CamNews

ខ្សែ​ប្រយុទ្ធ Giroud អាច​ខក​ខាន​ជួយ​បារាំង ពេល​ប៉ះ​អាល្លឺ​ម៉ង់ ក្នុង​​វគ្គ​​៤​ក្រុម ដោយ​សារ​របួស

(ប៉ារីស)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Olivier Giroud អាចអវត្តមានពីក្រុមជម្រើសជាតិបារាំង ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែល​ត្រូវ​ជួប​ក្រុម​ខ្លាំង​ឥន្រ្ទី​ដែក​អាល្លឺម៉ង់ រាត្រី​ស្អែក​នេះ​ ដោយ​​សារ​​តែទទួលរងរបួសជង្គង់ខាងឆ្វេង ពេលហ្វឹកហាត់ថ្ងៃអង្គារ​ម្សិល​មិញ​នេះ។

សារព័ត៌មាន Dailymail បានផ្សាយឲ្យដឹងថា កីឡាករមកពីក្លឹបកាំភ្លើង Arsenal ខាងលើនេះ បានចូលស្ទើរតែគ្រប់ការ ប្រកួតរបស់បារាំង ដោយ​ខក​ខា​ន​តែ​១​ប្រកួត​ប៉ុណ្ណោះ ពេល​ម្ចាស់​ផ្ទះ​ប្រកួត​ស្មើ ០-០ ទល់នឹងស្វីសនៅថ្ងៃបញ្ចប់ប្រកួត ជម្រុះសន្សំពិន្ទុក្នុងពូល A នៅ Euro 2016 លើក​ទី​១៥​នេះ ដោយរកគ្រាប់ស៊ុតបញ្ចូលទីបាន ៤គ្រាប់ដែរពីការចូល លេងបាន៤ប្រកួត ដោយគ្រាប់ទី១ រកបានពេលប្រកួតឈ្នះរ៉ូម៉ានី ២-១ នៅថ្ងៃបើកឆាក និង ២គ្រាប់ទៀត ពេលមាន់គកបារាំង បំបាក់អ៊ីស្លង់ ៥-២ ក្នុងវគ្គ៨ក្រុម។

តារាវ័យ ២៩ឆ្នាំ Giroud ត្រូវបានគ្រូបង្វឹកបារាំងលោក Didier Deschamps ចាត់ទុកជាខ្សែប្រយុទ្ធដ៏ទុកចិត្តបាន និងដាក់ចូលលេងជំនួសកីឡាករ​ខ្សែ​ប្រយុទ្ធ​ដូច​គ្នា Andre-Pierre Gignac និងរង់ចាំចម្លើយចុងក្រោយពីវេជ្ជបណ្ឌិតពី អាការៈរបស់គេ ថាតើអាចចូលបានវិញ ឬយ៉ាងណា?

ងាកទៅមើលក្រុមឥន្រ្ទីដែកអាល្លឺម៉ង់ ដែលទើបតែបានទម្លាក់អាសូរីអ៊ីតាលី ៦-៥ ដោយបាល់ប៉េណាល់ទីក្នុងវគ្គ៨ក្រុមនោះ ក៏​កំពុង​ជួប​បញ្ហា​កីឡាករ​របួស​ ៤​​​នាក់​​ផង​​ដែរ គឺ​​ខ្សែ​​ប្រយុទ្ធ​ជួរ​មុខ Mario Gomez រមួលសាច់ដុំ, ខ្សែបម្រើប្រយុទ្ធ Sami Khedira របួសជង្គង់, Bastian Schweinsteiger របួស​សាច់​ដុំ​កំភួន​ជើង និង​កីឡាករខ្សែការពារឆ្នើម Mats Hummels របួសជង្គង់។

សូមបញ្ជាក់ផងដែរថា ម្ចាស់ផ្ទះបារាំង ត្រូវប៉ះអាល្លឺម៉ង់ នាម៉ោង ២រំលងអាធ្រាត្រយប់ស្អែកនេះ (ម៉ោងនៅកម្ពុជា) ក្នុងពហុកីឡដ្ឋាន Stade Velodrome ស្ថិត​ក្នុង​ទី​ក្រុង Marseille ក្រោយពេល វ៉េល ប៉ះព័រទុយហ្គាល់ ម៉ោង ២រំលងអាធ្រាត្រយប់នេះ នៅក្នុងទីក្រុង Lyon៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង