លោក កុនិម៉ាសា សុហ្សុគី (Kunimasa Suzuki) នាយករងផ្នែកផលិតផល និងសេវាកម្ម
បានរាយការណ៍ប្រាប់អ្នកយកព័ត៌មានក្នុងទីក្រុងតូក្យូថា Tablet ថ្មីនេះនិងដំណើរការ
ដោយប្រព័ន្ធប្រតិបត្តិការ Android 3.0។ លោកបានបន្ថែមថា មានម៉ូដែលមួយនោះមាន
អេក្រង់ពីរ។ លោក សុហ្សុគីកាលពីខែមករាបានប្រាប់អ្នកយកព័ត៌មាននៅឯពិធីតាំងពិព័រណ៍គ្រឿងប្រើប្រាស់អេឡិចត្រូនិកនៅទីក្រ ុមឡាស វេហ្គាសថា ក្រុមហ៊ុន Sony
កំពុងតែសម្លឹងមើលពីដំណែងលេខពីរក្នុងទីផ្សារ Tablet តាមពីក្រោយក្រុមហ៊ុន Apple
ក្នុងរយៈពេលមួយឆ្នាំ បើទុកណាជាខ្លួនមិនទាន់បានបញ្ជូនTablet នេះទៅលក់ក្នុង
ទីផ្សារក៏ដោយ។
ក្រុមហ៊ុនបានសង្កត់ធ្ងន់ទៅលើភាពប្លែកៗពីគ្នានៃ Tablet ពីគូប្រជែងរបស់ខ្លួន
ទោះជាត្រូវចំណាយពេលវែងក្ដី។
ក្នុងគោលបំណងដើម្បីបំពេញតម្រូវការទីផ្សារឲ្យបាននោះ ក្រុមហ៊ុនប្រកួតប្រជែងគ្នា
ជាច្រើនដូចជា ក្រុមហ៊ុន Sam Sung ដែលបានផលិត Galaxy Tab បានក្លាយជាគូ
ប្រជែងដ៏ខ្លាំងក្លារបស់ iPad ក្រុមហ៊ុន Motorola LG និង HTC កំពុងតែហូរចូលទីផ្សារ
ជាមួយនឹងប្រព័ន្ធAndroid។
(ប្រភព៖ Sarika)
ដោយ៖ មិនា