(ភ្នំពេញ)៖ «Lumiere» ជាសណ្ឋាគារដ៏ប្រណិត រចនាបទពីសិង្ហបុរី បានផុសឡើងហើយ កណ្ដាលទីក្រុងភ្នំពេញ ដែលជាផ្នែកមួយជួយលើកកម្ពស់ សោភណ្ឌភាពទីក្រុង ឲ្យកាន់តែមានភាពទាក់ទាញ និងត្រៀមខ្លួនស្វាគមន៍អតិថិជន ជាពាណិជ្ជករ អ្នកជំនួញ អ្នកវិនិយោគទុន ទាំងជាតិនិងអន្តរជាតិ ក្រោមការបម្រើសេវាកម្មយ៉ាងល្អឥតខ្ចោះ ជូនដល់ភ្ញៀវដែលមកស្នាក់ នៅក្នុងសណ្ឋាគារនេះ។

ប្រធានគ្រប់គ្រងទូទៅ ក្នុងសណ្ឋាគារ «Lumiere» ដែលជាជនជាតិសិង្ហបុរី លោកស្រី Chiv បានថ្លែងបញ្ជាក់ថា «សណ្ឋាគារ Lumiere មិនត្រឹមតែចង់ក្លាយជាផ្ទះទីពីរ របស់អ្នករាល់គ្នាទេ តែក៏ក្លាយជាទីតាំងមួយ ស្ថិតនៅក្នុងបេះដូង របស់អ្នករស់នៅក្នុងទីក្រុងភ្នំពេញ។ សណ្ឋាគារ Lumiere គឺជាពន្លឺរបស់ទីក្រុងភ្នំពេញ ក៏ដូចជាអ្នករស់នៅក្នុងទីក្រុងនេះ ពួកគេជាអ្នកធ្វើ ឲ្យទីក្រុងនេះរស់រវើក! ដួងព្រលឹងរបស់ទីក្រុងនេះ ស្ថិតនៅក្នុងប្រជាជន និងវប្បធម៌»។ ហេតុផលមួយ ដែលសណ្ឋាគារនេះត្រូវបានហៅថា Lumiere មានន័យថា «ពន្លឺ» ជាភាសាបារាំង ដោយសារតែពន្លឺពណ៌មាស ដែលភ្លឺឡើងនៅពេល ដែលព្រះអាទិត្យលិច។ វាជាពេលមួយដែលអាគារបានឆ្លុះបញ្ចាំង ពីសេវាកម្មដែលយើងចង់ផ្ដល់ឲ្យអតិថិជនរបស់យើង។ យើងចង់ឲ្យសណ្ឋាគារនេះ ក្លាយជាប៉មបំភ្លឺដល់អ្នកដំណើរ ជាជម្រកផ្ទាល់ខ្លួន ដែលពួកគេអាចចូលមកស្នាក់នៅគ្រប់ពេល។

លោកស្រី Chiv ក៏បានថ្លែងបន្តទៀតថា ដោយប្រកាន់ទស្សនៈ សហគមន៍ជាអាទិភាព សណ្ឋាគារបានផ្ដល់អាទិភាព ទៅដល់ប្រជាជនខ្មែរក្នុងការជ្រើសរើសបុគ្គលិក ហើយយើងក៏បានធ្វើការជាមួយពាណិជ្ជករ ក្នុងមូលដ្ឋាន ដើម្បីរៀបចំគ្រឿងសង្ហារឹមក្នុងសណ្ឋាគារ។ បុគ្គលិកនឹងទទួលបានការបណ្ដុះបណ្ដាលជាប្រចាំ ហើយសណ្ឋាគារ Lumiere ចង់ក្លាយជាកន្លែងសិក្សា ដែលផ្ដល់ឱកាសជាច្រើនសម្រាប់ ការរីកចម្រើនរបស់បុគ្គលិក។ យើងសង្ឃឹមថា ប្រជាជនកម្ពុជានឹងទទួលយក ហើយមានមោទនភាព ចំពោះអាគារថ្មីនេះ ដែលជាផ្នែកមួយនៃសម្រស់របស់ទីក្រុងភ្នំពេញ។

លោកស្រីបញ្ជាក់ ដោយសង្កត់ធ្ងន់ថា គម្រោងនេះបានទាក់ទាញចំណាប់អារម្មណ៍ ពីអ្នកទស្សនាក្នុងស្រុក និងក្រៅស្រុកជាច្រើន ចាប់តាំងពីវាបានចាប់ផ្ដើមសាងសង់មកម្ល៉េះ ដោយសារវាជាជាទីតាំងសម្គាល់ ប្លែកពីគេនៅក្នុងតំបន់។ ក្នុងចំណោមអាគារ ដែលមានកម្ពស់ទាបនៅក្នុងតំបន់ សណ្ឋាគារ Lumiere មានភាពលេចធ្លោជាងអាគារដទៃទៀត ដោយសាវាមានការរចនាផ្នែកខាងក្រៅ ដ៏ស្រស់ស្អាត។ វាពិបាកណាស់ក្នុងការមើលរំលង នូវស្ថាបត្យកម្មដ៏ស្រស់ស្អាតនេះ នៅពេលយើងឆ្លងកាត់អាគារនេះ។

ជាការពិតណាស់ ការចាប់អារម្មណ៍របស់សាធារណជន មកលើសណ្ឋាគារ Lumiere បានធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំង នៅលើប្រព័ន្ធអ៊ិនធឺណិត ឈានទៅដល់ការបង្ហោះ នៅលើប្លុក និងការបញ្ជូនរូបភាពនានា ដោយអ្នកប្រើប្រាស់បណ្ដាញសង្គម ដែលបានឆ្លងកាត់អាគារ ឬឆ្លងកាត់តំបន់នេះ។ ដោយការមកកាន់សណ្ឋាគារ Lumiere ផ្ទាល់ ការមើលឃើញពីទីតាំងនានា និងការមើលឃើញពីចម្ងាយ ប្រជាជនបានបង្ហាញពីការស្ងោចសរសើរ ចំពោះអាគារនេះដោយភាពជិតស្និទ្ធ និងសេចក្ដីរីករាយ។

សូមបញ្ជាក់ថា អាគារនេះអាចមានភាពត្រជាក់ និងទទេរស្អាត ប៉ុន្ដែស្ថាបត្យកម្មរបស់វា បានផ្លាស់ប្ដូរអ្វីៗដែលនៅជុំវិញ និងមនុស្សនៅជុំវិញអាគារនេះ បាននាំយកតម្លៃ និងអត្ថន័យមកឲ្យសហគមន៍។ វាប្រាកដណាស់ថា វត្តមាននេះបានធ្វើឲ្យសណ្ឋាគារ Lumiere ទទួលបានកេរ្ដិ៍ឈ្មោះជាអាគារទាន់សម័យ លេចធ្លោ និងគួរឲ្យចាប់អារម្មណ៍ នៅលើផ្លូវលេខ ២២៨ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

សណ្ឋាគារ Lumiere នឹងផ្ដល់ឧបករណ៍ប្រើប្រាស់ ចាំបាច់នានាសម្រាប់ព្រឹត្តិការណ៍ធុរកិច្ច និងកន្លែងសម្រាប់សម្រាកលំហែ ដូចជាបន្ទប់ហាត់ប្រាណ និងអាងទឹកក្ដៅលើដំបូលដំបូងគេបង្អស់ នៅទីក្រុងភ្នំពេញ។ សណ្ឋាគារ Lumiere នឹងផ្ដល់ជម្រើសពីរសម្រាប់ការទទួលទាន អាហារពេលល្ងាច និងបារ ហាងកាហ្វេ Bean Scene បម្រើកាហ្វេឈ្ងុយឆ្ងាញ់ ដែលទទួលស្គាល់ដោយអ្នកជំនាញ ក៏ដូចជានំ និងបង្អែមផងដែរ។

ពន្លឺចែងចាំងរបស់សណ្ឋាគារ Lumiere អាចមើលឃើញពីគ្រប់ទីកន្លែង នៃទីក្រុង នៅពេលគេបំភ្លឺវាឡើង នាពេលរាត្រី។ សណ្ឋាគារ Lumiere នឹងបើកដំណើរការនៅ ថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០១៧នេះ ដែលមានទីតាំងនៅលើផ្លូវលេខ ២២៨ ដោយបានត្រៀមខ្លួនជាស្រេច ក្នុងការស្វាគមន៍ទាំងអ្នកដំណើរ ជាលក្ខណៈធុរៈកិច្ច និងអ្នកដំណើរកំសាន្ត ជាមួយនឹងបន្ទប់ចំនួន ៨៨បន្ទប់។ សណ្ឋាគារនឹងផ្ដល់សេវាជួលកន្លែងសម្រាប់កម្មវិធីនានា ស្កាយបារ ជាមួយទេសភាពដ៏ធំទូលាយ និងអាងទឹកក្ដៅលើដំបូលដំបូងគេបង្អស់៕