ភ្នំពេញ៖ ទស្សនិកជនបានសម្តែងពីអារម្មណ៍ ភ្ញាក់ផ្អើលស្ទើរគ្រប់គ្នា ខណៈថ្មីៗនេះពួកគេទើប បានប្រទះឃើញតារាសម្តែង បែបកំប្លុកកំប្លែងនាយ ពាង បែបធ្លាយរូបថត រៀបអាពាហ៍ពិពាហ៍ ជាចម្រើនសន្លឹក និងបង្ហោះជាសាធារណៈ នៅលើបណ្តាញ សង្គមហ្វេសប៊ុក។

តាមការកត់សម្គាល់ តារាសម្តែងនាយ ពាង ចាប់តាំងពីចូលខ្លួន ប្រឡូកក្នុងអាជីពសិល្បៈ អស់មួយរយៈពេលជាច្រើនឆ្នាំមកនេះ គឺពុំដែលមាននរណាបានដឹងទេថា លោកធ្លាប់មានទំនាក់ទំនងស្នេហា ក្រៅឆា កជាមួយនារីណាម្នាក់ឡើយ។ ប៉ុន្តែអ្វីដ៏គួរឲ្យភ្ញាក់ផ្អើល សម្រាប់មហាជននោះ គឺពេលនេះស្រាប់តែនាយ ពាង បានបញ្ចេញរូបថតគ្រងឈុតសម្លៀកបំពាក់ ប្រពៃណីកូនកំលោះនិងរៀបអាពាហ៍ពិពាហ៍ ជាមួយកូនក្រមុំម្នាក់ នៅទឹកដីផ្សារអ្នកលឿង ស្រកពាមរក៍ ក្នុងខេត្តព្រៃវែង។

តាមរយៈការបង្ហោះរូបថត បង្ហាញឲ្យឃើញពីសកម្មភាព នៃពិធីរៀបមង្គលការ ពីសំណាក់តារាសម្តែងនិងចម្រៀងនាយ ពាង នាពេលពេលនេះ បានក្លាយជាចម្ងល់មួយដល់ អ្នកគាំទ្រក៏ដូចជាបណ្តាមិត្តភក្តិ ក្នុងហ្វេសប៊ុក ស្ទើរគ្រប់គ្នាថា ពីមុនមកតារារូបនេះ មិនធា្លប់បានបង្ហាញឬប្រកាសប្រាប់គេឯងថា ខ្លួនមានម្ចាស់បេះដូងទេ តែហេតុអីពេលនេះ ស្រាប់តែនាយ ពាង ទៅចូលរោងការដោយស្ងាត់ៗ បែបនេះទៅវិញ?

អ្នកគាំទ្រមួយចំនួន បានលើកឡើងថា ចាប់តាំងពីដើមមក ពួកគេពុំដែលបានដឹងឮ អំពីគម្រោងរៀបអាពាហ៍ពិពាហ៍ របស់នាយ ពាង ជាមួយនារីណាម្នាក់ឡើយ តែទើបពេលនេះ ដែលពួកគាត់បានឃើញ និងដឹងដោយផ្ទាល់នឹងភ្នែកខណៈរូបថតនៃពិធីរៀប អាពាហ៍ពិពាហ៍របស់នាយ ពាង ត្រូវបានអ្នកសិល្បៈ ដែលបានទៅចូលរួមកម្មវិធីយកមកបង្ហោះហើយសរសេរបញ្ជាក់ថា« DJ ពាង ចូលរោងការហើយ០៧.១១.២០១៥ នៅអ្នកលឿង ការមែនទែន មិនមែនថតរឿងទេ..»។

បើតាមប្រភពពីអ្នកសិល្បៈ ជិតដិតជាមួយតារារូបនេះ បានឲ្យដឹងថានាយ ពាង ពេលនេះពិតជា បានចូលរោងការមែន នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ គឺបានរៀបចំធ្វើឡើង នៅឯអ្នកលឿង ព្រោះនារីស្រស់ស្អាតវ័យក្មេង ដែលត្រូវជាកូនក្រមុំរបស់លោក មានស្រុកកំណើតនៅទីនោះ។ កូនក្រមុំនិងជាអនាគតភរិយារបស់នាយ ពាង មានឈ្មោះ ឈិត សំអូន នាងក៏ធ្លាប់ជាអ្នកសិល្បៈមួយរូបផងដែរ តែមិនសូវមានឈ្មោះល្បីទេ។ សម្រាប់ពិធីមង្គលការ របស់នាយពាងក្នុងថ្ងៃនោះ បើតាមការឲ្យដឹងពីប្រភពខាងលើ គឺពុំសូវមានវត្តមានអ្នកសិល្បៈចូលរួមច្រើននោះទេ ដោយសារលោកអញ្ជើញ តែមិត្តភក្តិដែលស្និទ្ធៗស្នាល ប៉ុន្មាននាក់ប៉ុណ្ណោះ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល