(ភ្នំពេញ)៖ បុរសម្នាក់ខឹងនិងស្រីស្នេហ៏របស់ខ្លួន ដែលហៅទៅដេកជាមួយមិនទៅបាន, ដកកាំភ្លើងខ្លីពីចង្គេះបាញ់គំរាមមួយគ្រាប់ បង្កជាការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចទាំងយប់ ហើយហេតុការណ៌បាញ់បង្កជាការភ្ញាក់ផ្អើលនេះបានកើតឡើងនៅខាងជើងវត្តទួលសង្កែ សង្កាត់ទួលសង្កែខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាម៉ោង១១៖២០នាទីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦។

សំដីអ្នកដែលបានឃើញហេតុការណ៌បានប្រាប់ថា មុនកើតហេតុគេបានឃើញគូសង្សារមួយគូ បានអង្គុយលើម៉ូតូឈ្លោះគ្នា មួយសន្ទុះលុះក្រោយមកបន្ទាប់ពីឈប់ឈ្លោះគ្នាខាងប្រុសក៏បានហៅនារី ដែលជាសង្សារទៅគេងនៅផ្ទះសំណាក់ជាមួយ តែនារីជាសង្សារបានប្រកែកមិនព្រមទៅ ទើបធ្វើឲ្យបុរសដែលជាសង្សាមានការខឹងសម្បារ ក៏បានដកកាំភ្លើងខ្លីពីចង្គេះបាញ់គំរាមមួយគ្រាប់បង្កជាការភ្ញាក់ផ្អើលតែម្តង ។

សាក្សីបានបន្តទៀតថា បន្ទាប់ពីបាញ់ហើយបុរសជាសង្សារបានជិះម៉ូតូគេចខ្លួន ចេញពីកន្លែងកើតហេតុទៅចោលនារីជាសង្សារ បាត់ស្រមោលដោយ បន្សល់ទុកនៅតែសំបកកាទុស្សមួយគ្រាប់តែប៉ុណ្ណោះ ដើម្បីអោយសមត្ថកិច្ចមើលលេង៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី