មនុស្សភាគច្រើន អាចស្ដាប់ទៅគួរឱ្យភ្ញាក់ផ្អើល ព្រោះថា ស្ករគឺផលិតចេញពីទឹកអំពៅ ហើយស្ករ គឺជាសត្រូវ នៅពេលនិយាយដល់ការសម្រកទម្ងន់ ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើយើងទទួលទានត្រូវពេលវេលា និងក្នុងបរិមាណដ៏សមស្រប ទឹកអំពៅអាចជួយអ្នកឱ្យសម្រេចបាននូវគោលបំណងសម្រកទម្ងន់របស់អ្នកយ៉ាងពិតប្រាកដ។

១. មិនមានផ្ទុកជាតិខ្លាញ់: ទឹកអំពៅ ពុំមានផ្ទុកជាតិខ្លាញ់ឡើយ ហើយថែមទាំងមានរសជាតិផ្អែមពីធម្មជាតិទៀតផង។ ដូច្នេះ អ្នកមិនចាំបាច់បន្ថែមជាតិផ្អែមចូលទៅក្នុងវា ឬព្រួយបារម្ភអំពីការស្រូបជាតិខ្លាញ់ច្រើនហួសប្រមាណ នៅពេលអ្នកទទួលទានទឹកអំពៅនោះឡើយ។

២. សម្បូរកាកសរសៃហ្វាយប័រ: ទឹកអំពៅផ្ទុកកាកសរសៃហ្វាយប័រខ្ពស់ ហេតុដូច្នេះហើយទើបវា ជាភេសជ្ជៈដ៏ល្អឥតខ្ចោះសម្រាប់អ្នក ដែលចង់សម្រកទម្ងន់។ ទឹកអំពៅស្រស់ មានផ្ទុកកាកសរសៃហ្វាយប័រ 13 ក្រាមក្នុងមួយកែវ។

៣. បង្កើនថាមពល៖ ប្រសិនបើអ្នកមានអារម្មណ៍អស់កម្លាំង ទឹកអំពៅមួយកែវ អាចធ្វើឱ្យអ្នកមានកម្លាំងឡើងវិញភ្លាមៗ។ គុណប្រយោជន៍នេះ មិនត្រឹមតែអាចជួយអ្នក ធ្វើសកម្មភាពប្រចាំថ្ងៃរបស់ខ្លួនដោយរីករាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱ្យអ្នកនូវថាមពល ក្នុងការហាត់ប្រាណទៀតផង។

៤- ប្រឆាំងការរលាកការរលាក៖ ការរលាក គឺជាមូលហេតុ ដែលធ្វើឱ្យមនុស្សភាគច្រើន មិនអាចសម្រកទម្ងន់បានឆាប់រហ័ស។ ទឹកអំពៅសម្បូរទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីដកម្មឈ្មោះថា polyphenols ដែលមានប្រសិទ្ធភាពប្រឆាំងនឹងការរលាក នៅក្នុងរាងកាយ។

៥. កាត់បន្ថយកូលេស្តេរ៉ុលអាក្រក់៖ បរិមាណកូលេស្តេរ៉ូលអាក្រក់ នៅក្នុងឈាម នាំឱ្យឡើងទម្ងន់ មិនគួរឱ្យពេញចិត្ដ។ ទឹកអំពៅ ពុំមានផ្ទុកកូលេស្តេរ៉ុលទេ ហើយថែមទាំងអាចប្រឆាំងនឹងកូឡេស្តេរ៉ុលអាក្រក់ នៅក្នុងឈាម ដែលជួយឱ្យអ្នកសម្រកទម្ងន់បានទៀតផង។

៦. លើកកម្ពស់សុខភាពពោះវៀន៖ ប្រព័ន្ធពោះវៀន និងប្រព័ន្ធរំលាយអាហារ មានសុខភាពល្អ មានការផ្សារភ្ជាប់ជាមួយនឹងការសម្រកទម្ងន់។ ទឹកអំពៅត្រូវបានណែនាំដោយគេហទំព័រសុខភាព Ayurveda ដើម្បីធ្វើអោយប្រសើរឡើងនូវចលនាពោះវៀន កាត់បន្ថយការទល់លាមក និងដើម្បីព្យាបាលជាតិអាស៊ីតនិងការរលាកក្រពះ ហេតុនេះវាលើកកម្ពស់ប្រព័ន្ធរំលាយអាហារឱ្យមានសុខភាពល្អ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ NDTV