CamNews

ពិធី​បញ្ចុះ​បឋមសិលា​ជា​ផ្លូវការ​ សាងសង់ ខុនដូ របស់ ក្រុមហ៊ុនហ្គ្រីដ គ្រុប

ព័ត៌មានជាតិ ៖ អគារ​ខុន​ដូ​ដែល​មាន​តំលៃ​ប្រមាណ​១៣៤​លាន​ដុល្លា​អាមេរិក​របស់​ក្រុមហ៊ុនហ្គ្រីដ គ្រុប (ខេមបូដៀ) ខូ., អិលធីដី ដែល​ជា​សមាជិក​នៃ​ក្រុមហ៊ុន​ ហ្គ្រីដ គ្រុប​ ជា​ក្រុមហ៊ុន​វិនិយោគ​អចលនទ្រព្យ​ដែល មាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន តាមរយៈ​គម្រោង​ បូដៃជូ រេស៊ីដេន បាន​ធ្វើ​ពិធី​បញ្ចុះ​បឋមសិលា​សាង​សង់​ជា​ផ្លូវការ​និង​ការ​តាំង ​បង្ហាញ​គំរោង​សាងសង់​អគារ​ស្នាក់នៅ​កាលពី​ព្រឹក​ថ្ងៃទី​២២​សីហា​ឆ្នាំ​២០១៥ ​ក្រោម​អធិបតីភាព​លោក​ទេសរដ្ឋមន្ត្រី​អ៊ឹម​ឈុនលឹម​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ ដែនដី​នគរូបនីយកម្ម និង សំណង់​និង​លោក  តូហ្ស៊ីហ៊ីកូ ម៉ូណូយូស្ស៊ី ស្ថាបនិក និង​នាយក​គ្រប់គ្រង​ក្រុមហ៊ុហ្គ្រីដ គ្រុប។

លោក  តូហ្ស៊ីហ៊ីកូ ម៉ូណូយូស្ស៊ី បាន​មានប្រសាសន៍ថា​អគារ​ខុន​ដូ​ដែល សាងសង់​នេះ​មាន ចំនួន​ ៩២៨ យូនីត ដែល​មាន​ទីតាំង​នៅមុខ​ប្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ដែល​ស្ថិតនៅ​ ខាងក្រោយ​ផ្សារ​ទំនើប ឡាអិន ម៉ល ដោយ​ចំណាយ​ទុន​វិនិយោគ​ប្រមាណ ១៣៤ លាន​ដុល្លារ​អាមេរិក។ លោក​បាន​បន្ត​ថា​តាម​គម្រោង​យើង នឹង បញ្ចប់​ការសាងសង់​នៅ​ចុងឆ្នាំ​២០១៨​ខាងមុខ នេះ។ លោក​បាន​បន្ត​ថា ប៉ុន្តែ​នៅក្នុង​ដំណាក់​ទី​១​ក្នុង​ការ​សង់​អគារ​ខុន​ដូ​នេះ​អគារ​ចំនួន​២​ និង​មាន​លំនៅដ្ឋាន​៣៧២​យូ​នី​ត​គ្រោង​នឹង​បញ្ចប់​សាងសង់​នៅ​ចុងឆ្នាំ​២០១៧​ ដែល​មាន​អាង​ហែល​ទឹក​សួនច្បារ​កន្លែង​ហាត់ប្រាណ​កន្លែង​អាំង​សាច់​ផ្សារ​ ទំនើប​ខ្នាត​តូច​ហាង​ការ​ហ្វេ​សួន​កុមារ​ជាដើម​។លោក​បាន​បន្ថែម​ទៀត​ថា ចំពោះ​តំលៃ​វិញ​គឺ​ចាប់ពី​តំលៃ​១០​ម៉ឺន​ដុល្លា​ឡើង​ទៅ។ គួរបញ្ជាក់ ឧត្តមភាពនៃការប្រកួតប្រជែង ខុនដូ បូដៃជូ រ៉េស៊ីដេន មានដូចជា ការផ្តល់ហិរញ្ញប្បទាន អាចបានរហូតដល់ទៅ ៩០ភាគរយ នៃតម្លៃលំនៅស្ថាន ដែលផ្តល់អោយដោយ គ្រឹះសា្ថនមីក្រូ ហិរញ្ញវត្ថុ អូរ៉ូ ហ្វាយនែនប ភីអិលស៊ី (ដែលជាសមាជិក នៃក្រុមហ៊ុន ហ្គ្រីដ គ្រុប ) ក្នុងនោះ នឹងមាន ការផ្តល់ ជូន ជាពិសេស ជាមួយនឹងតម្លៃការប្រាក់ ចាប់ផ្តើមត្រឹមតែ ៥ ភាគរយ ក្នុងមួយឆ្នាំតែប៉ុណ្ណោះ ។ មិនត្រឹមតែ ប៉ុណ្ណោះ រយៈពេលយូរបានរហូតដល់ទៅ ១០ ឆ្នាំ។

លោក ​បាន​ឲ្យ​ដឹង​ទៀត​ថា គំរោង​អភិវឌ្ឍន៍​នេះ​មាន​គោលបំណង​បង្កើត​របៀប​រស់នៅ​ប្រកបដោយ​ផាសុកភាព​ ក៏ដូចជា​ផ្តល់​ទីតាំង​ដែល​បង្ក​លក្ខណៈ​ងាយស្រួល​បំផុត​សំរាប់​វិនិយោគិន​និង ​អ្នក​ស្នាក់​នៅ​ទាំង​ក្នុងស្រុក​និង​បរទេស​។ គំ​រោង​នេះ​ផ្តល់​តំលៃ​ប្រកួតប្រជែង​និង​សមរម្យ​បំផុត​សំរាប់​អតិថិជន​។

លោក ​បាន​បញ្ជាក់​ថា ទំហំ​វិនិយោគ​របស់​ក្រុមហ៊ុនហ្គ្រីដ គ្រុប ​មាន​ជាង​៥​ពាន់​លាន​ដុល្លា​អាមេរិក​ហើយ​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​ កំពុង​ធ្វើ​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​ចំនួន​៨​នៅ​តំបន់​អាស៊ី​រួមមាន​ ជប៉ុន​,​សឹង្ហ​បុរី​,​ម៉ាឡេស៊ី​,​មី​យ៉ាន​ម៉ា​,​វៀតណាម​,​បង់​ក្លា​ដេ​ស​,​ កម្ពុជា​និង​ឥណ្ឌូណេស៊ី។

ថ្លែង ​ក្នុង​ឱកាស​ពិធី​បញ្ចុះ​បឋម​សិលា​សង់​អគារ​ខុន​ដូ​នា​ឱកាស​នោះ​លោក​ ទេសរដ្ឋមន្ត្រី អ៊ឹម ឈុន​លឹម​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង សំណង់​បាន​និយាយ​ថា នេះ​គឺជា​ការអភិវឌ្ឍន៍​លំនៅ​ដ្ឋាន​លើកដំបូង​របស់​ក្រុមហ៊ុន​មកពី​ប្រទេស​ ជប៉ុន​ដែល​មាន​អគារ​ស្នាក់នៅ​ចំនួន​៩២៨​យូ​នី​ត​សាងសង់​លើ​ផ្ទៃដី​ដ៏​ធំ​ ទូលាយ​២​ម៉ឺន​៣​ពាន់​ម៉ែត្រក្រឡា​រំលេច​ទៅ​ដោយ​សួនច្បារ​និង​រក្សា​ស្រឡះ​ ល្អ​ដើម្បី​ផ្តល់​នូវ​បរិស្ថាន​រស់​នៅ​ក្នុង​ទស្សនទាន “ការរស់នៅ​ក្នុង​សួនឧទ្យាន​បៃតង” ជា​លំហ​មួយ​សំរាប់​អ្នក​រស់​នៅ​ក្នុង​អគារ​ស្នាក់​នៅ​ទី​នេះ​អាច​ប្រាស្រ័យ​ ទាក់ទង​ជា​មិត្តភាព​ជាមួយគ្នា​បាន។

លោក ​ទេសរដ្ឋមន្ត្រី​បាន​បន្ត​ថា “ក្នុងនាម​ក្រសួង​ខ្ញុំ​សូម​អបអរសាទរ​ណាស់​ដល់​ក្រុមហ៊ុន​មកពី​ប្រទេស​ អភិវឌ្ឍន៍​ធំៗ​នៅ​លើ​សកលលោក​កាន់​តែ​ច្រើន​មានការ​ចាប់​អារម្មណ៍​និង​ចូលរួម ​វិនិយោគ​លើ​វិស័យ​សំណង់​នៅក្នុង​ប្រទេស​កម្ពុជា​ដូចជា​មកពី​ប្រទេស​ជប៉ុន​, ​ចិន​,​កូរ៉េ​,​សឹង្ហ​បុរី​និង​អង់គ្លេស​ជាដើម​ដែល​ក្រុមហ៊ុន​ទាំងនេះ​មិន​ ត្រឹមតែ​រួមចំណែក​បង្កើត​ការងារ​ធ្វើ​ប៉ុណ្ណោះ​ទេ​តែ​ថែមទាំង​នាំមក​ជាមួយ​ ការ​វិនិយោគ​នូវ​គុណភាព​ការងារ​ចំណេះដឹង​និង​ចំណេះ​ធ្វើជា​តំលៃ​បន្ថែម​ដល់​ វិស័យ​ស្ថាបត្យកម្ម​វិស្វកម្ម អចលនទ្រព្យ​និង​សេដ្ឋកិច្ច​កម្ពុជា”។

លោក ​ទេសរដ្ឋមន្ត្រី​អ៊ឹម​ឈុនលឹម​បាន​បញ្ជាក់​ថា “ប្រការ​នេះ​ក៏បាន​ឆ្លុះបញ្ចាំង​នូវ​ជំនឿ​ជឿជាក់​របស់​អ្នក​វិនិយោគ​មក​លើ​ ស្ថានភាព​នយោបាយ​សេដ្ឋកិច្ច​និង​សង្គម​របស់​កម្ពុជា​គឺ​កំណើនសេដ្ឋកិច្ច​ ខ្ពស់​ក្នុង​រយៈពេល​វែង”៕