្គង់ផ្នែកលក់រាយចូលមកកម្ពុជាពីអ្នកវិនិយោគបរទេសដែលមកពីសហគមន៍សេដ្ឋកិច្ចអាស៊ាន និងអាស៊ីខាងកើត។

ការអភិវឌ្ឍដ៏គួរឱ្យកត់សំគាល់ទាំងនោះនឹងត្រូវបានលើកឡើងនៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា 2017 ប្រចាំឆ្នាំ ជាកម្មវិធីពានរង្វាន់តែមួយគត់ និងធំបំផុតក្នុងប្រទេសកម្ពុជាដែលបង្កើតឡើងជាផ្នែកមួយនៃពានរង្វាន់អចលនទ្រព្យអាស៊ីដែលរៀបចំដោយ PropertyGuru ជាក្រុមអចលនទ្រព្យតាមអ៊ីនថាណេតដែលឈានមុខគេរបស់អាស៊ី។

ព្រឹត្តិការណ៍អចលនទ្រព្យប្រចាំឆ្នាំត្រូវបានចាប់ផ្ដើមជាផ្លូវការលើប្រព័ន្ធផ្សព្វផ្សាយកាលថ្ងៃទី 6 ខែ កក្កដា ឆ្នាំ 2016 នៅក្នុងសាល Empress Room ក្នុងសណ្ឋាគារ Raffles Hotel Le Royal ដែលមានការជប់លាងអាហាពេលរសៀលនៅភោជនីយដ្ឋានជាប្រវត្តិសាស្ត្រ Chinese House នៅផ្លូវ ព្រះស៊ីសុវត្តិ ក្នុងរាធានីភ្នំពេញ។

ជាមួយនឹងភាពអឹកធឹក និងការផ្សព្វផ្សាយ ពិធីសម្ភោធដែលធ្វើឡើងកាលថ្ងៃទី 25 ខែកុម្ភះ ឆ្នាំ 2016 នៅសណ្ឋាគារដែលល្បី Sofitel Phnom Penh Phokeethra ដែលចូលរួមដោយភ្ញៀវដែលមានមុខមាត់ជាង 300 នាក់ និងភ្ញៀវពិសេស រួមមានឯឧត្តមបណ្ឌិត ប៉ែនសុផល ជាតំណាងរបស់ឯឧត្តមទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម ដែលបានថ្លែងចំណាប់អារម្មណ៍ជំរុញទឹកចិត្ត។

ការផ្សាយផ្ទាល់តាមកម្មវិធីព័ត៌មានរបស់ទូរទស្សន៍ CTN កម្មវិធី Gala Dinner ឆ្នាំ 2016 បានឃើញក្រុមហ៊ុន Borey Penghouth Group ទទួលបានពានរង្វាន់ប្រាំរួមមាន អ្នកអភិវឌ្ឍល្អបំផុត (កម្ពុជា) ស្របពេលដែល លោក Rithy Sear ជាប្រធានក្រុមហ៊ុន WorldBridge Land ត្រូវបានឱ្យឈ្មោះជាបុគ្គលអចលនទ្រព្យប្រចាំឆ្នាំដោយអ្នកបោះពុម្ភផ្សាយរបស់ទស្សនាវដ្ដី Property Report ជាទស្សនាវដ្ដីអចលនទ្រព្យប្រណិត ស្ថាបត្យកម្ម និងរចនាប្លង់ដែលឈានមុខគេរបស់អាស៊ី។ អ្នកឈ្នះពាន់ដ៏ធំផ្សេងទៀតគឺក្រុមហ៊ុន The Olympia City Development Co Ltd និង ក្រុមហ៊ុនវិនិយោគ Urbanland Asia Investment Co Ltd ។

Terry Blackburn ជាស្ថាបនិក និងជានាយកគ្រប់គ្រងរបស់ពានរង្វាន់អចលនទ្រព្យអាស៊ីបាននិយាយថា “កម្ពុជាចូលរួមជាមួយសេដ្ឋកិច្ចដែលឈានមុខគេរបស់អាស៊ានក្នុងការធ្វើជាម្ចាស់ផ្ទះកម្មវិធីពានរង្វាន់របស់់ខ្លួន” ។ “វាជាភស្ដុតាងចំពោះកម្លាំង និងគុណភាពរបស់ឧស្សាហកម្មក្នុងស្រុកដែលយើងមានការអភិវឌ្ឍដ័ល្អជាច្រើនចូលរួមការចាប់ផ្ដើមរបស់យើងក្នុងឆ្នាំ 2016”

ព្រឹត្តិការឆ្នាំ 2017 មានគោលចំណងដើម្បីធ្វើឱ្យហួសពីបញ្ចីភ្ញៀវ និងចំនួនការចូលរួមសរុបកាលពីឆ្នាំមុនសម្រាប់ចំណាក់ថ្នាក់ដែលរាប់បញ្ចូល អារគារខនដូរ ផ្ទះ ឬវីឡា ការិយាល័យ និងផ្នែកសេវាកម្មអារគាលំនៅដ្ឋាន។ ចំណាក់ថ្នាក់ថ្មីដើម្បីចូលរួមក្នុងកម្មវិធីរួមមាន ការទទួលស្គាល់ជាពិសេសលើការអភិវឌ្ឍប្រកបដោយនិរន្ដភាព និងចំណាក់ថ្នាក់កាអភិវឌ្ឍសណ្ឋាគារល្អបំផុតដែលកំពុងពង្រីចក្នុងទីក្រុងភ្នំពេញ ក្រុងព្រះសីហនុ និងខេត្តសៀមរាប។

ការឈរឈ្មោះចាប់បើកហើ និងបិទនៅថ្ងៃទី 4 ខែ វិច្ឆិកា។ ចូលរួមដោយសេរី។

អ្នកចួលរួមប្រកួតសម្រាប់ពានរង្វាន់អចលនទ្រព្យកម្ពុជាអាចត្រូវជ្រើសរើសដោយភាគីទីបី ដូចជាក្រុមការងារ អ្នកជំនាញ និងអតិថិជន និងប្រសិនបើអាច ពួកគាត់នឹងត្រូវវិនិច្ឆ័យដោយយុត្តិធម៌ និងត្រឹមត្រូវដោយក្រុមអ្នកជំនាញផ្នែកអចលនទ្រព្យឯករាជ្យដែលធ្វើទស្សនកិច្ចការអភិវឌ្ឍន៍ជាច្រើនដើម្បីកំណត់បញ្ជីឈ្មោះបេក្ខជនចុងក្រោយផ្លូវការដែលនឹងសម្រេចម្ចាស់ជ័យលាភី និងបេក្ខជនបួនរូបនឹងទទួលបានការកោតសរសើរក្នុងផ្នែកនីមួយៗ។

BDO ជាក្រុមហ៊ុនគណនេយ្យ និងសវនកម្មធំជាងគេមួយក្នុងពិភពលោក នឹងធ្វើជាអ្នកប្រគល់ពានរង្វាន់អចលនទ្រព្យអាស៊ី ដែលក្នុងជាឆ្នាំទី 12 ក្រុមហ៊ុននេះត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយដោយសារតម្លាភាព និងភាពស្មោះត្រង់របស់ខ្លួន។

កម្មវិធីពានរង្វាន់ប្រចាំឆ្នាំ 2017 នឹងមានការចូលរួមគាំទ្រដោយ PropertyGuru Group ដែលជាគេហទំព័រខាងអចលនទ្រព្យផ្លូវការ Realestate.com.kh ទស្សនាវដ្ដី Southeast Asia Globe និងការគាំទ្រពីសមាគមអ៊ឺរ៉ុប សភាពាណិជ្ជកម្មកម្ពុជា។

កម្មវិធី Gala Dinner នៅថ្ងៃទី 16 ខែកម្ភះ ឆ្នាំ2017 នឹងដំណើរការឈានមុខដំបូងគេចំពោះកិច្ចប្រជុំបង្ហាញរបាយការណ៍អចលនទ្រព្យកន្លងមកនៅកម្ពុជា ដោយប្រមូលផ្ដុំនូវអ្នកដឹកនាំ និងអ្នកជំនាញខាងអចលនទ្រព្យក្នុងតំបន់អាស៊ី រួមទាំងម្ចាស់ជ័យលាភី និងគណៈកម្មការពានរង្វាន់អចលនទ្រព្យអាស៊ី។ កម្មវិធីនេះនឹងមានការពិពណ៌ផ្នែកអចលនទ្រព្យពីរ ដើម្បីបង្ហាញជូននូវស្នាដៃល្អបំផុតបន្ទាប់ពីការអភិវឌ្ឍបច្ចុប្បន្ននៅកម្ពុជា៕