CamNews

លោកចោរចិត្តធំចូលលួចរថយន្ត Lexus 470 នៅក្រុងតាខ្មៅ តែភ្លាត់ស្នៀតត្រូវម្ចាស់គេតាមទាន់ ជាប់ខ្នោះ

(កណ្តាល)៖ យុវជនអាយុ១៩ឆ្នាំម្នាក់ ត្រូវបានកម្លាំងនគរបាលក្រុងតាខ្មៅ ខេត្តកណ្តាលឃាត់ខ្លួន នៅម៉ោង១៖១០នាទីឈានចូលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦ ពីបទលួចរថយន្តគេ ដែលចតទុកមុខផ្ទះ ស្ថិតនៅចំណុចភូមិសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់រថយន្តមាន ឈ្មោះ ម៉ន ជាតិ ភេទប្រុស អាយុ៣៧ឆ្នាំ ទីលំនៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរលក់ដូរ។ ចំណែកជនល្មើស ឈ្មោះ ឡាំ ឈុយ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅ និងមុខរបរមិនពិតប្រាកដ។ វត្ថុតាងដកហូត រួមមានរថយន្តមួយគ្រឿងម៉ាក Lexus 470 ពណ៌ស្ករ ស្លាកលេខ ភ្នំពេញ 2K0049, ខ្សែភ្លើងពណ៌លឿងប្រវែង១៣២ ស.ម និងសោរខ្សៀលេខ៨ពណ៌ទឹកប្រាក់ ចំនួន១។

សមត្ថកិច្ចបានឲ្យដឹងទៀតថា កាលពីវេលាកើតហេតុខាងលើជនរងគ្រោះ បានមកលេងផ្ទះមិត្តភក្តិរបស់ខ្លួន ហើយបានចតរថយន្តនៅពីមុខផ្ទះមិត្តភក្តិ ដោយបានចាក់សោរទ្វារថយន្តត្រឹមត្រូវ (Lock) លុះក្រោយមកក៏ស្រាប់តែឮសំលេងតេឡេ រថយន្តស្រែក រួចហើយគាត់ក៏ចេញមក មើលក៏ឃើញជនសង្ស័យកំពុងអង្គុយស្រាត នៅកន្លែងចង្កូតរថយន្ត ហើយក៏បានស្រែកឆោឡោរ ផ្អើលអស់ប្រជាពលរដ្ឋ និងសមត្ថកិច្ច បានចុះមកឃាត់ជនសង្ស័យរួម និងវត្ថុតាង ដើម្បីបន្តចាត់ការតាមនីតិវិធី៕

ផ្តល់សិទ្ធិដោយ​ ៖ ហ្រ្វេសញ៉ូវអាសុី