ព័ត៌មានអន្តរជាតិ ៖ ប្រធានាធិបតី សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ទទូចអោយទួរគី និង រុស្ស៊ី កាត់ បន្ថយភាពតានតឹងនយោបាយកាទូត រវាងប្រទេសទាំង២មួយសប្តាហ៍ក្រោយពីយន្តហោះប្រដេញ ទួរគី បាញ់ទម្លាក់យន្តហោះចម្បាំងប្រទេសរុស្ស៊ី ។

- អាន ៖ ផ្ទុះសង្គ្រាម ពាក្យសម្តី រវាងរុស្ស៊ី-ទួរគី ក្រោយម៉ីស៊ីលទួរគី បាញ់ទម្លាក់ យន្តហោះចម្បាំងរុស្ស៊ី

ក្រោយពីជំនួបប្រជុំដោយផ្ទាល់ជាមួយនឹង ប្រធានាធិបតី ប្រទេស ទួរគី Recep Tayyip Erdogan នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង លោក អូបាម៉ា អះអាងសាជាថ្មី អោយដឹងថា ខ្លួន (សហរដ្ឋអា មេរិក) គាំទ្រដល់ប្រទេសទួរគីរក្សាសិទ្ធ ក្នុងការការពារ ដែនអាកាសរបស់ខ្លួន ។ ប៉ុន្តែលោកក៏បាន គូសបញ្ជាក់ក្តែងអោយដឹងផងដែរថា រុស្ស៊ី និង ទួរគី គួរតែ កាត់បន្ថយភាពតានតឹងប្រការនេះ "ពួក យើងមានសត្រូវចំពោះមុខតែមួយ ដូច្នេះ ខ្ញុំចង់អោយគ្រប់គ្នាប្រាកដថាមានការផ្តោតជាសំខាន់ទៅ លើការគម្រាមគំហែងចំពោះមុខ សត្រូវតែមួយ គឺ ISIS" ។

បន្ថែមពីលើកនេះ លោក អូបាម៉ា បន្តអោយដឹងថា ៖ ទួរគី គឺជាសម្ព័ន្ធមិត្តអង្គការ ណាតូ ហើយពួក យើងមានការតាំងចិត្តខ្ពស់ ក្នុងការការពារ សន្តិសុខប្រទេសទួរគីក៏ដូចជាអធិបតេយ្យភាពប្រទេស ទួរគី។ ពួកយើងបានពិភាក្សា ពីរបៀបវារៈ ថាតើ រុស្ស៊ី ទួរគីនឹងធ្វើការរួមគ្នាបានយ៉ាងណានោះតាម រយៈការកាត់បន្ថយភាពតានតឹងលើកនេះ ដោយតម្រូវអោយ អន្តរកាទូត ពី ប្រទេសទាំងពីរធ្វើការ ដោះស្រាយជាចាំបាច់ ។

រដ្ឋមន្រ្តីការពារជាតិ សហរដ្ឋអាមេរិក Ashton Carter ថ្ងៃអង្គារម្សិលមិញនេះ អោយដឹងថា ទួរគី ត្រូវ តែចេញប្រតិបត្តិការប្រឆាំង ISIS បន្ថែមទៀត ខណៈទួរគីខ្លួនឯងផ្ទាល់ ពុំទាន់មានប្រសិទ្ធភាពនៅ ឡើយទេ ក្នុងការគ្រប់គ្រងលំហូរ IS នៅតាមព្រំ ប្រទល់ដែន ។ ថ្លែង នៅក្នុងរដ្ឋធានីវ៉ាស៊ិនតោន សហរដ្ឋអាមេរិក លោកទទូចអោយទួរគី វាយប្រហារ ISIS បន្ថែមទាំងបេសកម្មផ្លូវគោក និងផ្លូវ អា កាស។

ដោយឡែក ប្រធានាធិបតី ប្រទេសទួរគី លោក Erdogan ក៏ បាន គូសបញ្ជាក់ដល់សារព័ត៌មាន អំ ឡុងថ្ងៃអង្គារម្សិលមិញនេះ ដូចគ្នាដែរ បន្ទាប់ ពីជំនួប ប្រជុំដោយ ផ្ទាល់ ជាមួយនឹង លោក អូបាម៉ា អោយដឹងថា រដ្ឋាភិបាលប្រទេសទួរគី ពិតជាចង់កាត់បន្ថយភាពតានតឹងនយោបាយកាទូតជាមួយ នឹងរុស្ស៊ីពិតប្រាកដមែន និងបានប្តេជ្ញាបន្តការវាយប្រហារ ប្រឆាំង ក្រុមភារវកម្ម IS បន្ថែមទៀត។ គួររំឮកថា លោក អូបាម៉ា ក៏ដូចជា លោក Erdogan គឺជាបេក្ខភាពមេដឹកនាំ ២ នាក់ ក្នុងចំណោម បេក្ខភាពមេដឹកនាំ ពិភពលោក ១៥០ នាក់ ដែលកំពុង តែ ចូលរួមកិច្ចប្រជុំកំពូល នាទីក្រុង ប៉ារីស ប្រទេសបារាំង ក្រោមប្រធានបទ បម្រែបម្រួលអាកាសធាតុ ពិភពលោក ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី