ភ្នំពេញ ៖ មានករណីគ្រោះ ថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងម៉ូតូ និងម៉ូតូក្នុងទិស ដៅស្របទិសគ្នា នៅ ម៉ោង២និង២៥នាទី យប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៥ នេះ ត្រុង់ចំណុចមុខភោជនីយដ្ឋាន ស្ប៉ាកស្ថិតក្នុង សង្កាត់ ទួលស្វាយព្រៃទី១ខណ្ឌចំការមន ។

បើតាមសាក្សី ដែលបានឃើញហេតុការណ៍ បានប្រាប់ថា នៅម៉ោងកើតហេតុខាងលើ គេបានឃើញយុវជនម្នាក់ ជិះម៉ូតូ Scoppi ពណ៌ស ស្លាកលេខភ្នំពេញ1AZ-3792 លើផ្លូវម៉ៅសេទុង លុះជិះដល់មុខស្ប៉ាក បានមុកជាមួយ ម៉ូតូរបស់មន្រ្តីប៉េអឹម ជិះល្បាតពីក្រោយ រងការខូចខាតទាំងពីរ។

ភ្លាមៗនោះ ប៉េអឹម មិនបានសួរនាំអ្វីទេ បានស្ទុះទៅវាយយុវជននោះ មួយដៃចំផ្ទៃមុខ ធ្វើឲ្យអ្នកឈរមើលហេតុការណ៍ នៅទីនោះ បានរិះគន់ ទៅលើមន្រ្តីប៉េអឹមរូបនោះ យ៉ាងខ្លាំងថា អាងខ្លួនពាក់ស្បែកជាប៉េអឹម ពេលគ្រោះថ្នាក់ចរាចរសោះបែរ ជាមកវាយគ្នា ដូចគ្នាជាចោរអ៊ីចឹង។

មិនត្រឹមតែវាយទេ ថែមទាំងទាមទារឲ្យគ្នាសងថ្លៃខូចខាតម៉ូតូទៀត តែដោយសារ អ្នកឈរមើល ហេតុការណ៍ បាននិយាយម្នាក់មួយម៉ាត់ៗថា វាយគេហើយ ឲ្យគេសងលុយទៀត អាងខ្លួនជាប៉េអឹម ។ បន្ទាប់ពីឮគេនិយាយដូចនេះ ទើបប៉េអឹមរូបនោះ ព្រមឲ្យយុវជននោះទៅ ដោយចាត់ទុកថា ស្មើគ្នាទៅវិញ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល