CamNews

អាសូរណាស់ ៖ រថយន្តអេស្កាឡែត បុកម៉ូតូក្មេងស្រីស្លាប់​ម្នាក់របួសធ្ងន់​ម្នាក់ នៅលើកំណាត់​ផ្លូវជាតិលេខ៤

(ព្រះសីហនុ)៖ ក្មេងស្រី២នាក់ជាសិស្សសាលាបានជិះម៉ូតូឌុបគ្នានៅតាមផ្លូវ ហើយបត់មិនមើលមុខមើលក្រោយ ត្រូវរថយន្តម៉ាកអេស្កាឡែតស៊េរីទំនើបមួយគ្រឿង បើកមកដល់ចាប់ហ្វ្រាំងមិនទាន់ ក៏បុកពេញទំហឹងបណ្ដាលអោយប៉ើងទាំងម៉ូតូទាំងមនុស្ស ធ្លាក់ចិញ្ចើមផ្លូវស្លាប់ម្នាក់និងរងរបួសម្នាក់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ១០ព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥នេះ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្បែរច្រកចូលតំបន់សេដ្ឋកិច្ចពិសេស ក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

អត្តសញ្ញាណសពនិងក្មេងស្រីរងគ្រោះ និងជនបង្កជាអ្នកបើកបររថយន្ត មិនទាន់ត្រូវបាន​គេស្គាល់នៅឡើយទេ គេគ្រាន់តែដឹងថាភាគីក្មេងស្រីរងគ្រោះមានអាយុខ្ទង់ជាង ១០ឆ្នាំ ជាសិស្សសាលា​ជិះម៉ូតូម៉ាកស្កុបពី​មួយគ្រឿង​ពណ៌ស។ ចំណែកភាគីបង្កភេទប្រុស ក្រោយបង្កហើយបានរត់គេចខ្លួនបាត់។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនកើតហេតុ គេឃើញក្មេងស្រីខាងលើជិះម៉ូតូឌុបគ្នា​ក្នុងទិសដៅពីក្រុងព្រះសីហនុ​ ឆ្ពោះមកទិសខាងកើត។ លុះមកដល់ចំណុចកើតហេតុ​ស្រាប់តែក្មេងស្រី​ខាងលើបត់ម៉ូតូឆ្លងផ្លូវ ទំនងត្រឡប់ក្រោយវិញ​ក៏ត្រូវរថយន្តអេស្កាឡែតពណ៌ខ្មៅ បើកក្នុងល្បឿនលឿន មកដល់ក៏បុកពេញមួយទំហឹងបណ្ដាលឲ្យម៉ូតូ និងមនុស្សប៉ើងធ្លាក់​ទៅក្នុងប្រឡាយបង្ហូរទឹក នៅអមសងខាងផ្លូវស្លាប់ម្នាក់របួសម្នាក់​តែម្ដងទៅ។

បច្ចុប្បន្នសមត្ថកិច្ចបានចុះទៅវាស់វែង និងដឹកជញ្ជូនម៉ូតូ និងរថយន្តបង្កយកទៅរក្សាទុក ដើម្បីធ្វើការដោះស្រាយបន្ត៕

ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី