CamNews

កម្លាំងគយចល័ត ចាប់ម៉ូតូទំនើបៗ អត់បង់ពន្ធ ៤៩គ្រឿង មានតម្លៃចាប់ ពី ២០០០ដុល្លារ ឡើង

ភ្នំពេញ៖នៅពេញមួយថ្ងៃនេះ កម្លាំងគយចល័ត នៃនាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើស នៃអំពើគេចពន្ធ សហការជាមួយ កម្លាំងអាវុធហត្ថ ក្រុងភ្នំពេញ (ខណ្ឌ៧មករា) និងអាជ្ញាធរមូលដ្ឋាន សម្របសម្រួលដោយព្រះរាជអាជ្ញារង រាជធានីភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ បានចាប់ទុកឃាត់ម៉ូតូស៊េរីទំនើបៗចំនួន៤៩គ្រឿង ដែលអត់បានបង់ពន្ធ ស្ថិតនៅផ្ទះលេខ១៤អឺអូ ផ្លូវលេខ២៦០ សង្កាត់វាលវង់ ខណ្ឌ៧មករា ម្តុំរោងកុនគីរីរម្យ នេះបើយោងតាមមន្រ្តីគយចល័ត ដែលចុះចាប់ម៉ូតូខាង លើនេះថ្លែងប្រាប់ឲ្យដឹងយ៉ាងដូច្នេះ នៅល្ងាចថ្ងៃទី​២៧ ខែតុលា ឆ្នាំ២០១៥នេះ។

មន្រ្តីគយចល័តរូបនោះបានបញ្ជាក់ថា ម៉ូតូដែលអត់បង់ពន្ធទាំងនោះ ជាប្រភេទម៉ូតូស៊េរីទំនើបៗ មានតម្លៃចាប់ពី ២០០០ដុល្លារ ដល់ ៥០០០ដុល្លារ សហរដ្ឋអាម៉េរិក ហើយជាមុខសញ្ញាសម្រាប់នាំចេញទៅប្រទេស​វៀតណាម។ ហើយឥឡូវនេះ ត្រូវបាននាំយកទៅរក្សាទុកនៅនាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើសនៃអំពើគេចពន្ធ។

មន្រ្តីគយចល័តបានបញ្ជាក់ថា កម្លាំងគយចល័ត នៃនាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើសនៃអំពើគេចពន្ធ នឹងបន្តចុះបើក ប្រតិបត្តិការត្រួតពិនិត្យរាល់ទំនិញទាំងឡាយណាដែលគេចពន្ធ ឲ្យដូចភ្លៀងរលឹម និងជាប្រចាំ។

នាយកដ្ឋានគយ និងរដ្ឋាករ សូមអំពាវនាវដល់ម្ចាស់យានយន្ត, ម៉ូតូ និងទំនិញទាំងឡាយណា ដែលមិនបានបំពេញ កាតព្វកិច្ចបង់ពន្ធត្រឹមត្រូវ សូមរួសរាន់ប្រញាប់មកបង់ពន្ធជាបន្ទាន់ ជៀសវាងប្រឈមនឹងការចាប់ និងផាកពិន័យ៕

ផ្ដល់សិទ្ធដោយ៖​ដើមអម្ពិល